ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

​ខេត្ត​កំពត​នឹងមាន​ឆ្នេរ​ខ្សាច់​ថ្មី​ដ៏​ទាក់ទាញ​មួយ នៅ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​, អាជ្ញាធរ​ជំរុញ​ឲ្យ​ពន្លឿន​ការរៀបចំ​ឲ្យទាន់​បុណ្យ​សមុទ្រ​នៅ ខែ​ធ្នូ ខាងមុខ​

(​ខេត្ត​កំពត​)៖ កំពត​ជា​ខេត្ត​មួយ​មាន​សមុទ្រ មាន​ឆ្នេរ តែ​ពុំ​មាន​ឆ្នេរ​ខ្សាច់​សម្រាប់​ឲ្យ​ពលរដ្ឋ​ទៅ​កម្សាន្ត ឬ​លម្ហែ​លេង ដូច​ខេត្ត​ទេសចរណ៍​ជាប់​មាត់សមុទ្រ​ឯទៀត​នោះឡើយ​។ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ សម្រាប់​ខេត្ត​កំពត នឹង​មាន​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​មួយ​ដ៏​ស្រស់ស្អាត​មិន​ចាញ់​ខេត្ត​ជាប់​មាត់សមុទ្រ​នានា​ឡើយ ដែល​បច្ចុប្បន្ន​បាន​និង​កំពុងតែ​ស្ថាបនា​យ៉ាង​ឆាប់រហ័ស លាតសន្ធឹង​លើ​ផ្ទៃ​ដី​ជាប់​មាត់សមុទ្រ​ប្រមាណ ៨០​ហិកតា ស្ថិតនៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ម្យ៉ាង​ខេត្តកំពត​ជា​ខេត្ត​ទេសចរណ៍​ជាប់មាត់​សមុទ្រ​ដ៏​មាន​ស​កត្តា​នុព​ល និង​ទាក់ទាញ​បំផុត​មួយ​នៅក្នុង​ចំណោម​ខេត្ត​ជាប់​មាត់សមុទ្រ​ចំនួន​៤​របស់​កម្ពុជា​។ ខេត្ត​កំពត​មាន​កន្លែង​កម្សាន្ត​សំខាន់ៗ ១៧​កន្លែង មាន​សហគមន៍​ទេសចរណ៍​ប្លែកៗ​គ្នា​ចំនួន ៤​កន្លែង​ផងដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​សោកស្តាយ​នោះ គឺ​អ្នក​ខេត្ត និង​ភ្ញៀវទេសចរ​មកកាន់​ខេត្ត​កំពត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នោះ មិន​ដែល​បាន​មក​កម្សាន្ត ងូតទឹក​សមុទ្រ​ក្នុង​ខេត្ត​មួយ​នេះ​ទេ ដោយសារ​តែ​កំពត​ពុំទាន់​មាន​ឆ្នេរ​ខ្សាច់​នៅឡើយ​។​

​នៅពេល​បច្ចុប្បន្ន​នេះ សម្រាប់​ខេត្ត​កំពត គឺ​មាន​សំណាង​ល្អ​ណាស់​នៅ​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​កំពត​ក្រោម​ការខិតខំ​ប្រឹងប្រែង​ដោយ​មាន​ការចង្អុលបង្ហាញ និង​ដឹកនាំ​ផ្តួចផ្តើម​គំនិត​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​មាន​ការគាំទ្រ​ដុតដៃដុតជើង​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្ថាបនា​សាងសង់​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​មួយ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ​ផង និង​បង្កើន​ភាព​ទាក់ទាញ​បន្ថែម​សម្រាប់​ខេត្ត​កំពត​ផង ស្របពេល​ដែល​ខេត្ត​កំពត ត្រូវបាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ លើក​ទី​៨ ជុំ​ទី​២ នៅ​ថ្ងៃ​ទី​២០-២២ ខែ​ធ្នូ ខាងមុខនេះ ហើយ​បច្ចុប្បន្ន​ឆ្នេរ​នៅ​ក្នុង​ក្តី​ស្រមៃ​របស់​មនុស្ស​រាប់ពាន់​រាប់​ម៉ឺន​នាក់ បាន​នឹង​កំពុង​លេចចេញ​ជា​រូបរាង​បណ្តើរៗ​ហើយ​។​

