ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

រដ្ឋបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីវិស័យឯកជន ដើម្បីចែកជូនពលរដ្ឋក្រីក្រ ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩

រដ្ឋបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីវិស័យឯកជន ដើម្បីចែកជូនពលរដ្ឋក្រីក្រ ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយមន្ត្រីពាក់ព័ន្ធ ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន «បុរី និងដីឡូតិ៍ ជា សារ៉ន» ដើម្បីរួមចំណែកក្នុងស្ថានភាពដែលរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តសកម្មភាពយកចិត្តទុកដាក់ គិតគូរដល់ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពត។

ពិធីទទួលអំណោយខាងលើនេះ ធ្វើឡើងនៅសាលាខេត្តកំពត នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

លោកឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន«បុរី និងដីឡូតិ៍ ជា សារ៉ន» បានថ្លែងកោតសរសើររដ្ឋបាលខេត្តកំពត តែងបានអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ មានលក្ខណៈល្អប្រសើរ ធ្វើឱ្យសកម្មភាពសេវាកម្មគ្រប់ប្រភេទ ពិសេសការរកស៊ីរបស់ក្រុមហ៊ុននានា ដោយឡែកក្រុមហ៊ុនរបស់រូបលោកផ្ទាល់ បាននឹងកំពុងដំណើរការជាធម្មតាក្នុងខេត្តកំពត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។

លោកឧកញ៉ា បានបន្តថា ក្រុមហ៊ុន នៅតែសម្ដែងការជួយឧបត្ថម្ភគាំទ្រក្នុងស្មារតីទឹកចិត្តសប្បុរសធម៌ ដោយស្ម័គ្រស្មោះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ ពិសេសក្នុងស្ថានភាព ដែលរដ្ឋបាលខេត្តកំពត បាននឹងកំពុងយកចិត្តទុកដាក់ប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

នាឱកាសនោះដែរ លោក ម៉ៅ ធនិន ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់ក្រុមហ៊ុន «បុរី និងដីឡូតិ៍ ជា សារ៉ន» ដែលជួយឧបត្ថម្ភស្បៀងអាហារ និងសម្ភារៈ ក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ដើម្បីជួយដល់ការងារមនុស្សធម៌ និងកិច្ចការសង្គម ពិសេសប្រជាពលរដ្ឋក្រីក្រខ្វះខាត និងងាយរងគ្រោះ រងផលប៉ះពាល់ពាក់ព័ន្ធជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។

អំណោយដែលក្រុមហ៊ុន «បុរី និងដីឡូតិ៍ ជា សារ៉ន» ផ្ដល់ជូនរដ្ឋបាលខេត្តកំពតរួមមាន៖ អង្ក៥០តោន, មី ចំនួន១,៥០០កេស និងទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន២,៤០០យួរ។

ព្រមជាមួយគ្នានេះ លោកអភិបាលខេត្តកំពត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោកឧកញ៉ា ប៊ុន បារាំង ប្រធានសមាគមន៍ស្រែអំបិល ខេត្តកំពត ដែលបានឧបត្ថម្ភថវិកា ចំនួន១ម៉ឺនដុល្លារ ជួយដល់រដ្ឋបាលខេត្តកំពត សម្រាប់ប្រើប្រាស់ទិញស្បៀង និងសម្ភារៈ ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពតនេះផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.