ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក​ សុខ​ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះផ្សព្វផ្សាយអនុុវតន៍រឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាមយ័ ក្នុងខណ្ឌដូនពេញ ==> ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ ឈ្មោះ ឡោ ប៊ុនភ័ក្ត្រ នេះពុំមានឈ្មោះ ក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ! ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត  ==> ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥ ==> លោក ឃួង ស្រេង នាំអំណោយសម្តេចតេជោយកទៅចែកជូនពលរដ្ឋជាង៥០០គ្រួសារ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ទំនប់ព្រែកត្នោត ==> នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានកងទ័ពជើងគោក ==> គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ==> មន្ត្រីជំនាញនៅខេត្តរតនគីរី ចុះពិនិត្យដំណាំស្រូវ, សណ្តែកសៀង, ដំឡូងមី, ស្វាយចន្ទី ដែលរងការខូចខាតដោយសារទឹកជំនន់ ==> លោករដ្ឋមន្ត្រី លឹម គានហោ បានបន្តបេសកកម្មអន្តរាគមន៍ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ==> មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាពនាយឧត្តមនាយសេនីយ៍ ម៉ក់ ជីតូ
0

សារលិខិត៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៧ចំណុច ដើម្បីធានាភាពជោគជ័យការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

សារលិខិត៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៧ចំណុច ដើម្បីធានាភាពជោគជ័យការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានផ្តល់អនុសាសន៍ចំនួន៧ចំណុច ដើម្បីធានានូវភាពជោគជ័យការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ នេះបើតាម សារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អនុសាសន៍ទាំង ៧ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីធានានូវភាពជោគជ័យការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនេះ រួមមាន៖

*ទី១៖ ទោះបីជាជនរួមជាតិបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយក៏ដោយ ក៏ត្រូវបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយបើមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ សូមមេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាតាមការណែនាំ និងតាមទីកន្លែងដែលបានកំណត់ដោយរដ្ឋបាលរាជធានី -ខេត្ត ដើម្បីបង្កើតភាពស៊ាំ ចៀសផុតពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកាចសាហាវនេះ។

*ទី២៖ ត្រូវប្រកាន់ខ្ជាប់ជារៀងរហូតនូវវប្បធម៌ចែករំលែកដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមក សហការឱ្យកាន់តែរឹងមាំថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយរំលែកទុក្ខលំបាកប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេស។

*ទី៣៖ បន្តពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាកូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាសុខុមាលភាព ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

*ទី៤៖ ត្រូវបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀម បង្ការ ប្រកបដោយស្មារតីភ្ញាក់រលឹកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់ នូវរបៀបរបបរស់នៅស្អាត ថែរក្សាសុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅដ្ឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិកជាដើម។ ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹកដើម្បីការរស់នៅប្រកបដោយផាសុខភាព និងសុខុមាលភាព ជៀសផុតពីគ្រោះមហន្តរាយផ្សេងៗ។

*ទី៥៖ ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្តោតសំខាន់លើការត្រៀមបង្ការហានិភ័យ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតប ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព។

*ទី៦៖ វិស័យឯកជន ដៃគូរអភិវឌ្ឍ សង្គមស៊ីវិល បន្តចូលរួមសហប្រតិបត្តិការកៀរគរធនធានដែលចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព សម្រាប់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

*ទី៧៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មានរបស់រដ្ឋនិងឯកជនសូម ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានព្យាករណ៍អាកាសធាតុ កំណើនទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញា គ្រោះថ្នាក់ផ្សេងៗ និងសារអប់រំការយល់ដឹងជាសាធារណៈពីវិធានការ ដើម្បីបញ្ចៀសគ្រោះមហន្តរាយជូនដល់សាធារណៈជនជ្រាបទាន់ពេលវេលា និងឆាប់រហ័ស៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.