ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

ផ្សព្វផ្សាយណែនាំអ្នកបើកបរនិងអ្នកប្រើប្រាសផ្លូវថ្នល់ពីទិសចរាចរណ៍ផ្លាកសញ្ញាព្រួញសញ្ញានៅផ្លូវបំបែកផ្លូវជាតិលេខ៥ទឹកថ្លា

ផ្សព្វផ្សាយណែនាំអ្នកបើកបរនិងអ្នកប្រើប្រាសផ្លូវថ្នល់ពីទិសចរាចរណ៍ផ្លាកសញ្ញាព្រួញសញ្ញានៅផ្លូវបំបែកផ្លូវជាតិលេខ៥ទឹកថ្លា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ផ្សព្វផ្សាយណែនាំអ្នកបើកបរនិងអ្នកប្រើប្រាសផ្លូវថ្នល់ពីទិសចរាចរណ៍ផ្លាកសញ្ញាព្រួញសញ្ញានៅផ្លូវបំបែកផ្លូវជាតិលេខ៥ទឹកថ្លា

ខេត្ដបន្ទាយមានជ័យ៖មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យដឹកនាំដោយលោកសុក ចាន់ថា ប្រធានមន្ទីរ សហការនឹងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២១ បានចេញអប់រំ ផ្សព្វផ្សាយ ពីទិសដៅចរាចរណ៍ សញ្ញាព្រួញនិងការប្រើប្រាសផ្លូវថ្នល់លើគន្លងថ្មីនៅផ្លូវបំបែកទឹកថ្លានៃផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥ វាងក្រុងសិរីសោភ័ណ ។
សកម្មភាពនេះ ធ្វើឡើង ក្រោយពីកំណាត់ផ្លូវជាតិលេខ៥ សិរីសោភ័ណ-បាត់ដំបង ដែលស្ថាបនាធ្វើអោយប្រសើរឡើងមាន៤គន្លង ត្រូវបានដាក់អោយប្រើប្រាស់បណ្តោះអាសន្នកាលពីខែកញ្ញា២០២១ កន្លងមកនេះ ។
ប៉ុន្តែ បងប្អូនអ្នកបើកបរនិងអ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត មិនទាន់អនុវត្តបានតាមច្បាប់ , តាមកាណែនាំរបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរូបភាពជាក់ស្តែងនៃគន្លងផ្លូវ សញ្ញាឬគំនួសប្រាប់ទិសនៅឡើយ ។ពោលគឺបើកបរនៅតែខុសឬធ្វើតាមទម្លាប់ខាងខុស នៅពេលផ្លូវស្ថាបនាថ្មីនិងធ្វើ ដែលធ្វើអោយប្រសើរឡើងតាមស្តង់ដារអន្តរជាតិនៃផ្លូវហាយវេអាស៊ាន១ ហើយមានទ្រូងចែកផ្លូវ ហើយ មាន២គន្លងទៅ ២គន្លងមក ។
ដើម្បីបញ្ជៀសនិងកាត់បន្ថយនៃការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនោះ . លោក សុក ចាន់ថា និងមន្ត្រីជំនាញ ក័ដូចមន្ត្រីនគរបាលចរាចរណ៍បានស្នើអោយអ្នកបើកបរនិងអ្នកប្រើប្រាសយានយន្តគ្រប់ប្រភេទត្រូវតែយល់ពីច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដូចជាៈ ត្រូវគោរពសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញាទ្រូងចែកផ្លូវ និងសញ្ញាព្រួញ។ល។
លោក បន្តទៀតថា ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្រប់ដណ្តប់ រាល់ការធ្វើចរាចរណ៍លើផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ច្បាប់នេះមានគោលបំណង រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកអោយធ្វើចរាចរណ៍ជាសាធារណៈ ការពារអាយុជីវិតមនុស្សសត្វនិងការពារបរិស្ថាន ទប់ស្កាត់ការប៉ះពាល់ សុខភាពមនុស្សនិងការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន។ ការបើកបរដោយគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឹងម៉ាត់ ក៏ចាត់ទុកថាជាការបើកបរប្រកបដោយសុជីវធម៌ដែរ។
ក្នុងនោះ លោកបានលើកពីប្រសាសន៍ក្រើនរលឹករបស់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្សុន ដែលអោយគិតពីសុជីវធម៌និងការយោគយល់ អធ្យាស្រ័យ របស់អ្នកបើកបរ។វាមិនមែនជាសិទ្ធិនោះទេ ប៉ុន្តែជាអភ័យឯកសិទ្ធិល្អបំផុត ។
ក្នុងការចុះធ្វើការផ្សព្វផ្សាយណែនាំជំនួយស្មារតី ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកដែលមានសារៈសំខាន់ ត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលមន្ត្រីជំនាញខិតខំអប់រំណែនាំ យើងសង្កេតឃើញថាមានអ្នកបើកបរជាច្រើនរួមមាន ម៉ូតូ រថយន្តតូចធំនិងគោយន្តជាដើម នៅមិនទាន់យល់ពីសញ្ញាទិសចរាចរណ៍ ឬក៏គំនូសព្រួញសញ្ញាបណ្ដាលឲ្យការបើកបរបញ្ច្រាស់ទិស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។
ជាចុងក្រោយ លោក សុក ចាន់ថា ក៏បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្តនិងកិងអ្នកបើកបរ និងអ្នកធ្វើដំណើរគ្រប់ប្រភេទ ត្រូវអនុវត្តដោយទទួលខុសត្រូវខ្ពស់ គោរពនូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមកនៅកម្រិតទាបបំផុត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.