ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

សម្ដេច ហ៊ុន សែន អញ្ជើញ​ជួប​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​១០​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែតុលា ឆ្នាំ ២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ​គណៈ​ប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស ចិន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ដល់​សមាជិក​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ព្រឹក​នេះ​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍រៀ​បរាប់​អំពី​ទំនាក់ទំនង​ដែល​មាន​ជា​យូរលង់​ណាស់​មក​ហើយ​រវាង​កម្ពុ​ជា និង​ចិន ជាពិសេស​សម្ដេច​បាន​មានប្រសាសន៍​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការប្រកាន់​យក​នយោបាយ​ចិន​តែមួយ ដែល​គោលនយោបាយ​ចិន​តែមួយ​នេះ គឺ​កម្ពុជា​បានចាប់ផ្តើម​តាំងពី​សម័យ​សម្ដេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្ដម សីហនុ មក​ម្លេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​គឺ​សហគ្រិន​ដែល​មកពី​ប្រទេស​ចិន​គឺ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ចិន​សុទ្ធតែ​អ្នកវិនិយោគ​សំខាន់ៗ ដែល​គាត់​មក​សិក្សា​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្ដេច​តេជោ ក៏​បាន​គូសបញ្ជាក់​ផង​ដែល​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​កន្លងមក​នេះ សម្ដេច​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន ជាពិសេស​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លឺ ខឺ​ឈាង ឈាង នៅក្នុង​៣​ចំណុច​សំខាន់ ៖

​ទី​១) សូម​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ដាក់ទុន​នៅ​កម្ពុជា​បន្ត វិនិយោគ​នៅ​កម្ពុជា ទោះបីជា​មាន​ការ​បញ្ហា​អ្វី​ក៏ដោយ ជាពិសេស​ការដក EBA ពី​កម្ពុជា​ក៏ដោយ គឺ​សម្ដេច​ស្នើសុំ​ឲ្យ​ចិន​នៅ​តែ​បន្ត​ធ្វើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត​
​ទី​២) សម្ដេច​បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការធ្វើ​យ៉ាងណាឲ្យ​ពាណិជ្ជករ​អ្នកវិនិយោគចិន​ថ្មី​របស់​ចិន​មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​បន្ថែម ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា គឺ​មានន័យ​ថា​ថែរក្សា​ចាស់​និង​បង្កើន​ការវិនិយោគ​ថ្មី​
​ទី​៣) សម្ដេច​តេជោ​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន ត្រូវធ្វើ​យ៉ាងណា​បន្ត​បើក​ទីផ្សារ​ចិន​ឲ្យ​កាន់តែ​ធំ​ជាង​មុន​សម្រាប់​ការនាំ​ចូល​ផលិតផល​កសិផល​របស់​ប្រទេស​កម្ពុជា​ទៅ​ទីផ្សា​ររបស់​ប្រទេស​ចិន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​បាន​លុបចោល​នូវ online casino លើ​ប្រទេស​កម្ពុជា គឺ​សម្តេច​បាន​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​យក​សេដ្ឋកិច្ច​ទីផ្សារសេរី ក៏ប៉ុន្តែ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​មិន​ពឹងផ្អែក​លើ​កាស៊ីណូ​អន​ឡាញ​ទេ ប៉ុន្តែ​ពឹងផ្អែក​ទៅលើ​កត្តា​ជាច្រើន​នៅក្នុង​មូលដ្ឋាន​សេដ្ឋកិច្ច ដូច្នេះ​គឺ​យើង​ធ្វើ​យ៉ាងណា​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ច្បាស់លាស់ តែ​មក​វិនិយោគ​ទៅលើ​វិស័យ​ផ្សេងៗ​ទៀត មិនមែន​តែ​ពឹងផ្អែក​ទៅលើ​កាស៊ីណូ​អន​ឡាញ​នោះទេ​។ កម្ពុជា​បាន​ពន្ធ​តិចតួច​ណាស់​តាមរយៈ​កាស៊ីណូ​អន​ឡាញ​នេះហើយ​កាស៊ីណូ​អន​ឡាញ​នេះ ក៏​នាំ​មក​នូវ​ការ​ប្រឈម​ដូចជា ឧក្រិដ្ឋកម្ម កា​លាងលុយកខ្វក់​ជាដើម ដែល​អាច​ធ្វើ​ប៉ះពាល់​ដល់​សង្គម​។​

​សម្ដេច​តេជោ​បានបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន មាន​លក្ខណៈ​កើនឡើង​ជា​បន្តបន្ទាប់ ដែល​ចំនួន​នេះ​គោលដៅ​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ​២០២២ អាច​កើនឡើង​រហូត​ដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​។ សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​យន្តការ​ដែល​កម្ពុជា​កំពុងតែ​សហការ​នឹង​ចិន​ទៅលើ​ចំណុច​សំខាន់ៗ ដូចជា​នៅក្នុង​អនុតំបន់ គឺ​កិច្ចសហប្រតិបត្តិការ​លើ​មេគង្គ​ឡាន​ឆាង ក្នុង​អនុតំបន់​មេគង្គ​អាស៊ាន​ចិន និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ជាដើម​។​

​បច្ចុប្បន្ននេះ យើង​នៅ​មាន​សក្កដានុពល​ជាច្រើន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយសារ​កន្លងមកនេះ​យើង​មាន​រួច​ទៅ​ហើយ​នៅ​តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន និង​ចិន​អាស៊ាន តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន ចិន ដែល​យើង​គួរតែ​មើល​នៅ​សក្តានុពល​ដែល​អាច​នាំ​ចេញ​ផលិតផល​កម្ពុជា​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​។ ក្នុង​កិច្ចពិភាក្សា​នេះ សម្តេច​តេ​ជោបាន​ជំរុញ​ឲ្យ​សហគ្រិន​ចិន​មក​វិនិយោគ មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​កុំ​មាន​ការភ័យព្រួយ​ចំពោះ​ចំណុច​ណា​នៅ​ប្រទេស​កម្ពុជា​ឲ្យសោះ ដោយសារ​តែ​ចិន និង​កម្ពុជា​យើង​មាន​ទំនាក់ទំនង​ល្អ មាន​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅហើយ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!