ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

ប្រកាស​តែង​តាំង ​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​

ខេត្តស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១២​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នៅសាលាខេត្ត​ស្វាយរៀង​មានប្រារព្ធពិធីតែងតាំង​អភិបាលរង​ ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​លោក សេង សិលា ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​និង​មាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ប្រតិភូ​ក្រសួង​មហាផ្ទៃ ព្រមទាំង​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព កងកម្លាំង​ទាំង​៣​ប្រភេទ លោក​អភិបាលក្រុង​/​ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍​រដ្ឋបាល និង​លោក លោកស្រី​ជា​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​សម្តែង​នូវ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​រដ្ឋលេខាធិកា​រ និង​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី និង​ចូលរួម​នៅថ្ងៃនេះ និង​បាន​បង្ហាញជូន​ពី​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​រដ្ឋបាល​ខេត្ត​សម្រេច​បាន​នា​ពេលកន្លងមក រួម​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការផ្ដល់សេវា​សាធារណៈ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​ស្វាយរៀង​ជាដើម​។​

​ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​រួម​សាមគ្គី​សហការគ្នា​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់​សាធារណៈ​បាន​ល្អប្រសើរ នា​ពេលកន្លងមក​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏​បាន​ផ្តាំផ្ញើ​ដល់​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖
១- ត្រូវ​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​ទប់ស្កាត់​អោយបាន​នូវ​បដិវត្តន៍​ព័ណ៌​ដែល​ជា​សកម្មភាព​មិន​ស្របច្បាប់ មិន​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា​។​
២- ត្រូវ​ពង្រឹង​សន្តិសុខ សណ្តាប់​ធ្លាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
៣- ការគ្រប់គ្រង ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ដូច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​ជិតខាង​បន្ថែមទៀត ក្នុង​ការការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅតាម​តំបន់​ព្រំដែន ឲ្យក្លាយ​ទៅ​ជា​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​។​
៤- ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​កំណែទម្រង់ វិមជ្ឈការ និង​វិសហ​ម​ជ្ឈ ដែល​ទាមទា​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​
៥- ត្រូវ​រួម​គ្នា​បន្ត​ពង្រឹង​ការផ្តល់សេវា​សាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​។​
៦- រដ្ឋបាល​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​ពង្រឹង​របៀបរបប​ធ្វើ​ការងារ រួម​មាន​ការទំនាក់ទំនង សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ និង​ការអនុវត្ត​នូវ​តួនាទី​ភារកិច្ច របស់​e​ស្ថាប័ន អង្គភាព​នីមួយៗ​។​

​សូមបញ្ជាក់​ថា យោងតាម​អនុក្រឹត្យ​លេខ​១១១៤ អនក្រ​.​ត​ត ចុះ​ថ្ងៃ​អង្គារ​៥​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ត្រូវបានតែងតាំង លោក សេង សិលា ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!