ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ក្រុមការងារ អាវុធហត្ថ​ខណ្ឌដូនពេញ ចុះសួរសុខទុក្ខ សមាជិក មាន​ជំងឺ​ប្រចាំកាយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​ ==> ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អញ្ជើញ​ជា​អធិបតី​បិទ​ការប្រកួត​កីឡាបាល់ទះ​មិត្ត​ភ​ភាព អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា​ ==> ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​គម្រោង​ផ្សារ​ទំនើប ព្រី​នស៍ ស​ឃ្វែរ​ ==> ​អភិបាលខេត្ត​ប៉ៃលិន ជួយ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ក្នុង​ខេត្ត​ចំនួន​៤៥​ខ្នង​ ==> លោក សុខ ពេញវុ​ធ អភិបាល ខណ្ឌដូនពេញ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ បាន​នាំយក​អំណោយ មនុស្សធម៌ របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទាំង​១១ ក្នុង​ខណ្ឌ​ដូនពេញ ចំនួន​៤៥​គ្រួសារ​ ==> រដ្ឋបាល​ខេត្ត​កំពត​ថា​នឹង​បង្កើន​ពង្រឹង​សកម្មភាព​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ទ្វេរ​ដង​នៅ​ឆ្នាំ​២០២១ ==> ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​កម្លាំង គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> ​គណ​:​កម្មាធិ​ការគ្រប់គ្រង់​គ្រោះមហន្តរា​យ ខេត្ត​កំពង់ចាម ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុ​ការណ៌ និង​អង្កេត​តាមដាន​ស្ថាន​ការណ៌​គ្រោះមហន្តរាយ​(PRlSM) ==> ឯកឧត្តម ទៀ សីហា បាន​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ចុះ​ពិនិត្យ​ការសាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​ ==> លោកស្រី ហេង សុខ​គង់ សុខ ពេញវុ​ធ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ភរិយា​របស់​ប្រជា​ការពារ​សង្កាត់​ស្រះចក មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ជប៉ុន​
0

​លោក ប៉ា សុជាតិ​វង្ស​៖ ពេញ​មួយឆ្នាំ​២០២០ គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​បាន​យ៉ាង​ល្អប្រសើរ​

​លោក ប៉ា សុជាតិ​វង្ស​៖ ពេញ​មួយឆ្នាំ​២០២០ គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​បាន​យ៉ាង​ល្អប្រសើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អះអាងថា ពេញ​មួយឆ្នាំ​២០២០​កន្លងទៅនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ការគ្រប់គ្រង និង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ជាមួយនឹង​ការគ្រប់គ្រង​រដ្ឋបាល​ទូទៅ បាន​យ៉ាង​ល្អប្រសើរ រហូត​ទទួលបាន​ការគាំទ្រ និង​ការជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ពេញទំហឹង​។​

​នេះ​បើ​តាម​ការលើកឡើង​របស់លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក ប៉ា សុជាតិ​វង្ស និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​

​នៅក្នុង​ឱកាស​នោះ​លោក ប៉ា សុជាតិ​វង្ស បាន​លើកឡើង​ថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ និង​ការគ្រប់គ្រង​រដ្ឋបាល​ទូទៅ ក្នុង​មួយ​ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​រក្សា​បាន​យ៉ាង​ល្អប្រសើរ​។ ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​សេសសល់​មួយចំនួន ដែល​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែម​ទៀត​ដែរ​។​

​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏​បាន​កោតសរសើ​រដល់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ ដែល​ខិតខំ​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​អនុវត្ត​ធ្វើយ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព និង​ត្រៀម​បង្ហាញ​ពី​សមិទ្ធផល​នានា​ជាមួយ​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​ទាំងនេះ​ឲ្យ​សាធារណៈជន​បាន​ឃើញ ដើម្បី​ត្រៀម​ទទួលយក​ជោគជ័យ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​នៅ​ឆ្នាំ​២០២២​ខាងមុខនេះ​។ លោក​ប្រធាន​ក៏​បាន​ស្នើសុំ​ឲ្យ​ពង្រឹង​តួនាទី​គ្រប់​ថ្នាក់ ទាំង​ថ្នាក់​ខណ្ឌ និង​សង្កាត់ ពី​ការបម្រើ​សេវា​ឲ្យ​កាន់តែ​ល្អប្រសើរ កាន់តែ​ទំនើប ទទួលបាន​ការពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នោះ​ដែរ ក្រុមប្រឹក្សា​រាជធានី បាន​កោតសរសើរ​ថែម​ទៀត ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ដល់​ការខិតខំ​ពង្រឹង ការបង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា ការដោះស្រាយ​បញ្ចប់ទំនាស់ និង​ពាក្យបណ្តឹង​ក្នុង​ឆ្នាំ​២០២០​កន្លងមកនេះ ដែល​ថ្នាក់​ខណ្ឌ​បាន​ដោះស្រាយ​បញ្ចប់​ចំនួន ១៨៨​ករណី និង​ថ្នាក់​សង្កាត់ ដោះស្រាយ​បញ្ចប់​បាន ២,៤៨​ករណី​។​

​ចំណែក​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​រកឃើញ​សំណង់ ចាស់ៗ​នៅ តាម​វត្ត​ចំនួន​៦៩ លើ ៨៩​វត្ត ក្នុង​ខណ្ឌ​ទាំង​១៤ ព្រមទាំង​រកឃើញ​វត្ថុ​បុរាណ​ដែល​មាន​នៅ តាម​វត្ត​ទាំង​៣៦ លើ ១១០​វត្ត និង​ទួល​បុរាណ​ចំនួន​២​ទៀត (​ទួល​សំរោង និង​ទួល​ចាស់​)​។ លោក​ថែមទាំង​កោតសរសើរ ចំពោះ​សកម្មភាព​ការ​បំបែក​សហកម្មសិទ្ធិ​តាម​បុរី​មួយចំនួន​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ចំពោះ​រាល់​សំណើ និង​សំណូមពរ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សុំ​ឱ្យ​រដ្ឋបាល​រាជធានី​ពង្រឹង​តួនាទី​គ្រប់​ថ្នាក់​ទាំង​ថ្នាក់​ខណ្ឌ និង​សង្កាត់​ពី​របៀបរបប​ធ្វើ​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ខិតខំ​ធ្វើ​កិច្ចការ​នេះ ឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!