ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក​ សុខ​ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះផ្សព្វផ្សាយអនុុវតន៍រឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាមយ័ ក្នុងខណ្ឌដូនពេញ ==> ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ ឈ្មោះ ឡោ ប៊ុនភ័ក្ត្រ នេះពុំមានឈ្មោះ ក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ! ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត  ==> ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥ ==> លោក ឃួង ស្រេង នាំអំណោយសម្តេចតេជោយកទៅចែកជូនពលរដ្ឋជាង៥០០គ្រួសារ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ទំនប់ព្រែកត្នោត ==> នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានកងទ័ពជើងគោក ==> គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ==> មន្ត្រីជំនាញនៅខេត្តរតនគីរី ចុះពិនិត្យដំណាំស្រូវ, សណ្តែកសៀង, ដំឡូងមី, ស្វាយចន្ទី ដែលរងការខូចខាតដោយសារទឹកជំនន់ ==> លោករដ្ឋមន្ត្រី លឹម គានហោ បានបន្តបេសកកម្មអន្តរាគមន៍ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ==> មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាពនាយឧត្តមនាយសេនីយ៍ ម៉ក់ ជីតូ
0

រាល់ការចេញ-ចូលសាលារៀន ផ្សារ និងទីតាំងអាជីវកម្មនានា ត្រូវបង្ហាញ​បណ្ណចាក់វាក់សាំង!

រាល់ការចេញ-ចូលសាលារៀន ផ្សារ និងទីតាំងអាជីវកម្មនានា ត្រូវបង្ហាញ​បណ្ណចាក់វាក់សាំង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ឺងម៉ាត់​បន្ថែមទៀត ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ដើម្បី​ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ…រាល់ការចេញ-ចូលសាលារៀន ផ្សារ និងទីតាំងអាជីវកម្មនានា ត្រូវបង្ហាញ​បណ្ណចាក់វាក់សាំង!

រាល់ការចេញ-ចូលសាលារៀន ផ្សារ និងទីតាំងអាជីវកម្មនានា ត្រូវបង្ហាញ​បណ្ណចាក់វាក់សាំង

 

 

រាជធានី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ឺងម៉ាត់​បន្ថែមទៀត ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ដើម្បី​ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ…

រាជធានី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ឺងម៉ាត់​បន្ថែមទៀត ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ដើម្បី​ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ ខាងមុខនេះ​។ ក្នុងនោះ រាល់​ការចេញ​-​ចូល​សាលារៀន ផ្សារ និង​ទីតាំង​អាជីវកម្ម​នានា ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វាក់​សាំង​។​

​ការជំរុញ​បែបនេះ ត្រូវបាន​លោក ឃួ​ង ស្រេង ប្រកាស​ក្នុង​កិច្ចប្រជុំ តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង ( Video Conference ) នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ និង​កម្លាំង​មាន​សមត្ថកិច្ច​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ដើម្បី​បង្ការ និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​គោលការណ៍​ថ្មីៗ​មួយចំនួនទៀត ដូចជា រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ បង្ហាញ​បណ្ណ​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ឬ បណ្ណ​ចាក់​ចាំ​ក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ លិខិត បញ្ជាក់​ការចាក់​ចាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​យើង​ទប់ស្កាត់​កូ​វីដ​-១៩ ឲ្យ​បានល្អ​ប្រសើរ ចៀសវាង​ការរីក​រាល​ដាល​​បន្តទៀត​។ កិច្ចការងារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​រួចហើយ​ដែរ កាលពី​សប្តាហ៍​មុននេះ​។ ដូច្នេះ​លោក​អភិបាល​រាជធានី សូមអោយ​អាជ្ញាធរ​ខណ្ឌ​ខណ្ឌ​ទាំង​១៤ ត្រូវអនុវត្ត​ការងារ​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​ជឿជាក់ថា បើ​យើង​អនុវត្ត​ការងារ​នេះ បានល្អ​ប្រសើរ និង​មាន​ភាពម៉ឺងម៉ាត់​នោះ វា​នឹង​កាត់បន្ថយ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្តទៀត​។​

​ក្នុងឱកាស​នោះដែរ លោក ឃួ​ង ស្រេង ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក្រុម​ការងារ​ពាក់ព័ន្ធ ក្រុមគ្រូពេទ្យ​គ្រប់​ក្រុម​ទាំងអស់ ដែល​កន្លងមក ត្រូវបាន​ប្រជាពលរដ្ឋ ដាក់​រហ័ស​នាម​ថា ជា​កងទ័ព​អាវ​ស បាន​យកចិត្តទុកដាក់​ក្នុងការ​ថែទាំ និង​ព្យាបាល​ប្រជាពលរដ្ឋ​បានល្អ និង​ក៏ដូចជា កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​លះបង់​អស់កម្លាំង​កាយ​ចិត្ត បំពេញការងារ ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ នេះ ពោលគឺ​អាជ្ញាធរ និង​កង​ម្លាំ​ង​យើង អនុវត្តបាន​យ៉ាង​ល្អ ទៅតាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​ការរក្សា​អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ​អោយបាន​គង់វង្ស​។

​ប៉ុន្តែ​បើទោះបីជា​យ៉ាងណាក្តី លោក ឃួ​ង ស្រេង ក៏​នៅតែ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ អនុវត្ត​ការងារ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​បន្ថែមទៀត ដែល​អាច​ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ ខាងមុខនេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា បើ​យោងទៅលើ​សេចក្ដីណែនាំ​លេខ​០២៧/២១​ស​ណន ចុះ​ថ្ងៃទី​៥​តុលា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​បន្ថែម ដល់​បងប្អូន​ប្រជាពលរដ្ឋ គណៈ​គ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ទីតាំង អាជីវករ វិស័យ​ឯកជន និង​សាធារណជន ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​ប​ង្ហា​ញ​បណ្ណ​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ឬ បណ្ណ​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ​លិខិតបញ្ជាក់​ការចាក់​វាំ​កំ​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀមលក្ខណៈ សម្រាប់​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី និង​ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ ខាងមុខនេះ​៕​ ​

Picture
Picture
Picture
Picture
Picture
Picture
Picture
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.