ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី វង សូ​ត បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុ​ជា ដែល​កំពុង​អនុវត្ត​លើ​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ ==> ​រដ្ឋបាល​ខេត្ត​កំពត ទុកពេល​១៥​ថ្ងៃ ឲ្យ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ចុះ​សិក្សា​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​ពលរដ្ឋ រួច​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​ ==> ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បើក​កិច្ចប្រជុំ​ការងារ​ពាក់ព័ន្ធ​មួយចំនួន​របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​២​ក្នុង ឆ្នាំ​២០១៨ ==> អភិបាលខេត្ត​កំពង់ចាម ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ==> ​ភ្លើង​ឆេះ​បន្ទប់​ស្នាក់​ក្នុងកា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស បណ្តាល​ឱ្យ​បុគ្គលិក​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ លើក​ទី​១ អាណ​តិ្ត​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​ ==> វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត នៅ​ស្រុក​កំពង់ត្រាច​ ==> ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅ​វត្តបុ​ទុម​វ​តីរា​ជ​វ​រា​រាម ==> ប្រកាស​ចូល​កាន់តំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្ដរស័ក្ដិ មន្ដ្រីនគរបាល​ជាតិ​១៨១​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលពាន​រង្វាន់ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​»
0

លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​កុំ​ជឿ​ពាក្យ​ញុះញង់​ពួកក្បត់​ជាតិ​ដែល​កំពុង​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​យើង ហើយ​ត្រូវ​នាំ​គ្នា​ថែរក្សា​សុខ​សន្តិភាព​ឲ្យបាន​គ​ង់​វង្ស​ជា​ដរាប​។​

​ការ​ថ្លែង​បែបនេះ ខណៈពេល​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​បាន​ចូលរួម​ដង្ហែ​អង្គ​កឋិនទាន​នៅ​វត្ត សត្ថា​រាជា​អង្គ​ព្រៃធំ ដែល​ជា​ទី​អារាម​ទើបតែ​សាងសង់​ថ្មី ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ ដោយ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទី​អង្គភាព​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​។​

​លោក​អភិបាលខេត្ត​បាន​លើកឡើង​ផង​ដែរ​ថា អំឡុង​ពេល​នេះ​ពួក​ក្បត់ជាតិ​ដែល​មាន​ទណ្ឌិត សម រង្ស៊ី ជា​មេក្លោង​គៀងគរ​ក្រុមប្រឆាំង ដើម្បី​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​២០១៩​។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ព្រមទាំង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​របស់​ជន​ក្បត់ជាតិ ហើយ​កុំទៅ​ចូលរួម​ជាមួយ​ក្រុម​ក្បត់​ទាំងនោះ​ឲ្យសោះ ព្រោះ​ថា​ពួក​ក្បត់ជាតិ​ខាងលើ​កំពុង​ប្រមាថ​ព្រះមហាក្សត្រ បង្ខំ​ព្រះមហាក្សត្រឲ្យ​ដាក់រាជ ព្រមទាំង​ដៀល​ព្រះមហាក្សត្រ និង​ប្រឆាំង​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក កែ​ន សត្ថា បាន​ផ្តាំផ្ញើ​ទៀតថា សូម​បងប្អូន​ញាតិ​ញោម កុំទៅ​ចូលរួម​ជាមួយនឹង​ពួកក្បត់​ជាតិ​ទាំងនោះ ដោយ​ត្រូវ​ទុក​ពេលវេលា​រួមគ្នា​ធ្វើ​បុណ្យទាន​នៅ​តាម​ទី​វត្ត​អារាម​នានា ដើម្បី​ទទួលយក​នូវ​ផល​បុណ្យ​កុសល ពិសេស​ការចូលរួម​ធ្វើបុណ្យ​កឋិនទាន​ដែលជា​ពិធី​មួយ​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធសាសនា​ដែល​យើង​បាន​ប្រារព្ធ​ធ្វើឡើង​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​ដូនតា​តាំង​ដ៏​យូរលង់​មកហើយ​។​

​សូមជម្រាបថា ពិធី​ដង្ហែ​អង្គ​កឋិនទាន​នៅ​វត្ត សត្ថា​រាជា​អង្គ​ព្រៃធំ​(​វត្ត​ធម្មយុត្តិកនិកាយ​)​នេះ ក្រោម​ការផ្តួចផ្តើម​ឡើង​ពី​សំណាក់ លោក​កិត្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​លោកស្រី និង​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​គោរព​ស្រលាញ់​វិស័យ​សាសនា ហើយ​បច្ច័យ​ដែល​បានមកពី​ការចូលរួម​ក្នុង​ពិធី​អង្គ​កឋិនទាន​នេះ មាន​សរុប ១០៧,១៩៩,០០០​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!