ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព! ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត, ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី យិន យ៉ាណារី ម្ចាស់ហាង អាប់ធូយូ ប៊ីសត្រូ ==> ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ==> អាវុធហត្ថចាប់ និងបញ្ជូនខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម នៅកាន់សាលាដំបូងខេត្តស្វាយរៀង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
0

លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ផ្តល់​អំណោយ​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ ៤​គ្រួសារ​

លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ផ្តល់​អំណោយ​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ ៤​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក អមដំណើរ​ដោយ​លោក​អភិបាល រង​ស្រុក ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ ក្រុមគ្រួសារ​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២១ ចំនួន​៤​គ្រួសារ​ដែល​កំពុង​ហ៊ុព័​ទខ្សែ​សុវត្តិភាព​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព ស្ថិតនៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​។

​ជាមួយគ្នានេះ​លោក​អភិបាល បាន​នាំយក​អំណោយ​អនុសាខា​កាកបាទ​ក្រហម​ស្រុក ប្រគល់​ជូន​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ​២៥​គ​.​ក មី​១​កែស ទឹកស៊ីអ៊ីវ​៦​ដប ត្រីខ​១​ឡូ ទឹក​សុទ្ធ​១​យួរ និង​ថវិកា​២០,០០០៛ សម្រាប់​ដោះស្រាយ​ជីវភាព​ក្នុង​បន្ទុកគ្រួសារ​ក្នុងអំឡុងពេល​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក​។​

​លោក​អភិបាល​ក៏​បាន​ណែនាំ​ឲ្យចូល​រួមអ​នុវ​ត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា គឺ​៣​កុំ និង​៣​ការពារ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.