ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក​ សុខ​ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះផ្សព្វផ្សាយអនុុវតន៍រឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាមយ័ ក្នុងខណ្ឌដូនពេញ ==> ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ ឈ្មោះ ឡោ ប៊ុនភ័ក្ត្រ នេះពុំមានឈ្មោះ ក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ! ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត  ==> ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥ ==> លោក ឃួង ស្រេង នាំអំណោយសម្តេចតេជោយកទៅចែកជូនពលរដ្ឋជាង៥០០គ្រួសារ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ទំនប់ព្រែកត្នោត ==> នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានកងទ័ពជើងគោក ==> គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ==> មន្ត្រីជំនាញនៅខេត្តរតនគីរី ចុះពិនិត្យដំណាំស្រូវ, សណ្តែកសៀង, ដំឡូងមី, ស្វាយចន្ទី ដែលរងការខូចខាតដោយសារទឹកជំនន់ ==> លោករដ្ឋមន្ត្រី លឹម គានហោ បានបន្តបេសកកម្មអន្តរាគមន៍ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ==> មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាពនាយឧត្តមនាយសេនីយ៍ ម៉ក់ ជីតូ
0

លោក ចៅ តុល៖ សម្តេចតេជោ ហ៊ុន សែន មានគុណបំណាច់យ៉ាងធំធេងចំពោះខ្មែរអ៉ីស្លាម ជាពិសេសពិសេសដំណាក់កាលរាតត្បាតជំងឺកូវីដ១៩

លោក ចៅ តុល៖ សម្តេចតេជោ ហ៊ុន សែន មានគុណបំណាច់យ៉ាងធំធេងចំពោះខ្មែរអ៉ីស្លាម ជាពិសេសពិសេសដំណាក់កាលរាតត្បាតជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ និងជានាយករងខុទ្ទកាល័យសម្ដេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មានគុណបំណាចយ៉ាងធំធេងចំពោះបងប្អូនខ្មែរអ៉ីស្លាម ជាពិសេសនៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។

ការលើកឡើងបែបនេះរបស់លោក ចៅ តុល បានធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកបានជួបសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយ និងថវិកាដល់ប្រជាពលរដ្ឋខ្មែរ និងខ្មែរ-អ៉ីស្លាម ព្រមទាំងប្រជាការពារជាង២០០នាក់ នៅសាលាឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

លោក ចៅ តុល បានលើកឡើងយ៉ាងដូច្នេះថា៖ «គុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលស្រឡាញ់បងប្អូនសាសនិកអ៉ីស្លាម និងស្រឡាញ់គ្រប់សាសនិកទាំងអស់ ក្នុងទិសដៅរស់នៅក្រោមដំបូលសន្តិភាព ទាំងអស់គ្នា ប្រកបដោយសេចក្ដីសុខ ហើយនេះជាភ័ព្វសំណាងណាស់ដែលយើងមានមេដឹកនាំប្រកបដោយចិត្តធម៌ និងមានសមត្ថភាពខ្ពស់»។

ជាមួយគ្នានេះលោក ចៅ តុល បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងបានយ៉ាងល្អបំផុតមិនឱ្យមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ដោយសម្ដេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃគ្មានបានសម្រាកស្រួលខ្លួនឡើយ។ ធ្វើយ៉ាងណាខិតខំរកសេចក្ដីសុខជូនពលរដ្ឋទូទាំងប្រទេសកម្ពុជា ឱ្យជៀសផុតនូវគ្រោះកម្មនៃជំងឺកូវីដ១៩នេះ ពិសេសគិតគូរពីសុខទុក្ខ របស់ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈដោយគ្មានប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោកបញ្ជាក់ពីមោទនភាពកាន់តែអស្ចារ្យដោយកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៃការទប់ស្កាត់កូវីដ១៩ បានល្អបំផុតក្នុងតំបន់អាស៊ាន នៅពីក្រោយសិង្ហបុរីតែមួយប៉ុណ្ណោះ ដែលនេះជាការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ របស់សម្ដេច មានឈ្លាសវៃរហ័សរហួនក្នុងការចាត់តាំងចាត់ចែងបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត ហើយជាសំណាងល្អខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា និងប្រជាជនទាំងមូលដែលមានមេដឹកនាំប្រកបដោយគតិបណ្ឌិត និងមានសមត្ថភាពខ្លាំងក្លា បញ្ញាឈ្លាសវៃ ដែលបានដឹកនាំស្រុកទេសជាតិឱ្យមានសន្តិភាព ឱ្យរួចផុតពីភាពក្រីក្រ មានការអភិវឌ្ឍន៍ ពិសេសគឺទប់ស្កាត់បានល្អបំផុតនូវការឆ្លងជំងឺកួវីដ១៩ ដ៏សាហាវនេះ។

ក្នុងឱកាសនេះលោក ចៅ តុល «បានលើកឡើងពីគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់ដល់គ្រប់សាសនិកទាំងអស់ ក្នុងនោះសាសនិកអ៉ីស្លាមត្រូវបានលើកតម្កើនឡើង ហើយក៏លោកគ្រូ-អ្នកគ្រូ ក៏ទទួលបានក្របខណ្ឌ មានប្រាក់បៀរវត្សរ៍ត្រឹមត្រូវ ព្រមទាំងមានសាលារៀនសាសនាអ៉ីស្លាមជាច្រើនផងដែរ នៅតាមមូលដ្ឋានសហគមអ៉ីស្លាមយើង»។

ទោះយ៉ាងណាលោក ចៅ តុល ក៏នៅបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្តនូវវិធានសុខាភិបាលពិសេស គឺវិធានការ «៣កុំ និង៣ការពារ» ឱ្យមានប្រសិទ្ធភាពដើម្បីឈានទៅរកការកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងនាពេលឆាប់ៗ ខាងមុខនេះ។

សូមជម្រាបថា តាមរយៈការចុះជួយខ្នះខ្នែងជួយពីសំណាក់លោក ចៅ តុល ស្រុកកោះធំ ហាក់ប្រែប្រួលមុខមាត់យ៉ាងខ្លាំង ដោយមានការរីកចម្រើន ពិសេសទៅលើវិហារអ៉ីស្លាម ដ៏ធំលំដាប់ទី២ នៅកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ច្រាំងទន្លេ ក្រោយវិហារអ៉ីស្លាម ការដាក់អំពូលភ្លើងសូឡា ការស្ថាបនាផ្លូវបេតុង ការកសាងសាលារៀនសាសនាអ៉ីស្លាម ការកសាងខ្លោងទ្វាវិហារអ៉ីស្លាម ការជួសជុលដំបូលវិហារ ការក្រាលការ៉ូឡា ការរៀបចំសួន ការយុបតែងឈើក្នុងវិហារអ៉ីស្លាម ការតុបតែងគ្រឿងលម្អគ្រប់បែបយ៉ាងក្នុងវិហារអ៉ីស្លាម ដែលចំណាយថវិការខ្ទង់លានដុល្លាឯណោះ ដែលការរីកចម្រើននេះ ទទួលបានការសាទរជាអនេកពីសំណាក់ប្រជាពលរដ្ឋទូទាំងស្រុកកោះធំ ពិសេសគឺសម្រាប់បងប្អូនសាសនិកអ៉ីស្លាមតែម្ដង។

ខណៈគម្រោងសាសងសង់វិហារ នៅភូមិចាមក្រោម មានតម្លៃជាង២០ម៉ឺនដុល្លា ក៏គ្រោងនឹងសាងសង់ជាបន្តបន្ទាប់ផងដែរក្រោមការដឹកនាំរបស់លោក ចៅ តុល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.