ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គ Teo Eng Dih អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិសិង្ហបុរី ==> ព្រឹកថ្ងៃនេះព្រះសព សម្ដេចក្រុមព្រះ ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង ហើយក៏ជាថ្ងៃត្រូវកាន់ទុក្ខទូទាំងប្រទេសផងដែរ ==> កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ» ==> ថ្ងៃស្អែកព្រះសព សម្ដេចក្រុមព្រះ នឹងត្រូវរៀបចំពិធីថ្វាយព្រះភ្លើង ហើយក៏ជាថ្ងៃត្រូវកាន់ទុក្ខទូទាំងប្រទេសផងដែរ ==> លោកបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ ==> ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ==> ឯកឧត្តម ម៉ម ប៊ុននាង, ឯកឧត្តម ហែម ខន, ឯកឧត្តម ឡាន់ ឆន, ឯកឧត្តម សួន លន់, លោកជំទាវ ឯម ផលាមុនី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ==> សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី ==> ក្រសួងសុខាភិបាល ទទួលជំនួយរដ្ឋាភិបាលសិង្ហបុរី ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់នៃជំងឺកូវីដ-១៩ ==> រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ទីតាំងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នៅថ្ងៃស្អែកនេះ
0

ព្រឹកថ្ងៃនេះតុលាការសម្រេចឃុំខ្លួនមន្រ្តីយោធាបន្ថែមចំនួន៣នាក់ទៀត សរុប៧នាក់ហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង

ព្រឹកថ្ងៃនេះតុលាការសម្រេចឃុំខ្លួនមន្រ្តីយោធាបន្ថែមចំនួន៣នាក់ទៀត សរុប៧នាក់ហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចឃុំចេញដីកាបង្គាប់ឱ្យឃុំខ្លួនមន្ដ្រីយោធាបន្ថែមចំនួន៣នាក់ទៀត សរុបទាំងអស់ចំនួន៧នាក់ហើយ ពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង នាពេលកន្លងទៅ។

លោក ហម ម៉េងសែ បានប្រាប់បណ្ដាញព័ត៌មាន   ឱ្យដឹងថា ជនសង្ស័យទាំងអស់មានសរុបចំនួន៧នាក់ ដែលមានការពាក់ព័ន្ធ ក្នុងនោះបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ដំបូងចំនួន៣នាក់ ហើយមកក្រោយចំនួន៤នាក់ ប៉ុន្ដែបន្ទាប់ពីបញ្ចប់ការសួរនាំ បានសម្រេចឃុំខ្លួនចំនួន៤នាក់ កាលពីម្សិលមិញ ហើយ៣នាក់ទៀត ត្រូវបានសម្រេចឃុំខ្លួននៅព្រឹកនេះ។

ជនសង្ស័យទាំង៣នាក់ រួមមានឈ្មោះ៖

ទី១៖ ឈ្មោះ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ
ទី២៖ ឈ្មោះ យូ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
និងទី៣៖ ព្រុំ សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ

នៅក្នុងសំណុំរឿងក្តីនេះលោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៊ើបសួរ ទៅចៅក្រមស៊ើបសួរពីបទ ជួញដូរនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។

មន្រ្តីយោធាទាំងអស់៧នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការជួញដូរអាវុធ ដែលសមត្ថកិច្ចរកឃើញលាក់ទុកចំនួន ៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មន្ត្រីយោធាទាំង៧នាក់ ដែលបានចាប់ខ្លួនរួមមាន៖

*ទី១៖ ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ
*ទី២៖ មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង
*ទី៣៖ ជាមន្ត្រីយោធាធម្មតា
*ទី៤៖ ឈ្មោះ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ
*ទី៥៖ ឈ្មោះ យូ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
ទី៦៖ ឈ្មោះ ព្រុំ សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
និងម្នាក់ទៀតមិនត្រូវបានគេស្គាល់ឈ្មោះ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការចាប់ឃាត់ខ្លួននេះធ្វើឡើងដោយសហការ រវាងកម្លាំងអាវុធហត្ថ ជាមួយកម្លាំងនគរបាល។

កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់ចំនួន៤០បង់ និងអាវុធ M79 ចំនួន០៣ដើម៕ 

រូបភាព

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.