ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃស្អែកព្រះសព សម្ដេចក្រុមព្រះ នឹងត្រូវរៀបចំពិធីថ្វាយព្រះភ្លើង ហើយក៏ជាថ្ងៃត្រូវកាន់ទុក្ខទូទាំងប្រទេសផងដែរ ==> លោកបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ ==> ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ==> ឯកឧត្តម ម៉ម ប៊ុននាង, ឯកឧត្តម ហែម ខន, ឯកឧត្តម ឡាន់ ឆន, ឯកឧត្តម សួន លន់, លោកជំទាវ ឯម ផលាមុនី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ==> សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី ==> ក្រសួងសុខាភិបាល ទទួលជំនួយរដ្ឋាភិបាលសិង្ហបុរី ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់នៃជំងឺកូវីដ-១៩ ==> រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ទីតាំងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នៅថ្ងៃស្អែកនេះ ==> នាយឧត្តមសេនីយ៍សៅសុខាស្នើដល់គ្រូពេទ្យផ្ដល់សេវាព្យាបាលជូនអ្នកជំងឺប្រកបដោយក្រមសិលធម៏ ==> វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៥៣១ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន១ភូមិ នៅស្រុកអូរជុំ ==> អបអរសាទរ.ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរង្វង់មូលស្រអែម រូបសំណាកគោបូរៈទី៥ប្រាសាទព្រះវិហារ
0

គ.ជ.ប ប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃឈ្មោះថា «NEC KH» ជំនួសកម្មវិធីចាស់ «Voterlist KH»

គ.ជ.ប ប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃឈ្មោះថា «NEC KH» ជំនួសកម្មវិធីចាស់ «Voterlist KH»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃឈ្មោះថា «NEC KH» ចាប់ពីបេលនេះតទៅ ដើម្បីអាចស្វែងរកឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោត ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន  ទទួលបាននៅយប់នេះ។

គ.ជ.ប បានបញ្ជាកក់ថា កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតដែលជំនួសឱ្យកម្មវិធីចាស់ «Voterlist KH» និងចូលមើលអត្ថបទកម្រងឯកសារ រូបភាព វីដេអូផ្សេងៗដែល គ.ជ.ប ផលិតឡើងដើម្បីផ្សព្វផ្សាយ និងអប់រំបណ្តុះបណ្តាលអ្នកបោះឆ្នោត។

បន្ថែមពីនេះទៀត ដើម្បីទាញយកកម្មវិធីនេះ សាធារណជនអាចចូលទៅកាន់ Google Play សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ឬ App Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយដោយស្វែងរកពាក្យ «NEC KH» រួចធ្វើការដំឡើងជាការស្រេច។

ក្នុងជំហានជាបន្តបន្ទាប់ទៀត ដើម្បីឱ្យកម្មវិធីទូរស័ព្ទដៃ «NEC KH» នេះ កាន់តែមានភាពពេញលេញ និងបំពេញបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ គ.ជ.ប នឹងបន្តអភិវឌ្ឍន៍កម្មវិធីឱ្យរឹតតែប្រសើរឡើង។ បន្ទាប់ពីអភិវឌ្ឍន៍កម្មវិធីនេះរួចរាល់ គ.ជ.ប នឹងដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីស្វែងរកបញ្ជីទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតបន្ថែមទៀត។

សូមជម្រាបថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ «NEC KH» នេះ គឺធ្វើឡើងស្របពេល ដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.