ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

​រដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវឲ្យ​ម្ចាស់​នាវាចរ​ទេសចរណ៍​ទាំងអស់ ត្រូវ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ឲ្យបាន​គ្រប់​គ្រាន់​

ភ្នំពេញ ៖​ដើម្បី​ធានា​ឲ្យ​ភ្ញៀវ​មាន​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ​, ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានកំណត់​ឲ្យ​ម្ចាស់​ការណូត​ទេសចរណ៍​ទាំងអស់ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវតែ​រៀបចំ​ជល​យាន្ត​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូ​វ ដោយ​មាន​ការបំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព ដូចជា​ពោង​សុវត្ថិភាព ឧបករណ៍​ពន្លត់​អគ្គិ​ស​ភ័យ និង​ឧបករណ៍ សម្រាប់​ជួយសង្គ្រោះ​អ្នកដំណើរ ជាដើម​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី ការគ្រប់គ្រង​កា​រណូត​ទេសចរណ៍​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​អះអាង​ថា ការកំណត់​ឲ្យ​ម្ចាស់​កាណូត ទេសចរណ៍​មាន​ឧបករណ៍​ការពារ​សុវត្ថិភាព​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អ្នកទេសចរ​ទាំងអស់​ដែល​ជិះទូក​កម្សាន្ត​មាន​ភាពកក់ក្តៅ និង​សប្បាយរីករាយ​មិន​បារម្ភ​ពី​បញ្ហា​គ្រោះថ្នាក់ ណាមួយ​កើតឡើង​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្រៅ​ពី​ការកំណត់​ឲ្យ បំពាក់​ឧបករណ៍​សុវត្ថិភាព​នេះ ម្ចាស់​ជល​យាន្ត​ទេសចរណ៍​ទាំងនោះ​ត្រូវតែ​ប្រមូលផ្តុំ​គ្នា​នៅ ចំណត​កំពង់ផែ​តែមួយ ដែល​សាលា​រាជធានី ភ្នំពេញ នឹង​រៀបចំ​ជូន​ស្ថិត​បរិវេណ​ច្រាំងទន្លេ​នៃ សួនច្បារ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ឯកឧត្តម​អភិបាល​រាជធានី​បន្តថា នេះ​ជា​ការរៀបចំ​កា​រណូត​ទេសចរណ៍ ឲ្យមាន​សណ្តាប់ធ្នាប់ ងាយស្រួល​គ្រប់គ្រង ដែល​មិន​បង្ក​ផលប៉ៈពាល់​ដល់​ភ្ញៀវ​ទេសចរ​និង សណ្តាប់ធា្នប់​សាធារណៈ​។​

​ឯកឧត្តម​បន្តថា «​ឥលូវ​ត្រូវមាន​សេចក្តីណែនាំ​មន្ទីរ​ទេសចរណ៍​ត្រូវ​ពិនិត្យ​លើ​កិច្ចការងារ​នេះ ត្រូវ​លាប​ពណ៌​យ៉ាងម៉េច​អោយ​ដូចគ្នា អ្នកបើកបរ​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់ ហើយ​មាន​ឡាយ​សិន​ត្រឹមត្រូវ មិន​ត្រូវ​ចេះ​តែ​អោយ​បើក​ទេ ពិសេស​មាន​ពោង​សុវត្ថិភាព ឧបករណ៍​ពន្លត់ អគ្គិ​ស​ភ័យ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​»​។​

​ប្រធាន​សមាគម​កាណូត​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​ឯកភាព​ទទួលយក​ការ​គោល ការណ៍​នេះ​ដើម្បី​ធានា​ឲ្យ​ភ្ញៀវ​ដែល​ជិះទូក​កម្សាន្ត​តាម​ដង​ទន្លេសាប​មាន​សុវត្ថិភាព​ខ្ពស់​។​

​សូមបញ្ជាក់​ថា ជា​លទ្ធផល​នៃ​អង្គប្រជុំ បាន​សម្រេច​ឲ្យមាន​ចំណត​បណ្ដោះអាសន្ន​នៅមុខ​សួន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​តម្រូវ​ឲ្យ​ទូក កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​ទាំង​៦២​ទូក ត្រូវ​ចូល​មក​ចក​តែ​មួយ​កន្លែង និង​មាន​ផែ​ទូក កាណូត​ទេសចរណ៍​នៅ​ផ្សារ​រាត្រី​សម្រាប់​មក​ទទួលយក​ភ្ញៀវ​ដែល​មាន​បំណង​ជិះទូក​កាណូត​កម្សាន្ត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​ទូក កាណូត និង​លើកកម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ ៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!