ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

​ពិធី​បោះឆ្នោត​ជ្រើសតាំង​សភា​ពាណិជ្ជកម្ម​អាណត្តិ​ទី​១​លើក​ទី​១ មណ្ឌល​ខេត្ត​កំពត​-​កែប​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​សភាពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​និង​រដ្ឋបាល​ខេត្ត​កំពត បានរៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ប្រចាំ​មណ្ឌល​ខេត្ត​កំពត​-​កែប ក្នុង​អាណត្តិ​ទី​១​លើក​ទី​១​។​

​ការបោះឆ្នោត​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល មួយថ្ងៃ គឺ​ចាប់​បើក​ការិយាល័យ​បោះឆ្នោត​ពី​ម៉ោង​៨​ព្រឹក និង​បិទ​ដើម្បី​រាប់​សន្លឹកឆ្នោត​នៅ​វេលា​រសៀល​ម៉ោង​៣​ថ្ងៃ​ដដែល ក្រោម​វត្តមាន​ចូលរួម​ពី​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង លោក ហាស់ សូបិន អភិបាលរង​ខេត្ត តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។

​តាម​នីតិវិធី​នៃ​លក្ខណៈ​បច្ចេកទេស​ដំណើរការ​បោះឆ្នោត នៅពេលនោះ​មាន​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​ចំនួន​សរុប​៤២២​នាក់ និង​មាន​បេក្ខជន​ឈរឈ្មោះ ចំនួន​២០​រូប ដោយ​ជ្រើសរើស​យក​តែ​១៥​រូប និង​ជា​លទ្ធផល​បន្តទៀត​ក្នុង​ចំណោម​សមាជិក​ទាំង​១៥​រូប ក៏​បាន​បន្ត​បោះឆ្នោត​ជា​លក្ខណៈ​ផ្ទៃក្នុង​ដើម្បី ជ្រើសរើស ប្រធាន អនុប្រធាន​ដឹកនាំ​ការងារ​។​

​សូមជម្រាបថា កន្លង​មក​សភា​ពាណិជ្ជកម្ម​ខេត្ត​កំពត កែប និង​តាកែវ ត្រូវបាន​រួម​សហការ​គ្នា​តែមួយ ប៉ុន្តែ​ដោយសារ​កំណើន​សេដ្ឋកិច្ច​មានការ​រី​ចម្រើន​ជា​លំដាប់ ទើប​ខេត្ត​តាកែវ​ត្រូវបាន​បង្កើត​ជា​សភាពាណិជ្ជកម្ម​ដាច់​ដោយឡែក​តែ​ឯង ទើប​អំឡុង​ពេល​នេះ ក៏​ត្រូវបាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្ត​កំពត​-​កែប អាណ​តិ្ត​ទី​១ លើក​ទី​១ តែម្តង​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!