ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក​ សុខ​ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះផ្សព្វផ្សាយអនុុវតន៍រឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាមយ័ ក្នុងខណ្ឌដូនពេញ ==> ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ ឈ្មោះ ឡោ ប៊ុនភ័ក្ត្រ នេះពុំមានឈ្មោះ ក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ! ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត  ==> ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥ ==> លោក ឃួង ស្រេង នាំអំណោយសម្តេចតេជោយកទៅចែកជូនពលរដ្ឋជាង៥០០គ្រួសារ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ទំនប់ព្រែកត្នោត ==> នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានកងទ័ពជើងគោក ==> គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ==> មន្ត្រីជំនាញនៅខេត្តរតនគីរី ចុះពិនិត្យដំណាំស្រូវ, សណ្តែកសៀង, ដំឡូងមី, ស្វាយចន្ទី ដែលរងការខូចខាតដោយសារទឹកជំនន់ ==> លោករដ្ឋមន្ត្រី លឹម គានហោ បានបន្តបេសកកម្មអន្តរាគមន៍ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ==> មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាពនាយឧត្តមនាយសេនីយ៍ ម៉ក់ ជីតូ
0

សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

 

សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់!

ក្នុងឱកាសដ៏ប្រពៃនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ ខ្ញុំព្រះករុណា ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា មានក្តីសោមនស្សរីករាយក្រៃលែងសូមថ្លែងនូវសារលិខិតជូនបងប្អូនជនរួមជាតិទាំងអស់ ជាទីស្រឡាញ់ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយដែលយើងម្នាក់ៗត្រូវ ចូលរួមនិងចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចយើងទាំងអស់គ្នា។

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រារព្ធធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ជារៀងរាល់ឆ្នាំ ដែលរាជរដ្ឋាភិបាលបានសម្រេចកំណត់ស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយនិងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ។ ឆ្នាំនេះជាឆ្នាំទី២ នៃការប្រារព្ធពិធី ប៉ុន្តែអាស្រ័យដោយស្ថានភាពនៃជំងឺកូវីដ-១៩. មិនទាន់ស្រាកស្រាន្តដែលជា ហេតុមិនអាចឱ្យមានការជួបជុំមហាជនប្រារព្ធ និងធ្វើយុទ្ធនាការអប់រំអំពីការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយនោះបានឡើយ។

ក្នុងឱកាសដ៏ប្រពៃនេះទូលព្រះបង្គំជាខ្ញុំ សូមសម្ដែងគារវភក្តីនិងកតញ្ញូតាធម៌ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចជាកាលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខកូនចៅព្រះអង្គ ដោយបាន ប្រោសព្រះរាជទានព្រះរាជអំណោយដ៏វិសេសថ្លៃថ្លាជួយដល់កូនចៅ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ជាមួយនេះដែរ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរនិងអរគុណជាអនេកចំពោះសម្តេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំស្ថាប័នជាតិ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិ និងអន្តរជាតិ ប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិដែលបានចូលរួម វិភាគទានជាមួយរាជរដ្ឋាភិបាលផ្តល់ជាថវិកា ស្បៀង សម្ភារៈ ក្នុងការជួយសង្គ្រោះប្រជាជនរងគ្រោះគ្រោះមហន្តរាយ គ្រប់កាលៈទេសៈទាំងអស់ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

អស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ នៅទូទាំងពិភពលោក ជំងឺរាតត្បាតសកលកូវីដ-១៩ ដែលជាមុខ សញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយដ៏កាចសាហាវនៅមិនទាន់ធូរស្បើយនៅឡើយផង ស្រាប់តែគ្រោះមហន្តរាយ ធម្មជាតិដែលបណ្តាលមកពីការកើនឡើងកំដៅផែនដីបានកើតមានបន្ថែមនៅឆ្នាំ២០២១ ធ្វើឱ្យប្រទេសជាច្រើន នៅលើពិភពលោកជួបនូវគ្រោះមហន្តរាយ ភ្លើងឆេះព្រៃ ខ្យល់ព្យុះសង្ឃរា ទឹកជំនន់ធ្ងន់ធ្ងរ គ្រោះរញ្ជួយដី បាន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សអស់ជាច្រើន។

ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាគ្រោះមហន្តរាយជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីក៏កំពុងកើត មាននៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាច្រើនមានជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍ ន៍ជាតិនិងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាជៀសផុតពីជំងឺឆ្លងកូវីដ-១៩។ ហើយចំណុចយុទ្ធសាស្ត្រជា គន្លឹះសំខាន់គឺ ការចាក់វ៉ាក់សាំងជូនប្រជាជនដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីជួយដល់ ការគ្រប់គ្រងការឆ្លងរាលដាល ការកាត់បន្ថយអត្រាព្យាបាល និងអត្រាមរណៈ។ នៅក្នុងឆ្នាំនេះក៏ដូចជាឆ្នាំ២០២០ ដែរ បន្ថែមពីលើជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី គ្រោះមហន្តរាយដោយធម្មជាតិបានបំផ្លិចបំផ្លាញអាយុជីវិត មនុស្ស ទ្រព្យសម្បត្តិ ដូចមានខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង រន្ទះបាញ់ បាក់ច្រាំងទន្លេ រាំងស្ងួត ជំងឺឆ្លង និងគ្រោះ មហន្តរាយដោយមនុស្ស អគ្គិភ័យជាដើម។ល។ កើតមានស្ទើរគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស។

សូមអាននូវខ្លឹមសារទាំង នៃសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន  និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដូចខាងក្រោម ៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.