ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ==> អាវុធហត្ថចាប់ និងបញ្ជូនខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម នៅកាន់សាលាដំបូងខេត្តស្វាយរៀង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូន អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន អ្នកឧកញ៉ា លាង ម៉េង ចំពោះមរណភាពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ដែលជាឪពុកក្មេករបស់អ្នកឧកញ៉ា ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បំពេញភារកិច្ចចូលរួមការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនពលរដ្ឋដែលកម្សាន្ដក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ==> រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរប្រមាណ ១៧ម៉ឺននាក់
0

សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី

សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសគោរព តាមការសម្រេចរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី។ នេះបើតាមសារសម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន   ទទួលបានផ្លូវការពីនាយឧត្តមសេនីយ៍ ខៀវ សុភ័ក នាយកខុទ្ទកាល័យសម្តេចក្រឡាហោម នាព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ព្រមទាំងបង្ហោះនៅលើ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម។

ក្នុងសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់២ចំណុចដូចតទៅ៖ «ខ្ញុំមានសេចក្តីសោមនស្សសូមជម្រាបជូន បងប្អូនជនរួមជាតិមេត្តាជ្រាបថា៖

១៖ ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។

២៖ ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។

ការចេញមកបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានប្រឆាំងបានផ្សព្វផ្សាយញុះញង់ បំបែកបំបាក់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយផ្សព្វផ្សាយថា សម្តេចក្រឡាហោម មិនបានចេញសារគាំទ្រដល់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ចំពោះការប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅថ្ងៃខាងមុខ។

ទោះជាយ៉ាងនេះក្តី ក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលគេបំបែកតាំងពីឆ្នាំ៧៩-៨០ តាំងពីជាង៤០ឆ្នាំមុន តែគណបក្សប្រជាជនកម្ពុជា មិនព្រមបែកនោះទេ ហើយរឹងមាំរហូតមកដល់សព្វថ្ងៃ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.