ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ណុប ចាន់ណា​រិន្ទ ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមការងារ សម្រង់​ព័ត៌មាន និង​ខ្លឹមសារ​អនុសាសន៍​សំខាន់ៗ របស់​សម្តេច​តេជោ ហ៊ុន សែន​ ==> ​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា ទើប​ចប់​អាណត្តិ​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា ==> លោក ឃួ​ង ស្រេង​៖ នៅ​ដើម​រដូវប្រាំង​ឆ្នាំ​២០២១ អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​បឹងទំពុន ធ្វើយ៉ាងណា​កុំឲ្យ​មាន​ការជន់​លិច​នៅ​ពេលខា​ង​មុខ​ទៀត ==> រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អាណត្តិ​ទី​៣ ==> ​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ អ្នក​ធ្វើ​ខុសច្បាប់​ត្រូវអនុវត្ត​តាម​ច្បាប់ កុំ​រត់​រក​អ្នកមានអំណាច​មក​ជួយ​អន្ដរាគមន៍​ ==> ​រថយន្ត ១០ គ្រឿង ត្រូវបាន​ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម រថយន្ត ១០ គ្រឿង ត្រូវបាន ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ==> សន្និសីទ​សារព័ត៌មាន​ស្តីពី « ការចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ច​ការពារ​ម៉ាក និង​ពាណិជ្ជ​នាម សម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ » ==> កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោ​រយ​ក​ម៉ូតូ​)០១​ករណី​និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ==> ​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កិច្ចប្រជុំ​ស្ដីពី “​ការពង្រឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​រដ្ធបាល​ខេត្ត​មណ្ឌលគិរី “ ==> ​ឯកឧត្តម វេង សាខុន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជា​កដី​ពី​”​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ធបាល​ខេត្ត​មណ្ឌលគិរី​”
0

កម្លាំងចម្រុះ​កំពុង​សង្គ្រោះ​ប្រជាពលរដ្ឋ នៅតាម​សង្កាត់​មួយចំនួន ក្នុង​ខណ្ឌ​ដង្កោ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

កម្លាំងចម្រុះ​កំពុង​សង្គ្រោះ​ប្រជាពលរដ្ឋ នៅតាម​សង្កាត់​មួយចំនួន ក្នុង​ខណ្ឌ​ដង្កោ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ កំពុង​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅតាម​សង្កាត់​មួយចំនួន ក្នុង​ខណ្ឌ​ដង្កោ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ចំនួន​៥ ក្នុង​ខណ្ឌ​ដង្កោ បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់ ហើយ​ក្រៅពីនេះ​មិន​មាន​តំបន់ ណា​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះឡើយ​។ បើ​តាម​លោក ឃួ​ង ស្រេង កម្លាំង​សមត្ថកិច្ច​ចម្រុះ សរុប​ជាង​៦០០​នាក់ មាន​ទាំង​នគរបាល អាវុធហត្ថ និង​យោធា​ន ជាច្រើន​រូប​កំពុង​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព​។​

​គួរ​ជម្រាប​ថា តាំងពី​យប់​ថ្ងៃ​ទី​១៤ ខែតុលា រហូតមក​ដល់​ព្រឹក​នេះ លោក ឃួ​ង ស្រេង នៅ​បន្ដ​ដឹកនាំ​កម្លាំង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដដែល​។ ដោយឡែក ស្ថានភាព​ទឹក មិន​ទា​ន់ស្រក​ចុះ​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!