ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​សម្ដេច​តេជោ ហ៊ុន សែន អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២១! ទន្ទឹម​នឹង​ការ​ចូល​រូ​ម​អបអរសាទរ​ថ្ងៃ​ឈប់សម្រាក ៨ មីនា សូម​បងប្អូន​ជនរួមជាតិ​ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ==> អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ ដល់​បងប្អូន​អតីតយុទ្ធជន​ពិការ និង​ជនពិការ​ចំនួន​៨០​គ្រួសារ នៅ​ស្រុក​សាលា​ក្រៅ ដែល​កំពុង​រង​វិបត្តិកូ​វីដ​១៩ ==> ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ លើកទឹកចិត្ត​ឱ្យមាន​ការរៀបចំ​តំបន់​អតីត​សមរភូមិ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ==> ​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​ប​ក្យ និង​បាន​នាំយក​វិទ្យុទាក់ទង​ចំនួន​១០​គ្រឿង រួម​នឹង​ថវិកា​មួយចំនួន​របស់ ឯកឧត្តម អ៊ុន ចាន់​ដា​ ==> ​ក្រសួង​សុខាភិបាល ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់ សណ្ឋាគារ THE GREAT DUKE ធ្វើ​ជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល ! ==> ​អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៨​គ្រួសារ​! ==> ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ប្រាប់​កងកម្លាំង​ការពារ​នៅ​តំបន់​ចត្ដា​ឡី​ស័ក ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​លើ​ប្រតិបត្តិការ និង​ត្រៀម​ជានិច្ច​អនុវត្ត​បទបញ្ជា​ថ្នាក់ដឹកនាំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ==> ស្លាប់​ពីរ​ក្នុង​ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​ក្រសួងទេសចរណ៍​ចេញ​សេចក្ដីណែនាំ​ចំពោះ​បុគ្គល​មិន​អនុវត្ត​វិធានការ​របស់​សុខាភិបាល និង​ទីតាំង​ដែល​មិន​សហការ​ផ្ដល់​ព័ត៌មាន​ស្រាវជ្រាវ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជ​ងឺ​កូវី​ដ​១៩ ==> សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្ញើ​សារលិខិត​ជូនពរ សម្ដេច ធម្ម​វិសុទ្ធ​វ​ង្សា សៅ ទី ហេង សំរិន ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១១០ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២១
0

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​កម្លាំង គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​កម្លាំង គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ កម្លាំង​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​គោរព​ទង់ជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា រៀងរាល់​ព្រឹក​ថ្ងៃ​ចន្ទ​។ ក្រោយ​ពី​គោរព​ទង់ជាតិ​រួច សមាជិក​នាយទាហាន នាយទាហានរង ទាំងអស់​បាន​ចូលរួម​ស្តាប់​នូវ​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្តី​ពី​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) ដោយ​ក្នុងនោះដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ទាន់ពេលវេលា នូវ​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​តាម​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍​ផងដែរ​។ បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជំនួស​មុខ​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក មេបញ្ជាការ បាន​ណែនាំ​ដល់ នាយទាហាន នាយទាហានរង ទាំងអស់ ត្រូវ​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់ គោរព​សិទ្ធមនុស្ស និង​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់លើ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ ត្រៀម​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន ជា​ពិសេស​បាន​ក្រើនរំលឹក​ពី​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ការចម្លង​ជម្ងឺ​វីរុស​កូវី​ដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ណែនាំ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឲ្យបាន​ខ្ជាប់ខ្ជួន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!