ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

លោក កែវ រតនៈ និងលោក ជាវ តាយ ប្តេជ្ញារួមគ្នាអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីខេត្តពោធិ៍សាត់

លោក កែវ រតនៈ និងលោក ជាវ តាយ ប្តេជ្ញារួមគ្នាអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ក្រុមការងារ និងរដ្ឋបាលខេត្ត នឹងប្តេជ្ញារួមគ្នាអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និយាយជារួមក្នុងស្រុកក្រគរផ្ទាល់តែម្តង ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផល សម្រាប់ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងបែបនេះ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅរោងចក្រខ្សែកាប ក្នុងពិធីជួបសំណេះសំណាល និងនាំយកអំណោយមកចែកជូន កម្មករកម្មការិនី រោងចក្រកាត់ដេរតៃអ៉ីហ្ស៉ី ដែលរស់នៅក្នុងឃុំស្នាអន្សារ និងឃុំអន្លង់ត្នោត ចំនួន១៥៥១នាក់ ដោយបានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងក្រុមការងារជាច្រើនរូបទៀត។

លោក កែវ រតនៈ និងលោក ជាវ តាយ បានថ្លែងបញ្ជាក់ថា នៅពេលខាងមុខ ក្រុមការងារ និងរដ្ឋបាលខេត្ត នឹងប្តេជ្ញារួមគ្នាអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និយាយជារួមក្នុងស្រុកក្រគរផ្ទាល់តែម្តង ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផល ឱ្យកាន់តែលេចធ្លោ និងឈានមុខគេក្នុងខេត្ត សម្រាប់ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យកាន់តែច្រើនឡើង ឈានទៅបង្កើតទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្រ។

ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា «ជាមោទនភាពសម្រាប់ខេត្តយើង ដោយផ្អែកទៅលើការបោះទុនវិនិយោគ និងសក្តានុពលដែលមាននៅក្នុងតំបន់នេះ ដូចជារោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូ និងរោងចក្រផលិតខ្សែកាប្លិ៍។ល។ ជាមួយគ្នានោះ ក៏មានរោងចក្របង្គុំ និងដំឡើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុនផលិតរថយន្ត Ford ក៏ត្រូវបាននឹងកំពុងដំណើរការសាងសង់ ដែលរោងចក្រសហគ្រាសទាំងអស់នេះ អាចស្រូបយកនូវទីផ្សារពលកម្មបានរាប់ពាន់នាក់»។

តាមរយៈនៃការសំណេះសំណាលនោះដែរ ថ្នាក់ដឹកនាំទាំង២ ក៏បានអំពាវនាវដល់កម្មករកម្មការិនី ចូលរួមជួយថែរក្សាសន្តិភាព ក៏ដូចជាសមិទ្ធផលដែលមានស្រាប់ ឱ្យស្ថិតស្ថេរគង់វង់យូរអង្វែង។ ជាមួយគ្នានោះ គប្បីបង្កើនស្មារតី និងអនុវត្តជាប់ជាប្រចាំ នូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា «៣ការពារ ៣កុំ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.