ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

រដ្ឋបាលខេត្តកណ្តាល នឹងបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ៧០A ពីចំណុចផ្សាររកាកោង ដល់គល់ស្ពានមុខវត្តជ្រឹង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន

រដ្ឋបាលខេត្តកណ្តាល នឹងបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ៧០A ពីចំណុចផ្សាររកាកោង ដល់គល់ស្ពានមុខវត្តជ្រឹង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវ លេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជ្រឹង ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ជាបណ្តោះអាសន្ន។

បើតាមសេចក្តីជូនដំណឹងដែលបបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានភាពការបាក់ច្រាំងទន្លេ នៅតាមបណ្តោយផ្លូវលេខ៧OA ចំណុច PK3500 ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល បានបាក់ដល់គំនូសពណ៌លឿងលើខ្នងកៅស៊ូ មានបណ្តោយប្រវែងប្រមាណ៣០ម៉ែត្រ ទទឹង១០ម៉ែត្រ។

រដ្ឋបបាលខេត្តបានបញ្ជាក់ថា «ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តកណ្តាល នឹងធ្វើការបិទកំណាត់ផ្លូវលេខ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជ្រឹង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ការងារស្ថាបនាច្រាំងទន្លេ និងជួសជុលផ្លូវខាងលើរួចរាល់»។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ ដោយធ្វើការពង្វាងចរាចរណ៍ពីគល់ស្ពានមុខវត្តជ្រឹង ទៅតាមផ្លូវលេខ២៦០ ឡើងទៅតាមផ្លូវលោកតាកូហេ ក្នុងភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.