ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី វង សូ​ត បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុ​ជា ដែល​កំពុង​អនុវត្ត​លើ​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ ==> ​រដ្ឋបាល​ខេត្ត​កំពត ទុកពេល​១៥​ថ្ងៃ ឲ្យ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ចុះ​សិក្សា​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​ពលរដ្ឋ រួច​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​ ==> ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បើក​កិច្ចប្រជុំ​ការងារ​ពាក់ព័ន្ធ​មួយចំនួន​របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​២​ក្នុង ឆ្នាំ​២០១៨ ==> អភិបាលខេត្ត​កំពង់ចាម ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ==> ​ភ្លើង​ឆេះ​បន្ទប់​ស្នាក់​ក្នុងកា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស បណ្តាល​ឱ្យ​បុគ្គលិក​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ លើក​ទី​១ អាណ​តិ្ត​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​ ==> វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត នៅ​ស្រុក​កំពង់ត្រាច​ ==> ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅ​វត្តបុ​ទុម​វ​តីរា​ជ​វ​រា​រាម ==> ប្រកាស​ចូល​កាន់តំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្ដរស័ក្ដិ មន្ដ្រីនគរបាល​ជាតិ​១៨១​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលពាន​រង្វាន់ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​»
0

​កិច្ចប្រជុំ​គណៈកម្មការ និង​អនុគណៈកម្មការ​ខេត្ត រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ អ​ស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ និង​អនុគណៈកម្មការ​ខេត្ត រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ។​

​ក្នុង​កិច្ចប្រជុំ​នាពេលនេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ លោកស្នងការ​នគរបាល​ដ្ឋា​ន​ខេត្ត លោក​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មូលដ្ឋាន​សមុទ្រ ទីបញ្ជាការ​ជួរមុខ និង​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត លោក លោកស្រី​នាយក​ទីចាត់ការ និង​អង្គភាព​ចំណុះ​សាលាខេត្ត​សរុប​ចំនួន ៩៩​នាក់ ។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍​ណែនាំ​ដូចខាងក្រោម​៖
+​ស្នើ​លោកស្នងការ​នគរបាល​ខេត្ត ទំនាក់ទំនង​ជាមួយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​ការខ្ចី​រថយន្តស្ទូច ដើម្បី​ត្រៀម​បង្ការ​ក្នុងអំឡុង​ពិធីបុណ្យ​សមុទ្រ​ខាងមុខនេះ​។​
+​ស្នើ​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន រៀបចំ​អត្ថបទ​ជូន​ដល់​អ្នកសារព័ត៌មាន និង​វិទ្យុ ដើម្បី​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ នៅ​ខេត្ត​កំពត​ឲ្យបាន​ទូលំទូលាយ​។​
+​ស្នើ​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជួយ​សម្រួល​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត និង​ត្រូវ​កំណត់​ពេល​ជួប​ពិភាក្សា​ជាមួយ អ្នក​វិនិយោគិន​ចិន ដែល​កំពុង​ធ្វើ​ផ្លូវជាតិ​លេខ ៣ ដើម្បី​ពន្លឿន​ការស្ថាបនា​ផ្លូវ​នេះ​ឲ្យបាន​ទាន់​ពេលវេលា និង​ឆាប់រហ័ស ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​មហា​ជន និង​ប្រជាពលរដ្ឋ​ឲ្យមាន​ភាពងាយស្រួល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!