ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី វង សូ​ត បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុ​ជា ដែល​កំពុង​អនុវត្ត​លើ​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ ==> ​រដ្ឋបាល​ខេត្ត​កំពត ទុកពេល​១៥​ថ្ងៃ ឲ្យ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ចុះ​សិក្សា​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​ពលរដ្ឋ រួច​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​ ==> ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បើក​កិច្ចប្រជុំ​ការងារ​ពាក់ព័ន្ធ​មួយចំនួន​របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​២​ក្នុង ឆ្នាំ​២០១៨ ==> អភិបាលខេត្ត​កំពង់ចាម ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ==> ​ភ្លើង​ឆេះ​បន្ទប់​ស្នាក់​ក្នុងកា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស បណ្តាល​ឱ្យ​បុគ្គលិក​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ លើក​ទី​១ អាណ​តិ្ត​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​ ==> វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត នៅ​ស្រុក​កំពង់ត្រាច​ ==> ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅ​វត្តបុ​ទុម​វ​តីរា​ជ​វ​រា​រាម ==> ប្រកាស​ចូល​កាន់តំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្ដរស័ក្ដិ មន្ដ្រីនគរបាល​ជាតិ​១៨១​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលពាន​រង្វាន់ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​»
0

​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ដើម្បី​មាន​មូលដ្ឋាន​ជា​គន្កឹះ​ក្នុង​ការដោះស្រាយ​និង​លើក​ជា​ផែនការ​យុទ្ធសាស្ត្រ​ឲ្យបាន​ជាក់លាក់ ក្នុងទិសដៅ​ជំរុញ​ការងារ ប​.​ជ​.​ស ពិសេស​អាច​ធានា​និរន្តរភាព​ក្នុង​ការផ្តល់​សេវា​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិ​សិទ្ធ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​និវ​ត្ត​ជន​ឲ្យបាន​ទាន់​ពេលវេលា និង​ឆាប់រហ័ស​បំផុត​។​

​ការ​ថ្លែង​បែបនេះ ជា​ប្រសាសន៍​របស់ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​៩​ខែ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​របស់​មន្ត្រីរាជកា​រសីុ​វិល នៅ​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត ដោយ​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ផងដែរ​។​

​លោក វង សូ​ត បាន​បញ្ជាក់ទៀតថា ក្នុង​រយៈពេល​កន្លងមក​យើង​ពិនិត្យ​ឃើញថា ប​.​ជ​.​ស បាន​យកចិត្តទុកដាក់​ក្នុង​ការបម្រើ​របប​សន្តិ​សុខ​សង្គម​ជូន​សិទ្ធិវន្ត​យ៉ាង​ល្អប្រសើរ ដោយ​ក្នុង​នោះ​បាន​ពង្រឹង​និង​អភិវឌ្ឍ​ការបម្រើ​សេវា​របប​សន្តិ​សុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​សុីវិល​តាម​ប្រព័ន្ធ​ធនាគារ និង​បាន​សហការ​យ៉ាង​យកចិត្តទុកដាក់​ជាមួយ ប​.​ស​.​ស ក្នុង​ការចែកជូន​ប័ណ្ណ​សមាជិក ប​.​ស​.​ស ជូន​ដល់​និវត្ត​ជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សី​ុ​វិល នៅ​ទូទាំង​២៥ រាជធានី ខេត្ត​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ទិសដៅ​ផ្តោតលើ​ចំណុច​សំខាន់​មួួយចំនួន ដូច​ជា​ពង្រឹង​ការអនុវត្ត​នីតិវិធី​នៃ​ការដាក់​មន្ត្រីរាជកា​រសីុ​វិល​ឲ្យចូល​និវត្តន៍ ឬ​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​ការបើក​ផ្តល់ប្រាក់​របប​សន្តិសុខ​សង្គម​ជូន​សិទ្ធិវន្ត​ឲ្យបាន​ទាន់​ពេលវេលា​ក្នុង​មួយ​ខែ​ពីរដង ដោយ​ស្មារតី​ទទួលខុសត្រូវ ហើយ​ពង្រឹង​យន្តការ​នៃ​ការផ្ទេរសិទ្ធិ​ជូន​និវត្តជន​និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ដែល​មាន​ជំងឺ និង​ចាស់ជរា ដែល​មិន​អាច​ទៅ​បើកប្រាក់​សោធន​ប្រចាំខែ​តាម​ធនាគារ​នៅ​រាជធានី ខេត្ត ឲ្យមាន​ប្រសិទ្ធភាព​។​

​ត្រូវ​ពន្លឿ​ននីតិវិធី នៃ​ការរៀបចំ​ប្រាក់​របប​សន្តិសុខ​សង្គម​សម្រាប់​និវត្ត​ជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ដែល​ទទួលមរណភាព និង​ត្រួតពិនិត្យ​លើ​ការបើកប្រាក់​សោធន​ប្រចាំខែ​ដែល​នៅសល់​ក្នុង​គណនី​របស់​សព​និវត្ត​ជន និង​សព​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ជូន​គ្រួសារ​សព​ឲ្យបាន​ឆាប់រហ័ស​បំផុត​តាម​អ្វី​ដែល​អាច​ធ្វើបាន​។​

​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​និវត្តជន​និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​កម្មករ​ក្នុងបន្ទុក​នៅតាម​រាជធានី​ខេត្ត​ឲ្យបាន​ច្បាស់លាស់ ដោយ​សហការ​ជាមួយ​មន្ទីរ ស​.​អ​.​យ ។​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​លើ​តាវកាលិក​គ្រោះថ្នាក់​ការងារ​តាវកាលិក មាតុ​ភាព និង​តាវកាលិក​មរណភាព​សម្រាប់​មន្ត្រី​រាជកា​រសីុ​វិល​ដែល​ពុំទាន់​បាន​អនុវត្ត​។​ត្រូវ​សិក្សា​រៀបចំ​ផែនការ​ជាក់លាក់​ក្នុង​ការដំឡើង​ប្រាក់​សោធន​ដោយ​មាន​យន្តការ​ត្រឹមត្រូវ ពោល​គឺ​ត្រូវមាន​ទស្សនវិស័យ​វែងឆ្ងាយ ដើម្បី​ឲ្យប្រាក់​សោធន​ខ្ពស់ និង​ទាប​អាច​ខិត​ជិត​គ្នា​បាន​។​ត្រូវ​បន្ត​សហការ​ដោយ​យកចិត្តទុកដាក់​ជាមួយ ប​.​ស​.​ស ក្នុង​ការចែកជូន​ប័ណ្ណសមាជិក​នេះ ជូន​ដល់​និវត្ត​ជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សី​ុ​វិល​ឲ្យ​បាន​ទាន់ពេលវេលា និង​ឆាប់រហ័ស​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!