ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រះសព សម្ដេចក្រុមព្រះ ត្រូវបានព្រះមហាក្សត្រ ថ្វាយព្រះភ្លើងបូជា, រាជរដ្ឋាភិបាលកំណត់ថ្ងៃនេះកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេស ==> ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កម្ពុជានឹងបន្តសហការជាមួយប្រទេសនានា ក្នុងតំបន់ និងក្រៅតំបន់សំដៅសម្រេចឱ្យបានលទ្ធផលអាហារូបត្ថម្ភ ==> លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គ Teo Eng Dih អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិសិង្ហបុរី ==> ព្រឹកថ្ងៃនេះព្រះសព សម្ដេចក្រុមព្រះ ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង ហើយក៏ជាថ្ងៃត្រូវកាន់ទុក្ខទូទាំងប្រទេសផងដែរ ==> កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ» ==> ថ្ងៃស្អែកព្រះសព សម្ដេចក្រុមព្រះ នឹងត្រូវរៀបចំពិធីថ្វាយព្រះភ្លើង ហើយក៏ជាថ្ងៃត្រូវកាន់ទុក្ខទូទាំងប្រទេសផងដែរ ==> លោកបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ ==> ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ==> ឯកឧត្តម ម៉ម ប៊ុននាង, ឯកឧត្តម ហែម ខន, ឯកឧត្តម ឡាន់ ឆន, ឯកឧត្តម សួន លន់, លោកជំទាវ ឯម ផលាមុនី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ==> សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី
0

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកទុក្ខគ្រួសារសព យុវតី ឌឹម អេងជូ ដែលស្លាប់ដោយសារឃាតក​រំលោភ​សេពសន្ថវៈ​សម្លាប់

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកទុក្ខគ្រួសារសព យុវតី ឌឹម អេងជូ ដែលស្លាប់ដោយសារឃាតក​រំលោភ​សេពសន្ថវៈ​សម្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកទុក្ខគ្រួសារសព យុវតី ឌឹម អេងជូ ដែលស្លាប់ដោយសារឃាតក​រំលោភ​សេពសន្ថវៈ​សម្លាប់

ខេត្តកំពង់ចាម​ ៖​ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃ​យ៍សាខា​ តំណាងលោក អ៊ុន ចាន់ដា ប្រធាន​កាកបាទកក្រហមខេត្តកំពង់ចាម​ បានដឹកនាំក្រុមប្រតិបត្តិសាខា នាំយកសម្ភារ និងបច្ច័យ មួយចំនួន ចូលរួមបុណ្យសពយុវតី ឌឹម អេងជូ អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែន ចំការលើ រស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ដែលបានស្លាប់ដោយសារយុវជនម្នាក់ចាប់​រំលោភសេព​សន្ថវៈ​ហេីយសម្លាប់ កាលពីម៉ោង៥ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១​ ។

លោកស្រី ប៉ាង ដានី បានអោយដឹងថា​ នេះជាការចូលរួមរំលែកទុក្ខដោយក្តីអាណិតអាសូរ និងសោកសង្រេងបំផុតជាមួយគ្រួសារសពយុវសិស្ស ឌឹម អេងជូ ដែល​បានជួបនូវរឿងរ៉ាវដ៏អាក្រក់បំផុតសម្រាប់ជីវិតរបស់នាង ទើបនៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកក្រហមខេត្ត បានចាត់ឱ្យលោកស្រីនិងក្រុមការងារនាំយកសម្ភារ និងបច្ច័យ មួយចំនួន ចូលរួមបុណ្យសពយុវតី ឌឹម អេងជូ ដេីម្បី​ចូលរួម​រំលែក​មរណៈ​ទុក្ខ​ដ៏ក្រៀមក្រំនេះ​ ។

លោកស្រី ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយ ជាពន់ពេក ជាមួយគ្រួសារសព ដែលបានបាត់បង់កូន ចៅ បងស្រីជាទីស្រឡាញ់ ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេងប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ស្របតាម ទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បានលើកទឹកចិត្តដល់គ្រួសារសពឱ្យតាំងចិត្តទប់អារម្មណ៍ ហើយខិតខំថែទាំសុខភាពឱ្យបានល្អ ជាពិសេសក្នុងរដូវរងានេះត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម “ដើម្បីទប់ស្កាត់ កុំអោយឆ្លង នូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។

សម្ភារដែលសាខា បានចូលបុណ្យដល់គ្រួសារសព រួមមាន៖ អង្ករ ៥០គក្រ , មី ២កេស, ត្រីខ ២០ កំប៉ុង, ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ឃីត ២សម្រាប់ និង ថវិកាចំនួន ៥០០,០០០ រៀល ។ ដោយឡែក អនុសាខាស្រុក ក៏ បានចូលបុណ្យ នូវ អង្ករ ៥០ គក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០កំប៉ុង និង បច្ច័យ ៤០០,០០០ រៀល ផងដែរ

យោងតាមប្រភព​ពត៌មាន​ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាល​ពីម៉ោង ៥ល្ងាច ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ ពេលដែលយុវតីរងគ្រោះ ត្រឡប់ពីសាលា រៀនម៉ោងបន្ថែមត្រៀមប្រឡងបាក់ឌុប វិលទៅ​ផ្ទះវិញ ជាអកុសល នៅពាក់កណ្តាលផ្លូវស្ងាត់ ម្តុំចំការពោត ជាប់ព្រៃកៅស៊ូ ក៏ត្រូវជនល្មើសដែដល់ ឈ្មោះ ម៉ាប់ កំសត់ (ហៅ លន) អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ចាប់រំលោភទាំងកម្រោល ហើយវាយសម្លាប់យ៉ាងព្រៃផ្សៃ ។

សូមបញ្ជាក់ថា យុវតី ឌឹម អេងជូ ជាកូនកំព្រាឪពុក រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី៧ ខណៈ ដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.