ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិ ==> កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ==> លោកជំទាវបណ្ឌិតបាន ស្រីមុំអភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវប្រាំងនេះ ==> ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព! ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត, ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី យិន យ៉ាណារី ម្ចាស់ហាង អាប់ធូយូ ប៊ីសត្រូ ==> ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ==> អាវុធហត្ថចាប់ និងបញ្ជូនខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម នៅកាន់សាលាដំបូងខេត្តស្វាយរៀង
0

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៍មាន និង លោកស្រី ប្រគេន​បច្ច័យ និង​ទេយ្យទាន ដល់​ព្រះសង្ឃ វត្ត​គល់​ទទឹង​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៍មាន និង លោកស្រី ប្រគេន​បច្ច័យ និង​ទេយ្យទាន ដល់​ព្រះសង្ឃ វត្ត​គល់​ទទឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ឋិត​ក្នុង​បរិបទ​នៃ​ការ​រី​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​ការ​ប្រារព្វ​ពិធី​បុណ្យ​វិសាខ​បូជា លោក ប៉ោ ពុទ្ធា​រិទ្ធ នាយករង​ខុទ្ទកាល័យ ក្រសួង​ព័ត៌មាន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ទេព រង្ស៊ី បាន​នាំយក​នូវ​បច្ច័យ និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត និគ្រោធ​វ័ន គល់​ទទឹង ស្ថិតក្នុង ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​អាទិត្យ ១៤​កើត ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២១​។​

​សូមបញ្ជាក់​ថា បច្ច័យ និង​ទេយ្យទាន​របស់ លោក ខៀវ កាញារីទ្ធ និង​លោកស្រី ដែល​ប្រគេន​ជូន​ដល់​វត្ត​និគ្រោធ​វ័ន គល់​ទទឹង នា​ឱកាស​នៃ​ពិធីបុណ្យ វិសាខ​បូជា ក្នុង​ឆ្នាំនេះ រួមមាន​អង្ករ ១០​បេ​,​ទឹក​សុទ្ធ ២០​កេស​, ដំណាប់​ល្មើរ ៦​កេស​, មី​យើង ៥​កេស​ធំ កាពិ​ផាវ​ស្ងួត ១០​កំប៉ុង​, ផ្លែ​ទំពាំងបាយជូរ​មួយ​កេស​។ ចំពោះ​បច្ច័យ សរុប ១៥​លាន​រៀល ក្នុងនោះ វេរ​ប្រគេន​ចំនួន ៥ លាន​រៀល សម្រាប់​គាំទ្រ​ការ​ផ្សព្វ ផ្សាយ​ព្រះធម៌ នៃ​ស្ថានីយ៍​វិទ្យុ​គល់​ទទឹង​, ៥​លាន​រៀល សម្រាប់​ចង្ហាន់​ព្រះសង្ឃ​, និង ៥​លាន​រៀល​ទៀត​សម្រាប់​មន្ទីរ សម្រាក​ព្យាបាល​ព្រះសង្ឃ​វត្ត​គល់​ទទឹង ជូន​អាចារ្យ​គណៈកម្មការ ២០​មុឺន​រៀល និង​ម៉ាស​៥០០ ជែល ៥០​ដប​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.