ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី វង សូ​ត បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុ​ជា ដែល​កំពុង​អនុវត្ត​លើ​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ ==> ​រដ្ឋបាល​ខេត្ត​កំពត ទុកពេល​១៥​ថ្ងៃ ឲ្យ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ចុះ​សិក្សា​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​ពលរដ្ឋ រួច​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​ ==> ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បើក​កិច្ចប្រជុំ​ការងារ​ពាក់ព័ន្ធ​មួយចំនួន​របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​២​ក្នុង ឆ្នាំ​២០១៨ ==> អភិបាលខេត្ត​កំពង់ចាម ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ==> ​ភ្លើង​ឆេះ​បន្ទប់​ស្នាក់​ក្នុងកា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស បណ្តាល​ឱ្យ​បុគ្គលិក​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ លើក​ទី​១ អាណ​តិ្ត​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​ ==> វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត នៅ​ស្រុក​កំពង់ត្រាច​ ==> ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅ​វត្តបុ​ទុម​វ​តីរា​ជ​វ​រា​រាម ==> ប្រកាស​ចូល​កាន់តំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្ដរស័ក្ដិ មន្ដ្រីនគរបាល​ជាតិ​១៨១​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលពាន​រង្វាន់ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​»
0

មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្តល់​អនុសាសន៍​ថា អ្នកផ្តល់​មុខរបរ​បង្ហាត់បង្រៀន ជា​ពិសេស​ជន​មាន​ពិការភាព ត្រូវ​ផ្តល់ និង​ជ្រើសរើស​មុខរបរ និង​ជំនាញ​ឱ្យ​សមស្រប​ទៅនឹង​ប្រភេទ​ពិការភាព​របស់​ខ្លួន​។​

​ការផ្តល់​អនុសាសន៍​នេះ ធ្វើឡើង​ក្រោយ​សង្កេតឃើញថា ការងារ និង​មុខរបរ​សម្រាប់​ជន​មាន​ពិការភាព ត្រូវបាន​យកចិត្តទុកដាក់ និង​បាន​ជោគជ័យ​គួរឱ្យ​កត់សម្គាល់ ប៉ុន្តែ​មុខរបរ និង​ជំនាញ ឬ​ប្រភេទ​ការងារ​ខ្លះ មិន​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ស្ថានភាព​របស់​ជនពិការ​នាំ​ឱ្យ​ការផ្តល់ និង​ការទទួល​ការងារ ឬ​មុខរបរ​ខ្លះ​ជួប​ឧបសគ្គ​។ អ្នកពាក់ព័ន្ធ​ទាំងឡាយ គប្បី​គិតគូរ​ធ្វើ​ឱ្យ​យ៉ាងណា ឱ្យ​ជន​មាន​ពិការភាព​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ជាពិសេស​មុខរបរ​ដែល​នៅនឹងកន្លែង ឬ​មុខរបរ​ដែល​មិនសូវ​ចាំបាច់​ធ្វើដំណើរ​ឆ្ងាយ ព្រោះ​មុខរបរ​បែបនេះ អាច​ផ្តល់​លទ្ធភាព​ឱ្យ​ជន​មាន​ពិការភាព អាច​បត់បែន​ទៅតាម​ស្ថានភាព​របស់​ពួកគាត់​បាន​ដោយ​ស្រួល​ជាង ហើយក៏​មិន​ប៉ះពាល់​ស្ថាប័ន ឬ​បុគ្គល​ណា​ផ្សេង​។​

​នេះ​ជា​ការលើកឡើង​របស់​លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅក្នុង សិក្ខាសាលា និង​វេទិកា​ពិគ្រោះ​យោបល់​ស្ដីពី បញ្ហា​ប្រឈម​រវាង​អ្នកទទួល និង​អ្នកផ្ដល់​សេវា​ការងារ​ដល់​យុវជន​មាន​ពិការភាព​នៅក្នុង​ប្រទេស​កម្ពុជា រៀបចំ​នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​

​លោក ញ៉ឹក វណ្ណា​រ៉ា បានបញ្ជាក់​ដូច្នេះ​ថា «​ដើម្បី​ចៀសវាង​ពិបាក​ក្នុង​ការស្វែងរក​ការងារ​ធ្វើ ហើយ​ក៏​ដើម្បី​ងាយស្រួល​ដល់​ស្ថាប័ន​ជា​អ្នក​ផ្តល់​ការងារ​ជូន​ផង អ្នកពាក់ព័ន្ធ​ទាំងឡាយ គឺ​ទាំង​អ្នកផ្តល់ មុខរបរ និង ផ្តល់​ជំនាញ គប្បី​ផ្តល់​ឱ្យ​សមស្រប​ទៅនឹង​ស្ថានភាព​របស់​ជន​មាន​ពិការភាព ចំណែក​ជន​មាន​ពិការភាព មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​សិក្សា​ចាប់​យក​មុខជំនាញ​ណាមួយ គប្បី ពិចារណា​ដល់​ស្ថានភាព​របស់​ខ្លួន ពោល​គឺ​ត្រូវ​ជ្រើសរើស​មុខរបរ ឬ​ជំនាញ​ណា​ដែល​សមស្រប​ទៅនឹង​ប្រភេទ​ពិការភាព​របស់​ខ្លួន​»​។​

​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ជន​មាន​ពិការភាព​ប្រមាណ​ជា​ជាង ៥២ ម៉ឺន​នាក់ ហើយ​តាមរយៈ​ការអនុវត្ត​ប្រព័ន្ធ​ការងារ​សម្រាប់​ជន​មាន​ពិការភាព ឬ​ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ គ្រាន់​តែ​កាលពី​ឆ្នាំ ២០១៨ កន្លងទៅ ជន​មាន​ពិការភាព​ប្រមាណ​ជា ៥.០០០ នាក់ ត្រូវបាន​ជ្រើសរើស​ចូល​បម្រើ​ការងារ​នៅតាម​ក្រសួង​ស្ថាប័ន​រដ្ឋ និង ឯកជន ហើយ​ត្រូវបាន​មើលឃើញថា ជន​មាន​ពិការភាព នៅ​មាន​សក្តានុពល​ច្រើន​ទៀត​ក្នុង​ការចូលរួម​ក្នុង​វិស័យ​ផ្សេងៗ ជាពិសេស​ក្នុង​ផ្នែក​កសាង​សេដ្ឋកិច្ច​គ្រួសារ​។​

​លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ​បាន​លើកឡើង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ពិការភាព​នៅ​កម្ពុជា មាន​សន្ទុះ គួរឱ្យកត់សម្គាល់ ហើយ វិស័យ​ពិការភាព​នៅ​កម្ពុជា មាន​ភាព​លេចធ្លោ​ជាង​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ ហើយ​មាន​ប្រទេស​ខ្លះ​បាន និង កំពុង​រៀនសូត្រ​ពី​កម្ពុជា ដូច​ជា​ឧបករណ៍​វាយតម្លៃ​ពិការភាព និង​ច្បាប់​ការងារ​ជន​មាន​ពិការភាព​ជាដើម​៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!