​លោក គន់ សំណាង អ្នកមើល​ការ​គ្រប់​គ្រង់​ទូទៅ​ការដ្ឋាន​រៀបចំ​ឆ្នេរ​ខ្សាច់ បាន​ប្រាប់ កម្ពុជា​ថ្មី ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា ឆ្នេរ​ខ្សាច់​សិប្ប​និមិត្ត​ថ្មី​មួយ ដែល​រដ្ឋបាល​ខេត្ត​កំពត បាន​ជំរុញ​ឲ្យ​ស្ថាបនា​សាងសង់ តាម​ទិសដៅ​គម្រោង​ឆ្នេរ​ដ៏​ស្រស់ស្អាត សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រ​ជាតិ​អន្តរជាតិ​មក​កម្សាន្ត​លេង​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ជាពិសេស​នៅ​ថ្ងៃ​ពិធីបុណ្យ​សមុទ្រ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ជិត​ឈាន​ចូល​មក​ដល់​នៅ​ពេល​ឆាប់ៗ​នេះ​។

​លោក​ថា ការស្ថាបនា នឹងត្រូវ​បញ្ចប់​រួចរាល់​នៅ​មុន​ពិធីបុណ្យ​សមុទ្រ​។ ប៉ុន្តែ​មាន​ការយឺតយ៉ាវ​បន្តិច ដោយសារ​កត្តា​អាកាសធាតុ មាន​ព្យុះភ្លៀង​ធ្វើ​ឲ្យ​អាក់ខាន​ស្ថាបនា អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​។ តែ​យ៉ាងណាក៏ដោយ គិត​មកដល់ពេលនេះ ឆ្នេរ​ខ្សាច់​បាន​សម្រេច​លើ​ការស្ថាបនា រួចរាល់​ប្រមាណ ៤០​ភាគរយ​ហើយ​។

​លោក គន់ សំណាង បាន​បន្ត​ឲ្យដឹង​ទៀតថា នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​មួយ​នេះ តាម​ការ​សង្តេត​ឃើញ​ល្បឿន​នៃ​ការស្ថាបនា នៅក្នុង​ខែ​ធ្នូ​មុន​ថ្ងៃ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ រដ្ឋបាល​ខេត្ត​ក៏​ដូចជា ក្រុមការងារ​ស្ថាបនា​រំពឹងថា នឹង​អាច​បើកទ្វារ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​ទស្សនា កម្សាន្ត​លេង​ជា​បណ្តើរៗ​សិន បើ​ទោះ​ជា​ការស្ថាបនា​មិនទាន់​រួចរាល់ ១០០​ភាគរយ​ក៏​ដោយ​ចុះ​។ ក្នុង​រយៈពេល​ជាង​មួយ​ខែ​ទៀត​នេះ ក្រុមការងារ​របស់​លោក នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដោយ​ជួសជុល និង​ធ្វើ​ផ្លូវ​ឱ្យ​បាន​ទាក់ទាញ សម្រាប់​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​លេង ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ជា​ពិសេស​មុន​ថ្ងៃ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ​២០១៩​នេះ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការស្ថាបនា​ឆ្នេរ​ខ្សាច់​សប្ប​និមិត្ត​ថ្មី​នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ ដើម្បី​បម្រើឲ្យ​ផលប្រយោជន៍ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ចូល​ទៅ​កម្សាន្ត​លេង​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត តែងតែ​យកចិត្តទុកដាក់ ជាពិសេស​នៅក្នុង​ស្មារតី​អង្គប្រជុំ​ម្ដងៗ លោក​តែងតែ​ជម្រុញ​និង​ក្រើនរំលឹក​ឲ្យ​ក្រុមការងារ ពិសេស​ក្រុមហ៊ុន​ម៉ៅការ ធ្វើយ៉ាងណា​រួសរាន់​ស្ថាបនា ឆ្នេរ​ខ្សាច់​សិប្បនិម្មិត ដូច​ខាងលើ​ឱ្យក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ និង​ឆាប់រហ័ស ឆ្លើយតប​តាម​សំណូមពរ​របស់​រដ្ឋបាល​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល សម្រាប់​ឲ្យ​ភ្ញៀវទេសចរណ៍ ចូល​ទៅ​កំសាន្ត​លេង​ជា​ពិសេស​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៩​នេះ ទោះបី​មិន​ទាន់​ស្ថាបនា​រួចរាល់​បាន ១០០​ភាគរយ ហើយ​ក្តី​ក៏​ដោយ​ចុះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!