ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

​លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​មហាសន្និបាត​បោះឆ្នោត​ជ្រើសតាំង​ជា ប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត អាណត្តិ​ទី​២

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត រៀបចំ​មហាសន្និបាត​អាណត្តិ​ទី​២ ដោយ​បាន​ជ្រើសរើស​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជា​ប្រធាន រួម​នឹង​អនុប្រធាន​ចំនួន ១២​រូប​ផ្សេងទៀត ដោយ​ទទួល​សន្លឹកឆ្នោត​គាំទ្រ​ចំនួន ២៧៣ លើ ២៧៨ សម្លេង​។​

​តាមរយៈ​លទ្ធផល នៃ​មហាសន្និបាត លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នឹង​ក្លាយជា​ប្រធាន​ទី​៣ សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែ​មីនា ឆ្នាំ​២០១៣​។ ប្រធាន​ទី​១ គឺ​លោក ណាំ​ទុំ អតីត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​អាណត្តិ​ទី​១ រីឯ​ប្រធាន​ទី​២ គឺ​លោក ម៉ប់ សារិន អតីត​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​១ និង​ទី​២​។

​អនុប្រធាន​សមាគម​ជាតិ​អាណត្តិ​ទី​៣ ទាំង ១២ រូប​នោះ​រួមមាន​៖

*​ទី​១៖ លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​
*​ទី​២៖ លោកស្រី មុំ ក្រ​សាល សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​
*​ទី​៣៖ លោក នួន ផា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល​
*​ទី​៤៖ លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ​
*​ទី​៥៖ លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​
*​ទី​៦៖ លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​
*​ទី​៧៖ លោក កាយ សំ​រួម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កោះកុង​
*​ទី​៨៖ លោក ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី​
*​ទី​៩៖ លោក កៅ ចេស្តា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​
*​ទី​១០៖ លោកស្រី ប្រាក់ ពុទ្ធី សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​
*​ទី​១១៖ លោក ចិន ពៀន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​
*​ទី​១២៖ លោក ផន ប៉ុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​។​

​ពិធី​បើក​មហាសន្និបាត​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​អ្នកចូលរួម​មហាសន្និបាត​សរុប ៤១០ នាក់ ក្នុង​នោះ​ប្រតិភូ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ចំនួន ២៨០ នាក់ ក្នុងនោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ២៧៥ រូប គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៣ រូប និង​គណបក្ស​ហ្វុនស៊ិនប៉ិច ២ រូប​។​

​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ត្រូវបាន​បង្កើតឡើង​តាមរយៈ​មហាសន្និបាត​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៧-២៨ ខែ​មីនា ឆ្នាំ​២០១៣ ក្នុង​គោលបំណង​លើកកម្ពស់​ឋានៈ អភិវឌ្ឍ​ម​ត្ថភាព និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ក្រុមប្រឹក្សា​ដែល​ជា​សមាជិកសមាគម​ជាតិ​គឺ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ក្រុមប្រឹក្សា​ខេត្ត​ទាំង ២៤៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!