ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី វង សូ​ត បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុ​ជា ដែល​កំពុង​អនុវត្ត​លើ​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ ==> ​រដ្ឋបាល​ខេត្ត​កំពត ទុកពេល​១៥​ថ្ងៃ ឲ្យ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ចុះ​សិក្សា​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​ពលរដ្ឋ រួច​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​ ==> ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បើក​កិច្ចប្រជុំ​ការងារ​ពាក់ព័ន្ធ​មួយចំនួន​របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​២​ក្នុង ឆ្នាំ​២០១៨ ==> អភិបាលខេត្ត​កំពង់ចាម ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ==> ​ភ្លើង​ឆេះ​បន្ទប់​ស្នាក់​ក្នុងកា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស បណ្តាល​ឱ្យ​បុគ្គលិក​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ លើក​ទី​១ អាណ​តិ្ត​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​ ==> វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត នៅ​ស្រុក​កំពង់ត្រាច​ ==> ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅ​វត្តបុ​ទុម​វ​តីរា​ជ​វ​រា​រាម ==> ប្រកាស​ចូល​កាន់តំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្ដរស័ក្ដិ មន្ដ្រីនគរបាល​ជាតិ​១៨១​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលពាន​រង្វាន់ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​»
0

​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ជាង​១០​ម៉ឺន​នាក់ សប្បាយរីករាយ ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំ​បុក ការពារជាតិ សាសនា ព្រះមហាក្សត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​១០​ម៉ឺន​នាក់ សប្បាយរីករាយ ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំបុក​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ទូទាំង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​បង្ហាញ​ពី​ការស្រលាញ់​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង ការថែរក្សា​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។​

​ថ្លែង​នៅក្នុង​កម្មវិធី​ទទួលទាន​អំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ដែល​ប្រារ​ធ្វើឡើង​នៅ​បរិវេណ​រមណីយដ្ឋាន​វ​ប្បធម៌ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា នៅ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ទីតាំង​ទទួលទាន​អំបុក​ផ្សេងៗ​គ្នា រហូតដល់​ទៅ​៨៨៩​ទីតាំង​ដូច​ជា​នៅ​តាម​ភូមិ សង្កាត់ ខណ្ឌ សាលារៀន វត្ត​អារាម មន្ទីរ អង្គភាព​នានា​ដែលមាន​អ្នកចូលរួម​រហូតដល់​ជាង​១០​ម៉ឺន​នាក់​ខណៈ​ដែល​កម្រិត​សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​នៅ​រមណីដ្ឋាន​វត្តភ្នំ មាន​អ្នកចូលរួម​ជាង​២៥០០​នាក់​។​

លោក​អភិបាល​បញ្ជាក់ថា ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការ​នេះ ម្នាក់ៗ​បាន សម្តែង​ការសប្បាយ​រីករាយ ជាមួយ​ការ​ទទួលទាន​អំ​បុក ការ​រាំ​កម្សាន្ត និង​ការ​ទស្សនា​ការសម្តែង​សិល្បៈ បុរាណ​សម័យ និង​ទិដ្ឋភាព បុក​អំបុក បោក បែន​ស្រូវ តាម​បែប​ប្រពៃណី​ខ្មែរ​នៅ​ជនបទ​។ ពិធី​ទទួល​ទាន​អំ​បុក ដ៏​សែន​សប្បាយរីករាយ​នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រីករាយ​ទទួល​អំណរ​សាទរ​បុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៦៦(៩ វិច្ឆិកា ១៩៥៣ ៩​វិច្ឆិកា​២០១៩) និង​ខួប​លើក​ទី​៦៦ ថ្ងៃកំណើត​កងយោធពល​ខេ​មរ​ភូមិ និង​ការត្រៀមខ្លួន​ចូលរួម​សប្បាយរីករាយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ពិសេស​បាន​បង្ហាញ​នូវ​អត្ថន័យ​ដ៏​ត្រចះត្រចង នៃ​ភាព​សុខដុម​រម្យ​នា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស​ក្នុង​ស្មារតី​ឯកភាព​ជាតិ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ក្រោម​ម្លប់ សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ជាមួយគ្នា​នោះ លោក​ក៏​បាន​អំពាវនាវ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រាជធានី ខេត្ត មក​ចូលរួម​សប្បាយ​រីករាយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​ធានាថា ពិធីបុណ្យ​រយៈ​៣​ថ្ងៃនោះ មាន​សុខ​សុវត្ថិភាព​យ៉ាង​ពេញលេញ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​បងប្អូន​មិន​ឱ្យ​មាន​ចន្លោះប្រហោង​នោះឡើយ​។​

លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែងថា កម្ពុជា ក្រោម​ការ ដឹកនាំ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី បាន​ទទួល​សុខសន្ដិភាព​ពេញបរិបូរណ៍ និង​មាន​ការអភិវឌ្ឍន៍ រីកចម្រើន​ឈាន​ឡើង​លើ​គ្រប់​វិស័យ ហើយ​ប្រជាជន​ទូទាំង​ប្រទេស កាន់តែ​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង មាន​សុភមង្គល និង​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ជំនឿ​សាសនា និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ ប្រពៃណី និង​បុណ្យ​សាសនា​ផ្សេងៗ​យ៉ាង​សប្បាយ​រីករាយ​។​

លោកជំទាវ​បន្ថែមថា ការរៀបចំ​ពិធី​អកអំបុក​នាពេលនេះ ដើម្បី​អបអរសាទរ​ថ្ងៃ​ឯករាជ្យ​ជាតិ​ផង និង​ដើម្បី​រួបរួម​គ្នា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​ផង ពិសេស ដើម្បី​ទប់ស្កាត់​ជន​ក្បត់ជាតិ​មួយចំនួន ដែល​មាន​បំណង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បង្កចលាចល អសន្តិសុខ និង​វិនាសកម្ម ដល់​ប្រទេស​ជាតិ​យើង​។ ម្យ៉ាងទៀត ក៏​ចង់​ក្រើនរំលឹក​ដល់​យុវជន​ជំនាន់​ក្រោយៗ​ទៀត ឲ្យបាន​យល់​កាន់តែ​ច្បាស់ និង​ស្គាល់​អត្តសញ្ញាណ​ជាតិ ព្រោះថា យុវជន​យើង​ស្ថិត​ក្នុង​បរិបទ​សម័យថ្មី យុវជន​ខ្លះ​គាត់​ទំនើប​ពេក​ទៅ គាត់​ស្គាល់​របៀប​អឺរ៉ុប​ច្រើនជាង ក៏​ភ្លេច​អត្តសញ្ញាណ​ជាតិ​។ ពេលនេះ​គឺ​ពួក​គាត់​អាច​ស្វែង​យល់​បន្ថែមទៀត អំពី​ប្រវត្តិ និង​ប្រពៃណី​ពី​បុរាណ​របស់​ខ្មែរ​យើង និង បាន​ស្គាល់​អំពី​របៀប​បុក​អំបុក ឬក៏​ការធ្វើ​អំបុក​កាន់តែច្បាស់ ។​

សូមបញ្ជាក់​ថា អុំ​បុក​គឺជា​អាហារ​ប្រពៃណី​មួយ​ប្រភេទ ដែល​បុព្វបុរស​ខ្មែរ​កែច្នៃ មិន​តែ​ជា​ដង្វាយ ដែល​មិន​អាច​ខ្វះ​បាន ថ្វាយ​ដល់​ដួងព្រះចន្ទ នា​រាត្រី​១៥​កើត ខែ​ក​ក្តិកជា​រៀងរាល់​ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អាហារ​ក្រៀម ដ៏​ឈ្ងុយឆ្ងាញ់​ពិសារ សម្រាប់​ទទួល​ទាន នា​រដូវ​ទឹក​ស្រ​ក ឬ​បន្ទាប់​ពី​ប្រមូល​ផល​ស្រូវ​ពី​ដើមដៃ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!