ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី វង សូ​ត បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុ​ជា ដែល​កំពុង​អនុវត្ត​លើ​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ ==> ​រដ្ឋបាល​ខេត្ត​កំពត ទុកពេល​១៥​ថ្ងៃ ឲ្យ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ចុះ​សិក្សា​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​ពលរដ្ឋ រួច​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​ ==> ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បើក​កិច្ចប្រជុំ​ការងារ​ពាក់ព័ន្ធ​មួយចំនួន​របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​២​ក្នុង ឆ្នាំ​២០១៨ ==> អភិបាលខេត្ត​កំពង់ចាម ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ==> ​ភ្លើង​ឆេះ​បន្ទប់​ស្នាក់​ក្នុងកា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស បណ្តាល​ឱ្យ​បុគ្គលិក​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ លើក​ទី​១ អាណ​តិ្ត​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​ ==> វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត នៅ​ស្រុក​កំពង់ត្រាច​ ==> ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅ​វត្តបុ​ទុម​វ​តីរា​ជ​វ​រា​រាម ==> ប្រកាស​ចូល​កាន់តំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្ដរស័ក្ដិ មន្ដ្រីនគរបាល​ជាតិ​១៨១​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលពាន​រង្វាន់ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​»
0

ម៉ូតូឌ្រី​ម​បើកបរ​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ខាង​ឆ្វេង ប៉ះ​ជាមួយ​រថយន្ត បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ បុរស​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ដោយសារ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​រេ​ចូល​ទៅ​គន្លង​ផ្លូវ​ខាង​ឆ្វេង ក៏​ប៉ះ​ជាមួយ​រថយន្ត​ដែល​បើកបរ​ពី​ទិស​ផ្ទុយគ្នា ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ពុធ ១០ កើត ខែ កត្តិក ឆ្នាំ​កុរ ឯកស័ក​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែវិច្ឆិកា ២០១៩ វេលា​ម៉ោង ១៨:០០​នាទី ត្រង់​ក្រុមទី​០៦ ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មាន​ករណី​គ្រោះ​ចរាច​រណ៍ កើតឡើង លើ​ផ្លូវលំ​ក្រាល​កៅស៊ូ​ចូល​អន្លង់​រុន​រវាង ម៉ូតូ និង រថយន្ត​។

​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម C125 ពណ៌ ខ្មៅ សេរី ២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-4847 បើកបរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច​ក្នុង​ល្បឿន​លឿន ដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ខាងឆ្វេង ធ្វើឱ្យ​រថយន្ត​ម៉ាក​រី​វ៉ូ ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-0027 បើកបរ​ទិសដៅ​ផ្ទុយ​គ្នា​ក្នុង​ល្បឿង​លឿន គេច​មិន​ទាន់ បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​២០១៣ បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ចំនួន​០១​នាក់ ប្រុស ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ ។​

១-​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ យី ប៊ុន​ថង ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ស្លាប់​នៅ​កន្លែងកើតហេតុ

២-​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ពី​កន្លែងកើតហេតុ ។​

​ករណីនេះ ជំនាញ​ស្រុក បាន​ប្រគល់​ឱ្យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​
​សូម​ឯកឧត្តម មេត្តា​ជ្រាប​ជា​របាយការណ៍ ៕

Filed in: គ្រោះថ្នាក់​ចរាចរណ៍, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!