ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ពលរដ្ឋ​ថា ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ័ណ្ឌ​ជ្រោយចង្វា​ចុះបង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​មួយកន្លែង គ្រាន់តែ​បិទបាំង​ថ្នាក់លើ​តែប៉ុន្នោះ ! ==> លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ភ្លេចខ្លួន​ក្នុង​ការការពារ​ចំពោះ​ជំងឺ​កាច​សាហា​វកូវី​ដ​១៩ ==> លោក ណុប ចាន់ណា​រិន្ទ ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមការងារ សម្រង់​ព័ត៌មាន និង​ខ្លឹមសារ​អនុសាសន៍​សំខាន់ៗ របស់​សម្តេច​តេជោ ហ៊ុន សែន​ ==> ​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា ទើប​ចប់​អាណត្តិ​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា ==> លោក ឃួ​ង ស្រេង​៖ នៅ​ដើម​រដូវប្រាំង​ឆ្នាំ​២០២១ អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​បឹងទំពុន ធ្វើយ៉ាងណា​កុំឲ្យ​មាន​ការជន់​លិច​នៅ​ពេលខា​ង​មុខ​ទៀត ==> រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អាណត្តិ​ទី​៣ ==> ​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ អ្នក​ធ្វើ​ខុសច្បាប់​ត្រូវអនុវត្ត​តាម​ច្បាប់ កុំ​រត់​រក​អ្នកមានអំណាច​មក​ជួយ​អន្ដរាគមន៍​ ==> ​រថយន្ត ១០ គ្រឿង ត្រូវបាន​ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម រថយន្ត ១០ គ្រឿង ត្រូវបាន ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ==> សន្និសីទ​សារព័ត៌មាន​ស្តីពី « ការចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ច​ការពារ​ម៉ាក និង​ពាណិជ្ជ​នាម សម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ » ==> កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោ​រយ​ក​ម៉ូតូ​)០១​ករណី​និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់
0

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ រយៈពេល​៩​ខែ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ រយៈពេល​៩​ខែ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​រៀបចំ​កិច្ចប្រជុំ ស្តីពី​ការ​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ រយៈពេល​៩​ខែ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត និង​មាន​ការចូលរួម​ពី​គណៈ​ស្នងការរង នាយ នាយរង​ការិយាល័យ អធិការ​ក្រុង​ស្រុក​ទាំងអស់ រួម​ទាំង​នាយ នាយរង​ប៉ុស្តិ៍​ទាំងអស់​ផងដែរ​។

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ថា​លទ្ធផល​កិច្ចប្រតិបត្តិការ​៩​ខែ​កន្លងមកនេះ​គឺ​បានមកពី​ការរួមចំណែក​យ៉ាង​សកម្ម​ចំពោះ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ហើយ​លោក​ឧត្តមសេនីយ៍​ស្នថការ​ក៏​បាន​កោតសរសើរដ​ល់​កងកម្លាំង​ជំនាញ ជា​ពិសេស​បាន​នាំយក​ប្រសាសន៍​កោតសរសើរ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ …

-​ជូន​ដល់​កងកម្លាំង​ទាំងអស់ និង​បាន​ជំរុញ​លើកទឹកចិត្ត​បន្ថែម​ដល់​កងកម្លាំង​ជំនាញ​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​បន្ថែម​ដល់​ការងារ​ជំនាញ​របស់​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ដើម្បី​បន្ត​ពង្រឹង​កិច្ចប្រតិបត្តិការ និង​ទិសដៅ​បន្ត​ទៅមុខ​ទៀត​អោយ​កាន់តែ​មាន​ប្រសឹទ្ធិភាព​ខ្ពស់​ដើម្បី​រួមចំណែក​ការពារស​ន្តិ​សុខ សុ​វត្តិភាព និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំង​ខេត្ត ជាពិសេស​នោះ​ត្រូវ​ត្រៀម​លក្ខណៈ​អោយបាន​គ្រប់គ្រាន់​១០០​ភាគរយ​ដើម្បី​ត្រៀម​បង្ការ​ការពារ​ទប់ស្កាត់​នៃ​ការរង​ឥទ្ធព​ល​ភ្លៀង​ដែល​កំពុង​កើតឡើង​ចំពោះមុខ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!