ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋមូលដ្ឋានស្ថិតក្នុងភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម បានលើកឡើងថា បច្ចុប្បន្នមានបនល្បែងស៊ីសងខុសច្បាប់រីករាលដាលកើតឡើងយ៉ាងពេញបន្ទុក ដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់លោកនាយប៉ុស្តិ៍កៀនសង្កែ និងលោក ទេព ចាន់ណា អធិកាស្រុកសូនីគម។
ប្រភពបានបន្តទៀតថា បនល្បែងខាងលើនេះបានកើតឡើងជាយូរណាស់ហើយបើកលេងនៅផ្ទះឈ្មោះ (ឌូ) មានទីតាំងស្ថិតក្នុងភូមិឃុំខាងលើផងដែរហើយទីតាំងនេះដែរកន្លងទៅធ្លាប់បានកងកម្លាំងប្រដាប់អាវុធខេត្តសៀមរាបធ្វើការបង្ក្រាបម្ដងរួចទៅហើយ។ ផ្ទុយទៅវិញ រហូតមកដល់ពេលនេះ ទីតាំងបនល្បែងខាងលើគឺកំពុងតែបើកលេងបានដោយសេរីដដែល។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ គឺមិនបានគោរពនិងធ្វើតាមសមស្របទៅតាមគោលនយោបាយមានសុវត្ថិភាពនោះទេ ។ ករណីនេះដែរ ប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពក្នុងការរស់នៅជាប្រចាំថ្ងៃ។
ពាក់ព័ន្ធនឹងការលើកខាងលើនេះដែរ លោក ទេព ចាន់ណា អធិកាស្រុកសូតនីគមបានប្រាប់តាមទូរស័ព្ទថា គាត់នឹងបញ្ជាកូនចៅឲ្យទៅមើលភ្លាម ក៏ប៉ុន្តែក្រោយមក គឺស្ងាត់ដូចចោរលួចសេះដដែល ចំណែកមេប៉ុស្តិ៍កៀនសង្កែ បានប្រាប់តាមទូរស័ព្ទថា គាត់ដឹងហៅអ្នកលេងទាំងនោះមកធ្វើកិច្ចសន្យា។
ចំពោះនិងការពាក់ព័ន្ធធ្វើបទសម្ភាសជាមួយសមត្ថកិច្ចខាងលើនេះដែរ ក្រោយមកទើបមានបុរសម្នាក់បានអះអាងប្រាប់តាមទូរសព្ទមកអ្នកយកព័ត៌មានយើងថា សុំឱ្យលុយចាក់សាំងដើម្បីបញ្ចប់រឿង ។ ហើយគាត់បាននិយាយទៀតថា សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកសូទ្រនិគម គឺគេបានទទួលផលប្រយោជន៍អស់ហើយ ។
ប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគមបានអំពាវនាវទៅដល់លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយចុះបង្ក្រាបបនល្បែងខាងលើនេះជាបន្ទាន់ផង ខណៈពេលដែលប្រជាពលរដ្ឋកំពុងតែរស់នៅមានការភ័យខ្លាចយ៉ាងខ្លាំង ៕