ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើឲ្យប្រធានតុលាការ និងព្រះរាជអាជ្ញាតាមរាជធានីខេត្ត កោះហៅនគរបាលយុត្តិធម៌នៅក្នុងនីតិវិធីស៊ើបសួរ និងការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើឲ្យប្រធានតុលាការ និងព្រះរាជអាជ្ញាតាមរាជធានីខេត្ត កោះហៅនគរបាលយុត្តិធម៌នៅក្នុងនីតិវិធីស៊ើបសួរ និងការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានស្នើឲ្យប្រធានសាលាដំបូង និងព្រះរាជអាជ្ញាតាមរាជធានី-ខេត្ត កោះហៅ និងការចូលរួមរបស់នគរបាលយុត្តិធម៌នៅក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន។ 

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «នៅក្នុងរយៈពេលកន្លងមកនេះ ជាពិសេសនៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានីខេត្ត ក្រសួងយុត្តិធម៌បានពិនិត្យឃើញថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទាំងអស់បានខិតខំប្រឹងប្រែងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលក្នុងនោះភាគច្រើនជាសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បានយ៉ាងឆាប់រហ័ស និងជាច្រើនករណស្របតាមនីតិវិធីនៃច្បាប់ជាធរមាន។ ប៉ុន្តែទន្ទឹមនេះក្រសួងយុត្តិធម៌ ក៏បានពិនិត្យឃើញផងដែរថា ការកោះហៅឱ្យចូលរួម និងការស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងនីតិវិធីស៊ើបសួរ និងការជំនុំជម្រះរបស់តុលាការនៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួន នៅមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ដែលមានចែងក្នុងមាត្រា ៧៤ កថាខ័ណ្ឌទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនថា ក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះ, តុលាការត្រូវកោះហៅ និងស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ ដែលបានចូលរួមក្នុងការ ស៊ើបអង្កេត និងស៊ើបសួរ ក្នុងឋានៈជាសាក្សីនៅឡើយ»។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចាត់ទុកថា វត្តមានចូលរួមរបស់នគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងដំណើរការនីតិវិធីរបស់តុលាការចំពោះចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន តាមមាត្រា៧៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន គឺមិនត្រឹមតែជាការបំពេញនូវលក្ខខណ្ឌផ្នែកនីតីវិធីដែលកំណត់ដោយច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ និងមានភាពចាំបាច់ក្នុងការធានាសុក្រឹតភាពនៃការស្វែងរកការពិត,ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជាធានាបាននូវចំណាត់ការរឿងក្តីប្រកបដោយភាពត្រឹមត្រូវស្របតាមច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.