ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​គ្រួសារ​ស្ត្រី សម្រាលកូន លើ​កង់​បី កាល​ពី​យប់មិញ នៅ​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស​បាន​សម្រាក​នៅ​មន្ទីរពេទ្យ និង​បាន​ទទួល​ថវិកា​ចំនួន​២០​ម៉ឺន​រៀល រួម​ជាមួយ​គ្រឿងឧបភោគ​បរិភោគ មួយចំនួន ពី​លោកស្រី ហេង សុខ គង់ ភរិយា លោក អភិបាលខណ្ឌ​ដូនពេញ ។ 👉​សម​បញ្ជាក់ថា​ពេលនេះ ទារក នឹង​ម្តាយ គឺ​មាន​សុខភាព​ល្អ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់ ក្រុaលោកស្រី ហេង សុខ គង់ ភរិយា លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្តម្ភ​គ្រួសារ​ស្ត្រី សម្រាលកូន លើ​កង់​បី ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល រួម​ជាមួយ​គ្រឿងឧបភោគ​បរិភោគ មួយចំនួន មគ្រូពេទ្យ នៃ​មន្ទីរ​កាល់ម៉ែត​។​ ==> ​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ចុះសួរសុខទុក្ខ​កងកម្លាំង​ឈរជើង អនុវត្ត​បំរាម​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ត​១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> អាជ្ញាធរ​សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​តាម​ច្រករបៀង​មាត់​អូរ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​ ==> ​លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​អាវ​ភ្លៀង ជូន​ដល់​កងកម្លាំង​ដែល​បាន​យាម​ប្រចាំការ ២៤/២៤​ម៉ោង ទាំង​២០ គោលដៅ ដើម្បី​ប្រើប្រាស់ នៅ​ពេល​មេឃ​ភ្លៀង ==> កំលាំង​នគរបាល​១​ក្រុម​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ សិទ្ធិ ឡោះ ចុះបង្ក្រាប​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ពិសេស​មេខ្យល់​នាំ​ពលករ​ចំណាកស្រុក​តាម​បន្ទាត់​ព្រំដែន​ ==> អភិបាលខេត្ត​ឧត្ដរមានជ័យ ដឹក​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព តាម​ប្រព័ន្ធ Zoom ==> ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ករណី​លួច​យក​ម៉ូតូ ០១ ខណៈ​សមត្ថកិច្ច​មួយ​រូប​ត្រូវ​បាក់ឆ្អឹង​ប្រអប់ដៃ ==> ឯកឧត្តម​.​ណុប ដា​រ៉ា អភិបាលរង​ខេត្ត​បាត់ដំបង ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ប្រត្តិបត្តិ​ការណ៍​ទីតាំង​ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​កំពុង​ជួបជុំគ្នា​នៅ​ក្រោយ​ផ្សារ​ភូពុយខេត្ត​បាត់ដំបង​ ==> ​កម្លាំង​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​ចាប់​ឃាត់ខ្លួន ជន​ផឹកស៊ី​ល្មើស​នឹង​ច្បាប់ ស្តីពី​ការប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ==> ឯកឧត្តម ណុប ដា​រ៉ា បាន​អញ្ជើញ​ចុះ​ពង្រឹង​ក្រុមការងារ​ខេត្ត​អនុវត្ត​ការហាមឃាត់​ជា​បណ្តោះ​អា​សន្ត នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ខេត្ត ចេញ​-​ចូល​ខេត្តបាត់ដំបង តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ចំណុច​គោលដៅ​ព្រំប្រទល​ខេត្ត​បាត់ដំបង​-​ពោធិ៍សាត់​
0

​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្ដីណែនាំ​ពង្រឹង​ការអនុវត្ត​វិធានការ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​វិធានការ​បង្ការ​-​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ក្នុងឱកាស​ឈប់សម្រាក​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្ដីណែនាំ​ពង្រឹង​ការអនុវត្ត​វិធានការ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​វិធានការ​បង្ការ​-​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ក្នុងឱកាស​ឈប់សម្រាក​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីណែនាំ ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ និង​វិធានការ​បង្ការ​-​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ឱកាស​ឈប់សម្រាក នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​សេចក្តីណែនាំ ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ យុវជន​-​យុវនារី កម្មករ​-​កម្មការិនី និង​សាធារណជន​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ និង​វិធានការ​បង្ការ​-​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ដូចខាងក្រោម​៖

*​ទី​១៖ ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លើងទៀន​-​ធូប ភ្លើងចង្ក្រាន ការប្រើប្រាស់​ប្រេងឥន្ធនៈ ឧស័​ន្ម ហ្គាស និង​ចរន្តអគ្គិសនី ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ និង​ដើម្បី​បញ្ចៀស​ការបាត់បង់​ទ្រព្យ​សម្បត្តិ និង​អាយុជីវិត​ប្រជាពលរដ្ឋ​ទូទៅ​

