ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី ប្រកាស​តែងតាំង​អនុប្រធាន និង​បំពេញ​បន្ថែម​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​មួយចំនួនទៀត ==> ​លោក​វរសេនីយ៍ឯក​លឿង រដ្ឋា បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​! ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ÷​គ្រោះថ្នាក់​ចរាចរណ៍ ជា​ឃាតក​ដ៏​សាហាវ​លេខ ១ នៅ​កម្ពុជា​! ==> ​ពលរដ្ឋ​ថា ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ័ណ្ឌ​ជ្រោយចង្វា​ចុះបង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​មួយកន្លែង គ្រាន់តែ​បិទបាំង​ថ្នាក់លើ​តែប៉ុន្នោះ ! ==> លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ភ្លេចខ្លួន​ក្នុង​ការការពារ​ចំពោះ​ជំងឺ​កាច​សាហា​វកូវី​ដ​១៩ ==> លោក ណុប ចាន់ណា​រិន្ទ ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមការងារ សម្រង់​ព័ត៌មាន និង​ខ្លឹមសារ​អនុសាសន៍​សំខាន់ៗ របស់​សម្តេច​តេជោ ហ៊ុន សែន​ ==> ​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា ទើប​ចប់​អាណត្តិ​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា ==> លោក ឃួ​ង ស្រេង​៖ នៅ​ដើម​រដូវប្រាំង​ឆ្នាំ​២០២១ អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​បឹងទំពុន ធ្វើយ៉ាងណា​កុំឲ្យ​មាន​ការជន់​លិច​នៅ​ពេលខា​ង​មុខ​ទៀត ==> រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អាណត្តិ​ទី​៣ ==> ​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ អ្នក​ធ្វើ​ខុសច្បាប់​ត្រូវអនុវត្ត​តាម​ច្បាប់ កុំ​រត់​រក​អ្នកមានអំណាច​មក​ជួយ​អន្ដរាគមន៍​
0

​កន្លង​ចម្រុះ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅតែ​មមាញឹក​ចុះជួយ​ពលរដ្ឋ​!

​កន្លង​ចម្រុះ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅតែ​មមាញឹក​ចុះជួយ​ពលរដ្ឋ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅតែ​បន្ត​ឡើង​ខ្ពស់ និង ជន​លិច​ដល់ សង្កាត់​ជាច្រើន​បន្ថែមទៀត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​
​កម្លាំង​ចម្រុះ​ក្នុង​រាជធានី​ភ្នំពេញ រួមមាន អាជ្ញាធរ​, កងរាជអាវុធហត្ថ​, កង​នគរបាល​, កង​អង្គរក្ស​, កងពល​តូច​ថ្មើរជើង​លេខ​៧០ នៅតែ​មមាញឹក​គ្រប់ពេលវេលា ក្នុង​ការចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ ដោយ​ទឹកជំនន់ គ្រប់​គោលដៅ​។​

​ក្នុងនោះ​ដែរ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ដោយ​ម៉ឹងម៉ាត់​ដល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ ឲ្យ​ដឹកនាំ​កម្លាំង​ចូលរួម​សហការ​ជាមួយ​កម្លាំង ចម្រុះ​គ្រប់​ប្រភេទ ធ្វើយ៉ាងណា​ជួយ​ប្រជាពលរដ្ឋ​ឲ្យបាន​ជា​អតិបរិមា​។

​គិត​តាំង​ពី​ម្សិលមិញ យប់មិញ រហូតដល់​ពេល​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អនុវត្ត​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដោយ​ដឹកនាំ​បញ្ជា​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយផ្ទាល់ និង​មាន​ការចូលរួម​ពី​ក្រុម​អូប័រ​របស់ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​តាម​គោលដៅ​រងគ្រោះ សង្គ្រោះ​ពលរដ្ឋ​យ៉ាង​មមាញឹក​បំផុត​។

​ជាក់ស្តែង​កាលពី​ម្សិលមិញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឈរជើង​ដឹកនាំ​បញ្ជា​កម្លាំង​ពេញ​មួយ​ថ្ងៃ នៅ​តំបន់​ផ្លូវ​សណ្តរ​ស្ទឹង សង្កាត់​គង​ន​យ និង សង្កាត់​រលួស លុះ​យប់​ឡើង​លោក​បាន​បន្ត​ទៅ​ឈរជើង នៅ​តំបន់​ផ្សារ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ពេញ​មួយ​យប់​រហូតដល់​ម៉ោង ៥​ភ្លឺ ទើប​បន្ត​ទៅ​ឈរជើង នៅ​តំបន់​លិច​ទឹកសង្កាត់​ព្រែកកំពឹស​ដើម្បី​ដឹកនាំ​កម្លាំង​ច្រក​កា​រ៉ុង​ខ្សាច់​ទប់​ទឹក​កុំឲ្យ​ច្រោះដី​ដាច់​ផ្លូវ រហូតដល់​ពេល​ថ្ងៃ​ត្រង់នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!