ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះព្រះសព សម្ដេចក្រុមព្រះ ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង ហើយក៏ជាថ្ងៃត្រូវកាន់ទុក្ខទូទាំងប្រទេសផងដែរ ==> កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ» ==> ថ្ងៃស្អែកព្រះសព សម្ដេចក្រុមព្រះ នឹងត្រូវរៀបចំពិធីថ្វាយព្រះភ្លើង ហើយក៏ជាថ្ងៃត្រូវកាន់ទុក្ខទូទាំងប្រទេសផងដែរ ==> លោកបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ ==> ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ==> ឯកឧត្តម ម៉ម ប៊ុននាង, ឯកឧត្តម ហែម ខន, ឯកឧត្តម ឡាន់ ឆន, ឯកឧត្តម សួន លន់, លោកជំទាវ ឯម ផលាមុនី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ==> សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី ==> ក្រសួងសុខាភិបាល ទទួលជំនួយរដ្ឋាភិបាលសិង្ហបុរី ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់នៃជំងឺកូវីដ-១៩ ==> រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ទីតាំងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នៅថ្ងៃស្អែកនេះ ==> នាយឧត្តមសេនីយ៍សៅសុខាស្នើដល់គ្រូពេទ្យផ្ដល់សេវាព្យាបាលជូនអ្នកជំងឺប្រកបដោយក្រមសិលធម៏
0

សម្តេចតេជោ ប្រាប់វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» ពីជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា

សម្តេចតេជោ ប្រាប់វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» ពីជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្នុងវេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកបង្ហាញភាពជោគជ័យរបស់កម្ពុជាលើការគ្រប់គ្រងជំងឺកូវីដ១៩ និងសក្តានុពលមួយចំនួន ដែលជាអំណោយផលដ៏ប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។

វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ទាក់ទាញការវិនិយោគ និងការធ្វើធុរកិច្ច។ វេទិកានេះ មានការចូលរួមពីអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជាច្រើននៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។

ក្នុងសុន្ទរកថាបើកវេទិកា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតមួយនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ច។ ដូច្នេះការយកឈ្នះលើជំងឺឆ្លងសាកលមួយនេះ គឺជាការនាំមកនូវអំណោយផលខ្ពស់សម្រាប់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ចផងដែរ។

សម្តេចតេជោ បានជម្រាបវេទិកាដ៏មានសារៈសំខាន់នាព្រឹកថ្ងៃនេះថា ជាមួយការគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ហើយនោះ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបាន ក្នុងអត្រាជាង ៨៨ភាគរយ នៃចំនួនប្រជាជន ក្នុងប្រទេសសរុប ១៦លាននាក់ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រៅតែពីបង្ហាញនូវភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលំអលើវិស័យនានា ដើម្បីទាក់ទាញអ្នកវិនិយោគ និងជួយសម្រួលដល់ការធ្វើធុរកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និងរឹង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ»។

ក្នុងវេទិកាដែលកម្ពុជារំពឹងថាជាឱកាសសម្រាប់ក្រសោបបេះដូងអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចនៅតំបន់អាស៊ី និងអឺរ៉ុបនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកបង្ហាញផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ការវិវត្តជាវិជ្ជមានខាងលើនេះ កំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីតំបន់អឺរ៉ុប។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូពាក់ព័ន្ធ បានរៀបចំឡើងនូវវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1)។ វេទិកានេះ ធ្វើឡើងក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០»។

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប លើកទី១៣ (ASEM13)។ វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប។

វេទិកានេះនឹងមានការធ្វើបទបង្ហាញចំនួន៣ និងកិច្ចពិភាក្សាចំនួន៣ ពីបណ្តាវាគ្មិនជាតិ និងអន្តរជាតិមកពីអាស៊ី និងអឺរ៉ុប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ លើប្រធានបទមួយចំនួនរួមមាន៖ ពហុភាគីនិយម, ខ្សែច្រវ៉ាក់តម្លៃសកល, បដិវត្តឧស្សាហកម្ម៤.០ និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ជាពិសេសការផ្លាស់ប្ដូរយោបល់លើមូលបទដ៏មានសារៈសំខាន់ គឺ«ការផ្លាស់ប្ដូរ ទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី។

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍរួម។ ជាមួយគ្នាកិច្ចសហប្រតិបត្តិការនេះ នៅមានសក្ដានុពលជាច្រើនទៀត ដែលយើងត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។

បើតាមសម្តេចតេជោ ទំហំសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប មានចំណែកប្រមាណ ៦៥ភាគរយនៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្ម មានប្រមាណជា ៥៥ភាគរយនៃពាណិជ្ជកម្មសកល៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.