ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

ក្រោយចូលកាន់តំណែងជាអភិបាលខេត្តបាត់ដំបង, លោក សុខ លូ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ដើម្បីពង្រឹងការងារ បង្កើនសាមគ្គីភាពឯកភាពផ្ទៃក្នុង ឲ្យកាន់តែល្អប្រសើរ

ក្រោយចូលកាន់តំណែងជាអភិបាលខេត្តបាត់ដំបង, លោក សុខ លូ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ដើម្បីពង្រឹងការងារ បង្កើនសាមគ្គីភាពឯកភាពផ្ទៃក្នុង ឲ្យកាន់តែល្អប្រសើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ បន្ទាប់ពីទទួលបានការប្រកាសជាផ្លូវការក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តបាត់ដំបង ដើម្បីពង្រឹងរបៀបរបបការងារ បង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តនិរន្តរភាពអោយមានភាពល្អប្រសើរថែមទៀតនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងពិធីសំណេះសំណាលនោះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ សូមគោរពវិន័យ គោរពពេលវេលា ខិតខំធ្វើការងារ គោរពតួនាទី និងភារកិច្ចរៀងៗខ្លួន និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេស សូមរក្សាកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីបន្តនិរន្តរភាពអោយមានភាពល្អប្រសើរថែមទៀត ព្រមទាំងបានប្រកាសលេខទូរសព្ទផ្ទាល់ខ្លួនជូនដល់មន្ត្រីរាជការគ្រប់រូបផងដែរ។

បន្ថែមពីនេះទៀត លោក សុខ លូ ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរៀនរស់ក្នុងបរិបទថ្មីជាមួយកូវីដ-១៩ ដោយអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃនឹងសាប៊ូ រាល់ការធ្វើដំណើរ ឬទៅទីកន្លែងផ្សេងៗ ត្រូវពាក់ម៉ាស និងមានទឹកអាលកុលជាប់ជាមួយជានិច្ច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.