ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

ក្រសួងសុខាភិបាល ទទួលជំនួយរដ្ឋាភិបាលសិង្ហបុរី ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់នៃជំងឺកូវីដ-១៩

ក្រសួងសុខាភិបាល ទទួលជំនួយរដ្ឋាភិបាលសិង្ហបុរី ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់នៃជំងឺកូវីដ-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជេីញចូលរួមពិធីប្រគល់ទទួលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បញ្ជាក់ថា ជំនួយរដ្ឋាភិបាលនិង ប្រជាជនសិង្ហបុរី ផ្តល់ដល់កម្ពុជានេះរួមមាន៖ ម៉ាស៊ីនធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន ១គ្រឿង, ម៉ាស់វះកាត់ ចំនួន ១លាន ម៉ាស់ និង ជែលលៀងដៃចំនួន ២០០,០០០ដប។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់បន្ថែមថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំង អ្នករងគ្រោះដោយជំងឺកូវីដ-១៩។

ជាមួយគ្នានោះ លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី បានសម្តែងនូវការកោតសរសើរចំពោះវិស័យសុខាភិបាលកម្ពុជា ដែលបាន ធ្វើឲ្យប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា ក៏ដូចជាការការពារ ទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា និងជនបរទេសសលរស់នៅប្រទេសកម្ពុជា បានលើស ៨៨% នៃចំនួន ប្រជាជនសរុប ១៦លាននាក់ រួមទាំងជនជាតិសិង្ហបុរីទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេស មន្ត្រីការទូតសិង្ហបុរីទាំងអស់។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលសិង្ហបុរី ដោយចាត់ទុកថា គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាន និងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតប ការរាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.