ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​មោទនភាព ដែល​កម្ពុជា​មាន​កន្លែង​ហ្វឹកហ្វឺន​កងទ័ព​ដ៏​ធំ​លើ​ផ្ទៃ​ដី​ជាង​៥,០០០​ហិច​តា ត្រៀម​ស៉ី​ហ្គេម​២០២៣ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​ស្ថានភាព​កាយ​ដី​បើកផ្លូវ​រំដោះ​ទឹកជំនន់​ក្នុង​សង្កាត់​ព្រែកកំពឹស​! ==> ​លោក​នេត សាវឿន ផ្ដល់​អំណោយ​អង្ករ​៥​តោន នឹង​ថវិកា​១០​លាន​រៀល ជូន​ប៉ូលិស​អន្តរាគមន៍​ខេត្តសៀមរាប​ ==> ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ​ដឹកនាំ​កម្លាំង​ប្រារព្ធ​ពិធី​គោរព​ទង់ជាតិ​យក​អំណោយ ចែក​ជូន​កងកម្លាំង​ដែល​បំពេញ​ភារកិច្ច​កន្លងមក​! ==> ​ឯកឧត្តម​ជាវ តា​យ អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​កំពត អញ្ជើញ​អធិបតី ក្នុង​ពិធី​ប្រារព្ធ​អបអរ​រុក្ខ​ទិវា ៩​កក្កដា ២០២០ ==> សម្ដេច​តេជោ ហ៊ុន សែន​៖ ការប្រើ​ពាក្យ​ថា «​សមិទ្ធិផល​ថ្មី​លើ​ដី​សន្តិភាព​» គឺជា​រឿង​ត្រឹមត្រូវ​ណាស់​ ==> លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​ជួយ​ឧបត្ថម្ភ ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​ ==> ​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជូន​ដំណើរ​កង​ម្លាំង​មួក​ខៀវ​កម្ពុជា​៧៣​នាក់​ទៅ​បំពេញបេកកម្ម​ក្រោមឆ​ត្រអង្គ​ការសហ​ប្រជាតិ ==> កម្លាំង​នគរបាល​ខេត្ត​កែប សហការ​ចុះបង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់ នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
0

​សូម​ស្វាគមន៍​! ម្ចាស់​កាស៊ីណូ​ភូមិ​យើង ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​សុខ​សប្បាយ ជា​ប្រភព​ចំណូល​របស់​មន្ដ្រី​ពុករលួយ​

​សូម​ស្វាគមន៍​! ម្ចាស់​កាស៊ីណូ​ភូមិ​យើង ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​សុខ​សប្បាយ ជា​ប្រភព​ចំណូល​របស់​មន្ដ្រី​ពុករលួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្បូងឃ្មុំ ៖ ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ​និង​មន្ដ្រី​តូចតាច ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក បានឲ្យដឹងថា រហូតមកដល់​ពេលនេះ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង នៅ​តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​ដោយ​មិន​ខ្វល់​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ទាល់តែសោះ​។

​ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​បណ្តោយ​ឲ្យ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ជាបន្ទាន់​។​

​សេចក្តីរាយការណ៍​ពី​អ្នក​ធ្លាប់​ចូលទៅ​ក្នុង​ទីតាំង​កាស៊ីណូ​ភូមិ​យើង បានឲ្យដឹងថា នៅ​ក្នុង​កាស៊ីណូ​នោះ​មាន​ល្បែង​បញ្ជល់មាន់​បៀ​អាប៉ោង និង​យូគី ក៏ដូចជា​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​ដំណើរការ​យ៉ាង​រលូន ហើយ​អ្នកលេង​ល្បែង​៩៥​ភាគរយ​ជា​ពលរដ្ឋ​ខ្មែរ​។ ប្រភព​បានឲ្យដឹង​ទៀតថា សម្រាប់​ការ​បញ្ជល់មាន់​១​គូៗ មាន​ដាក់​ដើម​ថា​ន់​រាប់ពាន់​ដុល្លារ​ដល់​រាប់ម៉ឺន​ដុល្លារ ហើយ​អាប៉ោង​និង​បៀ​យូគី​ក៏​ស៊ីសង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែរ​។​

​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ត្រូវបាន​គេ​ដឹងថា​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ ហើយ​ប្រភព​ខ្លះ​សង្ស័យថា មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ត្បូងឃ្មុំ សម្ងំ​ទទួល​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​ពី​ម្ចាស់​កាស៊ីណូ​ភូមិ​យើង​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​ទើប​បច្ចុប្បន្ន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​នៅ​ស្រុក​ពញាក្រែក​។

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នោះទេ​។​

​ដោយហេតុ​ថា​មកដល់​ពេល​នេះ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង នៅ​តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញ​ធរ​និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ នាំគ្នា​សម្ងំ​ស្ងាត់ឈឹង យក​ធ្វើ​មាន ធ្វើបាន​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!