ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ==> លោកជំទាវបណ្ឌិតបាន ស្រីមុំអភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវប្រាំងនេះ ==> ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព! ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត, ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី យិន យ៉ាណារី ម្ចាស់ហាង អាប់ធូយូ ប៊ីសត្រូ ==> ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ==> អាវុធហត្ថចាប់ និងបញ្ជូនខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម នៅកាន់សាលាដំបូងខេត្តស្វាយរៀង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
0

ឃាត់ខ្លួន​យុវជន​សង្ស័យ​ម្នាក់​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​យក​ដាវ​កែច្នៃ​គំរាម​កាប់​យក​ខ្សែក​)

ឃាត់ខ្លួន​យុវជន​សង្ស័យ​ម្នាក់​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​យក​ដាវ​កែច្នៃ​គំរាម​កាប់​យក​ខ្សែក​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៥ ម៉​៣០​នាទី កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ បាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពីបទ​៖​លួច​មាន​ស្ថាន​ទម្ងន់ទោស (​យក​ដាវ​កែច្នៃ​គំរាម​កាប់​យក​ខ្សែក​) ប្រព្រឹត្តិ​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​យីហោ បេ​៩ ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​០១ ម៉​៣០​នាទី ។​

​ជនសង្ស័យ​មាន ៖
១-​ឈ្មោះ ជួន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ។
២-​ឈ្មោះ អា​សីហា ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ (​គេចខ្លួន​)​។​
៣-​ឈ្មោះ អា​ទី ភេទ​ប្រុស អាយុ​ប្រហែល​៣១​ឆ្នាំ (​គេចខ្លួន​)​។​
៤-​ឈ្មោះ អា​អ៊ី ភេទ​ប្រុស អាយុ​ប្រហែល​២៣​ឆ្នាំ (​គេចខ្លួន​)​។​
៥-​ឈ្មោះ អា​ហ្សា ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ (​គេចខ្លួន​)​។​
៦-​ស្ត្រី​រកស៊ី​ផ្លូវភេទ​មិន​ស្គាល់​ឈ្មោះ អាយុ​ប្រហែល​២៣​ឆ្នាំ ត្រូវជា​ប្រពន្ធ​ឈ្មោះ អា​ទី (​គេចខ្លួន​)​។​

​ក្នុងនោះ វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់យក ដាវ​កែច្នៃ​មួ​យ​ដើម​, ស្លាក​លេខ​រថយន្ត ភ្នំពេញ 2AC-1935 មួយ​សន្លឹក និង​កូនសោរ​សម្រាប់​ដោះ​ម៉ូតូ​ចំនួន​មួយ​កំប្លេ​។​

​ជនរងគ្រោះ ឈ្មោះ ទីន តុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​បច្ចុប្បន​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​សម្ភារៈ​បាត់បង់ កាបូប ពណ៌​ខ្មៅ​មួយ​,​លុយ​ខ្មែរ​ចំនួន ៤ ពាន់​រៀល​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​, ខ្សែករ​ផ្លាក​ទីន​ទឹក​៣ ទម្ងន់​០៥​ជី មួយ​ខ្សែ និង​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក VIVO ពណ៌​ផ្ទៃមេឃ​។​

​សេចក្តីរាយការណ៍​អោយដឹងថា កាលពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​០១ ម៉​៣០​នាទី ជនរងគ្រោះ​មក​យក​ស្ត្រី​រកស៊ី​ផ្លូវភេទ​មិន​ស្គាល់​ឈ្មោះ​ម្នាក់ មុខ​បា ទន្លេសាប ទៅ​ដេក នៅ​ផ្ទះសំណាក់​យីហោ បេ ៩ ផ្ទះ​លេខ​បេ​៩ ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ពេល​ចូល​ដល់​ក្នុង​បន្ទប់​ស្ត្រី​នោះ បាន​ឲ្យ​ជនរងគ្រោះ​ចូល​ងូតទឹក​រួច​ចេញ​មក​វិញ ស្រាប់តែ​ស្ត្រី​នោះ​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ និង​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​រត់​ចេញ​គេចខ្លួនបាត់ ។ ពេលនោះ​ជនរងគ្រោះ​ដើរ​ចេញមកក្រៅ​ដល់​មុខ​ផ្ទះសំណាក់​យីហោ បេ​៩ បាន​ឈរ​សួរនាំ​គេ ខណៈ​នោះ​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា និង​បក្ខពួក​ចំនួន​០៥​នាក់​ទៀត​បាន​ព្រួត​គ្នា​វាយ​លើ​ជនរងគ្រោះ​ខ្លះ​មាន​កាន់​ដាវ​កែច្នៃ​គំរាម​កាប់​មិន​ឲ្យ​ជនរងគ្រោះ​ស្រែក ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា បាន​ឆក់​ខ្សែករ​ពី​ជនរងគ្រោះ​បាន​សម្រច​នាំគ្នា​គេច​ខ្លួន​បាត់​អស់ ទើប​ជនរងគ្រោះ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង​១៥ ម៉​៣០​នាទី ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ជួន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រួម​នឹង​វត្ថុតាង នៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នាំមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ដើម្បី​សាកសួរ​។ ចំណែក​បក្ខពួក​ផ្សេងទៀត​គេចខ្លួន​បាត់​អស់​។​

​ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា បាន​សារភាព​ថា​ខ្លួន និង​បក្ខពួក​ចំនួន​០៥​នាក់​ទៀត​ពិតជា​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ និង​ដាវ​កែច្នៃ​គំរាម​កាប់​ជនរងគ្រោះ​យក​ខ្សែក កាល់ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​០១ ម៉​៣០​នាទី​ប្រាកដ​មែន​។​

​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា ជា​មុខសញ្ញា​មិន​រាងចាល់ ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​(​ម​១) ចំនួន​០២​លើក ពីបទ​៖​ប្លន់​ម៉ូតូ និង​ឆក់​ទូរស័ព្ទដៃ​។​

​ឆ្លង​តាម​ការ​ធ្វើ​តេស​ន៍​ស្វែងរក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា ជា​លទ្ធផល គឺ​វិជ្ជមាន (​មាន​សារធាតុ​ញៀន​)​។

​ចំពោះមុខ កំលាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.