ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈយោធិន, ពេលខាងមុខនឹងរៀបចំឱ្យមានតុល្យភាព រវាងនាយទាហាន និងពលទាហាន ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិ ==> កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ==> លោកជំទាវបណ្ឌិតបាន ស្រីមុំអភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវប្រាំងនេះ ==> ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព! ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត, ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី យិន យ៉ាណារី ម្ចាស់ហាង អាប់ធូយូ ប៊ីសត្រូ ==> ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
0

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាពនាយឧត្តមនាយសេនីយ៍ ម៉ក់ ជីតូ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាពនាយឧត្តមនាយសេនីយ៍ ម៉ក់ ជីតូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាពនាយឧត្តមនាយសេនីយ៍ ម៉ក់ ជីតូ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ តុលា ឆ្នាំ២០២១
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាពនាយសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀននៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិដែលមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន
លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ប្រធានក្រុមប្រតិបត្តការផ្ទាល់ បសប.ហភវ ព្រមទាំងនាយករងទាំងអស់ និងនាយការិយាល័យទាំង១១ និងសមាសភាពក្នុងគណៈករណីស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ សរុប៧៧រូប (ស្រី០១)ក្នុងកិច្ចប្រជុំឯក លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ប្រធានក្រុមប្រតិបត្តការផ្ទាល់ បសប.ហភវ តំណាង លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានធ្វើការកើតសរសើរពីវឌ្ឍនភាពល្អ ដោយមានការបង្កើតជាគណៈករណីដោយឡែកបែរជាមានសភាពយឺតក្នុងការអនុវត្តជាងមុន ដោយឃើញថាម្ចាស់គណៈករណី ហាក់បីដូចជាមិនអើពើ និងយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេត។
លោកធ្វើការទទូចស្នើសុំសារជាថ្មីម្តងទៀត អោយមន្ត្រីអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកការស៊ើបអង្កេតបទល្មើសម្អាតប្រាក់នូវរាល់ករណីដែលមានតម្រុយបទល្មើសសម្អាតប្រាក់។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានប្រគល់ការងារដឹកនាំការសម្អាតប្រាក់ជូន លោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ ទទួលផែនការិយាល័យប្រឆាំងការសម្អាតប្រាក់។
ក្រុមការងារសម្អាតប្រាក់មន្ទីរ និងម្ចាស់ករណីត្រូវធ្វើការទំនាក់ទំនងគ្នាអោយបានល្អប្រសើរដើម្បីកសាងរបាយការណ៍អោយបានត្រឹមត្រូវ។ ម្ចាស់ករណីមិនត្រូវព្រងើយកន្តើយ ក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ទេត្រូវសស្រាក់សស្រាំក្នុងការបើកការស៊ើបអង្កេត។

ជាចុងបញ្ជប់លោកនាយឧត្តមនាយសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ដឹកនាំ
និងចែករម្លែកបទពិសោធន៍ការងារសម្អាតប្រាក់៖ ទ្រព្យសម្បត្តិដែលរឹបអូសបបានហើយៗងាយខូចខាត ពិបាកគ្រប់គ្រង គួរធ្វើការដាក់ឡៃឡុង និងបង្វិលសាច់ប្រាក់ចូលក្នុងធនាគារ ក្នុងករណីដែលតុលាការកំណត់អោយប្រគល់ត្រឡប់វិញ យើងអាចបង្វិលសាច់ប្រាក់ទាំងនោះទៅវិញ ជាជាងការទុកទ្រព្យសម្បត្តិអោយខូចខាត។
• ត្រូវបើកការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៖ បង្កក និងរឹបអូស ទ្រព្យសម្បត្តិឃាត់ជាក់ស្តែង ក្នុងពេលបង្ក្រាប និងអំឡុងពេលស៊ើបអង្កេតបន្ត។ ក្រុមបង្ក្រាបទាំងអស់ត្រូវមានឆន្ទៈក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ជាពិសេសម្ចាស់ករណី គិតចាប់តាំងពីការសួរចម្លើយឡើងទៅដោយផ្តោតលើការងារប្រឆាំងការសម្អាតប្រាក់ផងដែរ។ គួរពិចារណាផងដែរតើគួរបំបែកសំណុំរឿង។
• ពិនិត្យឡើងវិញលើការកំណត់ការចោទប្រកាន់បទល្មើសក្រោយពេលបង្ក្រាប ករណីមានវត្ថុតាងតិចតួច និងមិនមានសញ្ញាណនៃបទល្មើសសម្អាតប្រាក់ គួរពិចារណាចោទប្រកាន់ពីបទរក្សាទុក ជាជាងបទល្មើសជួញដូរ ជៀសវាងការដាក់បន្ទុកពីសំណាក់អន្តរជាតិលើចំនួនបទល្មើសជួញដូរ តែគ្មានសញ្ញាណបទល្មើសសម្អាតប្រាក់៕

    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.