ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី វង សូ​ត បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុ​ជា ដែល​កំពុង​អនុវត្ត​លើ​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ ==> ​រដ្ឋបាល​ខេត្ត​កំពត ទុកពេល​១៥​ថ្ងៃ ឲ្យ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ចុះ​សិក្សា​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​ពលរដ្ឋ រួច​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​ ==> ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បើក​កិច្ចប្រជុំ​ការងារ​ពាក់ព័ន្ធ​មួយចំនួន​របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​២​ក្នុង ឆ្នាំ​២០១៨ ==> អភិបាលខេត្ត​កំពង់ចាម ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ==> ​ភ្លើង​ឆេះ​បន្ទប់​ស្នាក់​ក្នុងកា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស បណ្តាល​ឱ្យ​បុគ្គលិក​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ លើក​ទី​១ អាណ​តិ្ត​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​ ==> វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត នៅ​ស្រុក​កំពង់ត្រាច​ ==> ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅ​វត្តបុ​ទុម​វ​តីរា​ជ​វ​រា​រាម ==> ប្រកាស​ចូល​កាន់តំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្ដរស័ក្ដិ មន្ដ្រីនគរបាល​ជាតិ​១៨១​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលពាន​រង្វាន់ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​»
0

​រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​កែប និង​មាន​ការសម្របសម្រួល​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ និង​បំពាក់​មួកសុវត្ថិភាព​ជូន​ដល់​អ្នកដំណើរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣៣​។​

​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​កែប លោក សេន ជាតិ​វិសុទ្ធ អនុប្រធាននាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​។​

​ក្រោយ​ពី​សួរ​សំណួរ​ងាយៗ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នកដំណើរ​តាម​យានជំនិះ​រួចមក លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​កែប បាន​លើកឡើង​ថា ការបើកបរ​ត្រូវ​ហាម​ពិសា​រគ្រឿង​ស្រវឹង​ដែល​បណ្តាលឲ្យ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,២៥ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​០,៥ ក្រាម ក្នុង​មួយ​លីត្រ​ឈាម ឡើងទៅ​។​ហាម​ប្រើ​ទូរស័ព្ទ​នៅពេល​កំពុង​បើកប​រយាន​ជំនិះ​ដោយ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង​។​

​ទោចក្រយានយន្ត​អាច​ផ្ទុក​មនុស្ស​ពីរ​នាក់ និង​អាច​បន្ថែម​បាន​កុមារ​ម្នាក់​។​អ្នកបើកបរ​និង​អ្នករួមដំណើរ ព្រម​ទាំង​កុមារ​ដែល​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​។​ចំណែក​អ្នកបើកបរ​ត្រី​ចក្រយានយន្ត និង​ទោចក្រយានយន្ត​សណ្តោង​រឺ​ម៉កក៏​ត្រូវ​ពាក់មួក​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្ថែមថា ចំពោះ​ការបើកបរ​នៅក្នុង​ទីប្រជុំជន អ្នកបើកបរ​ឬ​អ្នកជិះ​កៅអី​មុខ​នៃ​រថយន្ត ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ ធ្វើ​បែប​នេះ​ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ ផ្សេងៗ​ដែល​អាច​នឹង​កើតឡើង​ជា​យថាហេតុ​។​

​ជាមួយគ្នានេះ លោក ព្រុំ គន្ធិ ក៏​បាន​ណែនាំ​ដល់​អ្នកដំណើរ​ទាំងឡាយ​សូម​កុំ​បើកបរ​ទន្ទឹមគ្នា​លើ​ទ្រូងផ្លូវ ឬ​គន្លង​ផ្លូវ​តែ​មួយ ហើយ​អ្នកបើកបរ​មិន​ត្រូវ​បើកបរ​កាត់ ឬ​ជែង​ក្បួន​យោធា ក្បួន​នគរបាល ក្បួន​គណៈប្រតិភូ ឬ​ក្បួន​ដង្ហែ​ផ្លូវការ​ណាមួយ​ឡើយ​។​លើសពីនេះ ចំពោះ​អ្នកបើកបរ​យានយន្ត​ណា នៅពេល​ដែល​ខ្លួន​ស្ថិត​ក្នុង​ភាពស្រវឹង​ដោយ​មាន​ជាតិ​អាល់កុល​ចាប់ពី ០,៤០ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០ ក្រាម ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨០០,០០០ រៀល ទៅ ៤,០០០,០០០ រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!