ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​ធម្ម​សិលា​សាងសង់​អគារ​រដ្ឋបាល​នឹង​ស្នាក់ការ​សន្តិសុខ​កងរាជអាវុធហត្ថ ៩៩៩! ==> លោក​សុខ ពេញវុ​ធ ប្រកាស​កាត់​ប្រាក់បៀវត្ស​រយៈពេល ៥​ខែ ជូន​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ==> អន្តរក្រសួង មាន​រៀបចំ​វេទិការ ជាតិ អេកូ​ទេសចរណ៍​លើក​ទី​២ ==> ​ឯកឧត្តម ទៀ សីហា អមដំណើរ​សម្តេចចៅហ្វា​វាំង វរវៀងជ័យ​ធិបតី​ស្រឹង្គា​រ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​សួនច្បារ​ព្រះរាជដំណាក់​ខេត្តសៀមរាប​ ==> លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រាជការ ចូលរួម​ពិធី​បុណ្យខួប​គម្រប់ ៧​ថ្ងៃ និង ១០០​ថ្ងៃ ឧ​ទិ្ទស​កុសល ជូន​ចំពោះ សព​ឧបាសិកា ស៊ឹម សារ៉េត ==> ​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង សមាគម​អតីតយុទ្ធជន ធ្វើការ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ ==> រដ្ឋមន្ត្រី ថោង ខុន ប្រកាស​កាត់​បៀវត្ស​រយៈពេល​៧​ខែ ជូន​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ==> ​រដ្ធមន្ដ្រី វេង សាខុន តាម​ផ្លូវ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្តសៀមរាប ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ក្នុង​ដំណើរ​បេសកកម្ម​រយ​:​ពេល​៥​ថ្ងៃ​ ==> ​ក្រុមការងារ អាវុធហត្ថ​ខណ្ឌដូនពេញ ចុះសួរសុខទុក្ខ សមាជិក មាន​ជំងឺ​ប្រចាំកាយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​
0

​ការ​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន លោក ឧកញ៉ា សូ ងួន និង​ឧកញ៉ា ប៉ែន នួន ត្រូវបាន​រក​ដំណោះស្រាយ​ជា​លើក​ទី​២

​ការ​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន លោក ឧកញ៉ា សូ ងួន និង​ឧកញ៉ា  ប៉ែន នួន ត្រូវបាន​រក​ដំណោះស្រាយ​ជា​លើក​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ទំនាស់​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន លោក​ឧកញ៉ា សូ ងួន និង​លោក​ឧកញ៉ា ប៉ែន នួន ត្រូវបាន​រក​ដំណោះស្រាយ​ជា​លើក​ទី​២ ខណៈ​ភាគី​ទាំងសងខាង​ទាមទារ​រក​ដំណោះស្រាយ​មួយ​ប្រកបដោយ​ភាព​សុ​ក្រឹត្យ ដែល​តម្រូវ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដី​រដ្ឋ​ជួយ​សម្របសម្រួល​។​

​ក្នុង​ដំណោះស្រាយ​រួម​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ដែល​មាន​ការចូលរួម​ពី​សំណាក់​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដី​រដ្ឋ​ខេត្តកំពត គេ​សង្កេតឃើញថា ភាគី​លោក​ឧកញ៉ា សូ ងួន បានទាមទារ​ឲ្យ​គណៈកម្មការ​វាស់វែង​កំណត់​ព្រំ​ដោយ​ភាព​ច្បាស់លាស់​រវាង​ដី​ក្រុមហ៊ុន​សូ ងួន និង​ដី​របស់​លោក​ឧកញ៉ា បែន នួន ដែល​មាន​លោកជំទាវ ច្រឹង ប៊ុនធឿន នៅ​គ្រប់គ្រង ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​

​ចំពោះ​ការដោះស្រាយ​រាល់​បញ្ហា​ខាងលើ​នេះ លោក​ឧកញ៉ា សូ ងួន បាន​ស្នើសុំ​ឲ្យ​គណៈកម្មការត្រូវ​រៀប​ចំការកំណ​ត់​បោះបង្គោល​ព្រំ​ដី​ឡើង​វិញ​នៅ​ចំណុច​ដី​វិវាទ ធ្វើ​បែប​នេះ​ដើម្បី​បញ្ចប់​ជម្លោះ ព្រោះ​ថា​ដី​របស់​ក្រុមហ៊ុន​លោក​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​មាន​ប្លង់​រឹង​ដែល​ជួល​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​រួចហើយ​។​

​ជាមួយគ្នានេះ លោក​ឧកញ៉ា សូ ងួន បាន​លើកឡើង​ដែរ​ថា អ្វី​ដែល​លោក​ចង់​បាន​គឺ​ការបោះបង្គោល​កំណត់​ព្រំ​ឲ្យបាន​ច្បាស់លាស់ ព្រោះ​ដីធ្លី​ទាំងអស់​ដែល​ក្រុមហ៊ុន​គ្រប់គ្រង​គឺជា​ដី​សម្បទាន​សេដ្ឋកិច្ច​ជួល​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ក្នុង​រយៈ​វែង ហើយ​ទំហំ​ដែល​បាត់បង់​នោះ​ប្រមាណ​៥០​ហិកតា ស្ថិត​ត្រង់​ព្រំប្រទល់​តែម្តង​។​ហើយ​លោក​ឧកញ៉ា សូម​ទាមទារ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ដី​រដ្ឋ​វាស់វែង​កំណត់​ព្រំ​ឲ្យបាន​ជាក់លាក់​ដើម្បី​បញ្ចប់​ទំនាស់​។​

​សូមបញ្ជាក់​ថា កាលពី​សប្តាហ៍​មុន​មាន​ការប៉ៈទង្គិច​គ្នា​រវាង​សន្តិសុខ​ក្រុមហ៊ុន សូ ងួន និង​ប្រជាពលរដ្ឋ​ដែល​មក​តាំង​អាស្រម​នៅ​ចំណុច​ព្រំប្រទល់​ខាងលើ​។​បន្ទាប់ពី​មាន​ការ​តតាំង​គ្នា​នេះ អាជ្ញាធរ​ខេត្ត​កំពត បាននិងកំពុង​ចាត់​បញ្ជូន​គណៈកម្មការ​និង​ក្រុម​ការងារ​ទៅ​ដោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!