ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរ ០២​នាក់ ទៅ​តុលាការ​!

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​។ ជនសង្ស័យ​ទាំង ០២​នាក់​រួមមាន ៖

១/ ឈ្មោះ សេង ចិន្តា ហៅ​ហ៊ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​
២/ ឈ្មោះ អ៊ុក រតនៈ​វិចិត្រ ហៅ​ណាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​

​ជនសង្ស័យ​ទាំង ០២​នាក់ នេះ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨:២០​នាទី នៅ​ចំនុច ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ពួកគេ​ទាំង ០២​នាក់ ជា​អ្នក​អូសរ​ទេះ​រើស​អេតចាយ ព្រមទាំង​បន្លំ​លួច​សម្ភារៈ​មាន​តម្លៃ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ មុនពេល​ឃាត់ខ្លួន ពួកគេ​កំពុង​អូសរ​ទេះ​រើស​អេតចាយ ស្រាប់តែ ឃើញ​ផ្ទះ​មួយ​កន្លែង​ចាក់សោរ​គ្មាន​ម្ចាស់​នៅ ពួកគេ​បាន​យក​ញញួរ​ទៅ​វាយ​សោរ​ផ្តាច់​ដើម្បី​ចូល​លួច​ទ្រព្យសម្បត្តិ ក្នុងពេលនោះ​លឺ​សម្លេង​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ចេញមក​មើល​ពួក​គេ​ក៏​បាន​បន្លំ​ធ្វើ​ជា​អូសរ​ទេះ​រើស​អេតចាយ​បន្តទៀត បន្ទាប់មក​ពួកគេ​បានឃើញ​បន្ទប់​ជួល​ប្រហែល​៥​បន្ទប់ គ្មាន​ម្ចាស់​នៅ ក៏​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​បន្ទប់​ចូល លួច​បាន​ម៉ូតូ ០១​គ្រឿង​ម៉ាក ស្គូ​ពី ព​ណ៍ស ស្លាក​លេខ ភ្នំពេញ 1CZ-1310 និង​ធុងបាស ០១​គ្រឿង​ទៀត​។​

​ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ សេង ចិន្តា ហៅ​ហ៊ា បាន​សារភាព​បន្ថែមទៀតថា កន្លង​មក​រូបគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស រយៈពេល ១​ឆ្នាំ​កន្លះ និង​ជាប់​មណ្ឌល​កែប្រែ​ឳ​កាស​ខ្ញុំ​រយៈពេល ៥​ខែ ,​រីឯ​ឈ្មោះ អ៊ុក រតនៈ​វិចិត្រ ហៅ​ណាក់ ក៏​ធ្លាប់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង​ជាប់​មណ្ឌល​កែប្រែ​ឳ​កាស​ខ្ញុំ​រយៈពេល​៥​ខែ​មក​ហើយ​ដែរ​។​
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!