ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស ផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្មភាព​ជាតិ ស្ដីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​២០១៩-២០២៣ ==> ​អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង ពិធី​ប្រកាស​បញ្ជូ​ល សមាជិក​ថ្មី​នៃ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៥៦០​នាក់ នៅ​ស្រុក​សណ្ដាន់​ ==> ​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​ប្រមូល​ស្ត្រី​រក​ស៊ី​ផ្លូវភេទ ដែល​ឈរ​នៅតាម​របង និង ក្រោម​ដើមឈើ រួមទាំង​អ្នក​គក​ជេរ​(​អ្នក​ចាប់​ម៉ូយ​) ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ ==> ​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រើនរំលឹក​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថត​យក​ព័ត៌មាន​ក្នុង​ដែន​សមត្ថកិច្ច​ហាមឃាត់​, លោក​សូម​ឲ្យ​អាជ្ញាធ​រអាច​ឃាត់ខ្លួន បើ​មិន​ស្តាប់ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុស្សាវរីយ៍ សិក្សា​ជំនាញ​ស៊ើប​ការណ៍ ប្រដាប់អាវុធ នៅ​វរ​:៧៦​ក្រាំ​តី​ ==> ក្រុមការងារ អាវុធហត្ថ​ខណ្ឌដង្កោ ចុះសួរសុខទុក្ខ មេបញ្ជាការ​ខណ្ឌ​របស់​ខ្លួន ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ==> កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផ្តល់​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ដល់កម្លាំងអាវុធហត្ថ​ ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ស្តី​ពី​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) ជាប់ជាប្រចាំ ==> ​អស្ចារ្យ​ណាស់ សម្តេច​តេជោ ប្រកាស​ចាក់​វ៉ាក់សាំង​មក​ពី​ចិន​មុនគេ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត ==> ​ឯកឧត្តម វេង សាខុន សូម​អរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់​ ==> ​សម្ដេច​ក្រឡាហោម ស ខេង​៖ ត្រួតពិនិត្យ និង​លុបបំបាត់ឲ្យបា​នរាល់​ការប្រើប្រាស់​យាន​យន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ឬ​ដោះ​បំពង់ ស៊ី​ម៉ាំង និង​ណែនាំ​ដល់​អ្នក​បញ្ជ​យានយន្ត​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ​
0

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដឹកនាំ​ដោយ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ថ្វាយ​កម្រងផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នៅ​មណ្ឌល​សួនច្បារ ខាងកើត​វិមានឯករាជ្យ​។​

​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ គឺជា​ខួប ទី​៨​ឆ្នាំ (១៥​តុលា ២០១២-១៥​តុលា ២០២០) នៃ​ការយាង​ចូល​ព្រះ​ទិវង្គត នៃ​ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​បួងសួង​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​បដិសន្ធិ ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!