ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

ក្រុម​ឈ្មួញ​ឈើ​ល្មើសច្បាប់​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាក់ សមត្ថកិច្ច​មិន​អើពើ ធ្វើឱ្យ​បាត់បង់​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនៈគីរី​ ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឱ្យដឹងថា ក្រុម​ឈ្មួញ​ឈើ​ល្មើសច្បាប់ កំពុង​ឆ្លៀតឱកាស​ក្នុងអំឡុងពេល​យុទ្ធនា ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី ៤ ឆ្នាំ​២០១៧​នេះ ក្រុម​ឈ្មួញ​ធំ​-​តូច ធ្វើ​ការដឹកជញ្ជូន ឈើ​ប្រណីត​តាម​រថយន្ត​ធុន​ធំៗ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង ព្រោះ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត សម្រាប់ ក្រុម​ឈ្មួញ​ឈើ​ឈ្មោះ ហូ​វ ជី​វ៉ៃ ដែល​ជា​ឈ្មួញ​ធំ​ជាងគេ​ក្នុង​ទឹកដី​ខេត្ត​រតនគីរី និង​មន្ត្រី​ពាក់ព័ន្ធ​ឆ្លៀត​រកលុយ​ចូល​ហោប៉ៅ មិន​ខុស​ពី​ត្រីងៀត​ឆ្លៀត​ពង​នោះទេ ។​

​ប្រជាពលរដ្ឋ​បាន​បន្ថែម​ឱ្យដឹងទៀតថា ប៉ុន្មាន​ថ្ងៃនេះ ពោល​គឺ​រាប់​ចាប់តាំងពី​ដំណើរការ​ឃោស​បោះឆ្នោតក្រុមប្រឹក្សា ឃុំ​-​សង្កាត់ បាន​ចាប់ផ្តើម​មក (២០ ឧសភា ឆ្នាំ​២០១៧) ឃើញ​ចលនា​នៃ​ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ បាន​កើតឡើង យ៉ាង​កក្រើក​នៅក្នុង​ស្រុក​កូន​មុំ ខេត្ត​រតនគីរី ដោយ​ក្នុង​មួយថ្ងៃៗ ឃើញ​មាន​រថយន្ត​ធុន​ធំ ចាប់ពី ៥ ទៅ ៦​គ្រឿង បាន​ដឹក ឈើ​ប្រណីត​ចេញពី​ស្រុក​កូន​មុំ ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អូរយ៉ាដាវ យ៉ាង​រលូន​បែបនេះ ។​

​ប្រជាពលរដ្ឋ​ដដែល​បាន​បន្តថា មូលហេតុ​ដែល​ឈ្មួញ​ឈើ ឆក់យក​ឱកាស​ឃោសនា​បោះឆ្នោត​នេះ ដើម្បី​ដឹក​ជញ្ជូន​ឈើ ដោយហេតុ​ថា រង្វង់​២​សប្តាហ៍​នេះ ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ សុទ្ធតែ​កំពុង​ផ្តោត​សំខាន់​លើ​ការរក្សា​ការបារ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ដើម្បី​ធានា​ឱ្យ​ដំណើរការ​ឃោសនា​បោះឆ្នោត ប្រព្រឹត្តទៅ​ដោយ​រលូន ហេតុនេះ​សមត្ថ​-​កិច្ច​មិនសូវមាន​ពេល​ចាប់​អារម្មណ៍ ទៅ​នឹង​រឿង​អ្វី​ផ្សេង​ប៉ុន្មាន​ទេ ណា​មួយ​ក្រុម​ឈ្មួញ​ឈើ​ក៏​បាន​រៀបចំ​សំណែន​រួចរាល់​ហើយ ដែរ ហេតុ​នេះ​ចង់​មិន​ចង់ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខ្លះ ត្រូវ​សង្ងំ​បិទ​ភ្នែក ដើម្បី​ទទួល​លាភសក្ការៈ​ខ្លះ​ទាន់​ឱកាស​ហុច ឱ្យ ។​

​ប្រជាពលរដ្ឋ​ដដែល​ខាង​លើ​ក្បែរ​ទីតាំង​ខាងលើ បានឱ្យដឹងថា ឈើ​ដែល​គេ​ដឹក​មក​ប្រមូលផ្តំ​ទុក​នៅក្នុង​ស្រុក​កូន​មុំ ដើម្បី​ដឹកចេញទៅ​វៀតណាម គឺជា​ឈើ​របស់​ឈ្មោះ ហូ​វ ជី​វ៉ៃ  និង​ឈ្មោះ ណាក់ ដែល​បុគ្គល​២​រូបនេះ គ្មាន​អ្នកណា​ហ៊ាន​ប៉ះ ពាល់​នោះទេ ព្រោះ​គេ​ដឹងថា ឈ្មួញ​ឈើ​ទាំងពីរ​មាន​ឧកញ៉ា មាន​ឥទ្ធិពល​ម្នាក់​នៅ​ពីក្រោយ​ខ្នង ហើយ​សមត្ថកិច្ច​ណា​ក៏​ស្គាល់ មេ​ឈ្មួញ​ឈើ និង​ឧកញ៉ា​នោះដែរ ទើប​ចេះតែ​បិទ​ភ្នែក ឱ្យ​រថយន្ត​ដឹកឈើ​ប្រណីត បន្ត​ចេញទៅ​ប្រទេស​ជី​ត​ខាង ទោះ​បី​រាជរដ្ឋាភិបាល បាន​ហាមឃាត់​ដាច់ខា​តក្តី ។​

​ប្រជាពលរដ្ឋ​ស្រុក​កូន​មុំ បាន​ខ្សឹប​ទៀតថា ប៉ុន្មាន​ថ្ងៃនេះ មាន​រថយន្ត​សាំ​យ៉ុង មិនតិច​ជាង ២០​គ្រឿង​ទេ ដែល​បាន​ដឹក ប្រមូល​ឈើ​ពី​គ្រប់ទិសទី យកទៅ​ដាក់​ប្រមូលផ្តុំ​ក្នុងស្រុក​កូន​មុំ បន្ទាប់មក​មាន​រថយន្ត​ធុន​ធំ​បាន​ដឹក​បន្ត​ចេញពី​ស្រុក​កូន​មុំ ឆ្ពោះ ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អូរយ៉ាដាវ ដែល​នៅ​ទីនោះ មាន​ឈ្មួញ​ធំ​ចំនួន ២​នាក់​ខាងលើ គឺ​ឈ្មោះ ហូ​វ ជី​វ៉ៃ  និង​ឈ្មោះ ណាក់ បាន​រត់ការ​រូ​ច​ជាស្រេច ហេតុនេះ​ក្បូន​រថយន្ត​ធុន​ធំ​ដឹកឈើ អាច​ធ្វើ​ចរាចរណ៍​ចេញពី​ស្រុក​កូន​មុំ រហូត​ទៅ​ដល់​ទឹកដី វៀតណាម​តាម​ច្រក​អូរយ៉ាដាវ បាន​ដោយ​សុវត្ថិភាព ដោយ​គ្មាន​អ្វី​ឧបសគ​មករា​រាំងមុខ​ក្បួន​ដឹកឈើ​នេះ​ឡើយ ។​

​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​រឿងរ៉ាវ​ខាងលើ សារព័ត៌មាន​យើង​ពុំ​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ស្រុក​កូន​មុំ ខេត្ត​រតនគីរី​បាន​នោះទេ ៕​

 

avai35-kap

ie c hamroeun (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.