ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អាណត្តិ​ទី​៣ ==> ​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ អ្នក​ធ្វើ​ខុសច្បាប់​ត្រូវអនុវត្ត​តាម​ច្បាប់ កុំ​រត់​រក​អ្នកមានអំណាច​មក​ជួយ​អន្ដរាគមន៍​ ==> ​រថយន្ត ១០ គ្រឿង ត្រូវបាន​ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម រថយន្ត ១០ គ្រឿង ត្រូវបាន ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ==> សន្និសីទ​សារព័ត៌មាន​ស្តីពី « ការចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ច​ការពារ​ម៉ាក និង​ពាណិជ្ជ​នាម សម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ » ==> កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោ​រយ​ក​ម៉ូតូ​)០១​ករណី​និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ==> ​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កិច្ចប្រជុំ​ស្ដីពី “​ការពង្រឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​រដ្ធបាល​ខេត្ត​មណ្ឌលគិរី “ ==> ​ឯកឧត្តម វេង សាខុន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជា​កដី​ពី​”​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ធបាល​ខេត្ត​មណ្ឌលគិរី​” ==> នាយ​ឧត្តមសេនីយ៍ សែន សុវណ្ណនី អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក​ការសិក្សា​ភាសា​បារាំង​កំ​រឹត​A1-B1 ==> ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជួបប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី ==> ពិធី​ប្រកាស​ប្តូរ​សមាសភាព​មន្ត្រី​នៅ​តាម​ស្ថានីយ​ជញ្ជីង​អចល័ត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​សំណេះសំណាល ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​សំណេះសំណាល ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ គ្រឿង​ឥស្សរិយយស ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ចំនួន​៣៣​នាក់​។

​ពិធី​នេះ​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០​។ បន្ទាប់ពី​ពិធី​បំពាក់​ឋានន្តរសក្តិ និង គ្រឿង​ឥស្សរិយយស​រួចមក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ យោធិន​ដែល​ចូលនិវត្តន៍​ទាំង ៣៣​រូប ចូលរួម​ប្រជុំ​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ Video Conference ព្រម​គ្នា​ជាមួយ យោធិន សោធន​និវត្តន៍ ឆ្នាំ​២០២០​ទូទាំង​២៥ រាជធានី​-​ខេត្ត ដើម្បី​ស្តាប់​ប្រសាសន៍​សំណេះសំណាល​របស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

​ក្រោយ​បញ្ចប់ កម្មវិធី លោក ឧត្តមសេនីយ៍ ក៏​មាន​អំណោយ​មួយចំនួន​ប្រគល់ជូន យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ទាំង​៣៣​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន ថវិកា​៥០​ម៉ឺន​រៀល ភេសជ្ជៈ​៤​កេះ និង​មី​០២​កេះ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!