*​ទី​២៖ ហាម​ដាច់ខាត​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការលេង​បាញ់​ទឹក ជន​ទឹក គប់​ស្យុង​ទឹក ប៉ាត​ម្សៅ លាប​ធ្យូង វាយ​ដោយ​រំពាត់ ឬ ឧបករណ៍​ផ្សេងៗ អុជ​ផាវ និង​គ្រឿងផ្ទុះ​ន​ផ្សេងៗ ដែល​ជា​សកម្មភាព​ខុស​ច្បាប់ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​សង្គមជាតិ​

*​ទី​៣៖ ចៀសវាង​ការធ្វើដំណើរ​ចេញ​ក្រៅ​លំនៅឋាន ឬ​ទី​សំណាក់​ដែល​មិនចាំបាច់ និង​ចៀសវាង​ការធ្វើ​ដំណើរ​កម្សាន្ត ឬ​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ផ្សេងៗ ដែល​អាច​ជា​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​ជំងឺ​កូវី​ដ​-១៩ ទៅ​បុគ្គល​ដទៃ គ្រួសារ​ផ្សេង​ទៀត និង​ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ ព្រោះថា​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រសួង​សុខាភិបាល កំណត់ថា​ជា​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ចំណោម​៥ រាជធានី​-​ខេត្ត មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង «​ព្រឹត្តិការណ៏​សហគមន៍ ២០​កុម្ភៈ​២០២១»

*​ទី​៤៖ ផ្អាក​ការរៀបចំ​សង្ក្រាន្ត «​វត្តភ្នំ​» និង​ការរៀបចំ​សង្ក្រាន្ត​តាម​បណ្តា​ខណ្ឌ​ទាំង ១៤ ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៤ គ​.​ស​.២០២១ នាពេល​ខាងមុខ​នេះ​

*​ទី​៥៖ ហាម​ដាច់ខាត​ការប្រមូលផ្តុំ​រៀបចំ​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី កម្មវិធី​រាំ​ច្រៀង ពិធីជប់លៀង និង​ការជួបជុំ​គ្រប់​ប្រភេទ ដែល​មាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន លើកលែង​តែ​ការជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ ដែល​រស់នៅ​ក្នុង​លំនៅ​ឋាន ឬ ទី​សំណាក់​ជាមួយគ្នា​

*​ទី​៦៖ គ្រប់​វត្ត​អារាម ទីកន្លែង​សក្ការៈបូជា រមណីយដ្ឋាន ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន អាជីវ​កម្មដ្ឋាន និង​ទីតាំង​សប្បាយភាព​នានា ត្រូវ​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ក្នុងនោ​៖ គណៈ​គ្រប់គ្រង ឬ​ម្ចាស់​ទីតាំង ត្រូវ​ចាត់ចែង​អនុវត្ត​ដូចជា ទី​១៖ ចាត់ឲ្យ​មាន​អ្នកវាស់​កម្តៅ​បាញ់​អាល់កុល​-​ដែល ចែក​ម៉ាស និង​ចូលរួម​អនុវត្ត​ការ​ស្កេន QR Code «​ទប់ស្កាត់​កូវី​ដ Stop Covid», ទី​២៖ អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​, ទី​៣៖ រៀបចំ​ទីតាំង​ឲ្យមាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ ចៀសវាង​ទីតាំង​បិទ​ជិត និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក និង​ទី​៤៖ កំណត់​ចំនួន​មនុស្ស​ចេញ​-​ចូល​ជា​អតិបរមា សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង ចៀសវាង​ដាច់ខាត​ការ​ប្រជ្រៀត​គ្នា ឬ ប្រមូលផ្តុំ​មនុស្ស​ច្រើន ខុស​ពី​វិធាន​សុខាភិបាល​

*​ទី​៧៖ ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ មិន​ត្រូវ​ដំឡើង​ថ្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឡើយ និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល សំដៅ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុងចំណោម​អ្នកបើកបរ​-​បុគ្គលិក និង​អ្នកដំណើរ​ទាំងឡាយ​ដែល​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ខ្លួន​

*​ទី​៨៖ សូម​លើក​ទឹកចិត្ត​ចំពោះ​ការ​សម្រាក​ជួបជុំ​ក្រុមគ្រួសារ នៅ​ក្នុង​លំនៅ​ឋាន​រៀងៗ​ខ្លួន ហើយ​ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​ខានមិនបាន ក្នុងការ​ធ្វើ​ដំណើរ ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន សមស្រប​តាម​ពាក្យស្លោក​ដែល​ដាក់​ចេញ​ដោយ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ «​ថ្ងៃនេ​៖ ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​» និង​ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ចូលទៅ​ក្នុង​សហគមន៍​។​

*​ទី​៩៖ ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ការពារ​ខ្លួន គ្រួសារ និង​សហគមន៍ ស្រប​តាម​របត់​ថ្មី គឺ «​ការរស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩» តាមរយៈ​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!