ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​ច្បាប់ មិនគួរ​បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​នោះទេ !

​ថ្មីៗ​បើទោះជា​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ បាន​ដាក់ចេញ​នូវ​វិធានកា​រឹតបន្តឹង​លើ​ការប្រមូល​ពន្ធ​អោយបាន​មួយរយ​ភាគរយ​នោះ ក៏ប៉ុន្តែ បុគ្គល កែវ វ​ន្នី ដែល​ជា​ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តតាកែវ​នោះ នូវតែ​ពើងទ្រូង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ព្រហើន​បំផុត​ដោយ​គ្មាន​ញញើត​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​សូម្បី​បន្តិច​ណា​សោះ ។​

​ពាក់ព័ន្ធ​និង​បញ្ហា​ព្រងើយកន្តើយ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ជាក់ស្ដែង​អំពើពុករលួយ​របស់​លោក កែវ វ៉ា​ន្នី និង​បក្ខពួក​ត្រូវបាន​មន្ត្រី​គយ​ក្នុង​ខេត្តតាកែវ មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់ ហើយ​បណ្ដាញ​ព័ត៌មាន​នានា​ក៏​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​ដែរ ក៏​ប៉ុន្តែ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។​

​ដោយសារ​តែ​បញ្ហា​នោះ​ហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក ឱម​
​យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក កែវ វ៉ា​ន្នី មេ​គយ​ខេត្តតាកែវ ឲ្យបាន​ស៊ីជម្រៅ​។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​នៅក្នុង​ខេត្តតាកែវ បានឲ្យដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ទើប​លោក កែវ វ៉ា​ន្នី ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ព្រំដែន​ជាច្រើន​កន្លែង​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន នៅ​ខេត្ត​តាកែវ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន តាម​ច្រក​បាក់ដៃ តាម​ច្រក​កំពង់​ក្រសាំង ជាដើម​គឺ​ឈ្មួញ​បង់ពន្ធ​ប្រមាណ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​មាន​ការឃុបឃិត​ជាមួយ​លោក កែវ វ៉ា​ន្នី ព្រមទាំង​បក្ខពួក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​ទន្ទឹមនឹងនេះ​យ​លោក កែវ វ៉ា​ន្នី បាន​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រី​គយ​ក្រោម​ឱវាទ​មិន​ឲ្យ​តវ៉ា​ដោយ​យក​លេស​ថា ខ្លួន​ប្រមូល​លុយ​យក​ទៅ​ជួយ​ដល់​គណបក្ស​។ ហើយ​យក​លេស ក្រោមលេស​នេះហើយ​ទើប​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ បន្ត​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​តាម​ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ព្រំដែន​ខ្មែរ​-​យួន ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ខេត្ត​តាកែវ បានឲ្យដឹង​ថា​លោក កែវ វ៉ា​ន្នី បាន​បើកដៃ​ឲ្យ​មេគយ​ចល័ត​ខេត្តតាកែ​វ បង្កើត​កុងត្រូលជជុះ​២​កន្លែង​ជំរិត​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​បានឲ្យដឹង​ទៀត​ថា ៖ បើ​ទោះ​បី​ពួក​គាត់​នាំចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​រួចហើយ​ក៏​ដោយ ក៏​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ប្រើ​អំណាច​ជំរិត​យក​លុយ​ពី​ពួក​គាត់​តាម​អំពើ​ចិត្ត​ដែរ ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ វ៉ា​ន្នី មេ​គយ​ខេត្តតាកែវ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។​

​ផ្ទុយ​ទៅ​វិញ​ទាំង​លោក កែវ វ៉ា​ន្នី និង​លោក លាង ម៉ុង បាន​ឃុបឃិត​គ្នា​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​ចូល​មក​រាជធានី​ភ្នំពេញ យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ជាងនេះទៅទៀត ក៏​មាន​ការលើកឡើង​ស្នើសុំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​មើលរំលង​បញ្ហា​នេះ​ទេ​ព្រោះថា មួយរយៈ​កន្លងទៅនេះ​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ និង​លោក លាង ម៉ុង ដែល​ជា​មេ​គយ​ចល័ត​ខេត្ត​តាកែវ​បាន​ព្រងើយកន្ដើយ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ ។​

​ជុំវិញ​បញ្ហា​នេះដែរ គួរតែ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​នឹង​ព្រងើយកន្ដើយ​សម្ងំស្ងៀម​ធ្វើជា​មិនដឹង​មិន​ឮ​លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​នោះទេ ព្រោះថា​ការព្រងើយកន្តើយ​នេះ​អាច​ធ្វើអោយ​ជ្រុះ​បាត់បង់​ច​ណូ​លព​ន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ឆ្នាំៗ​រាប់សឹប​ម៉ឺន​ដុល្លារ​ក្រោម​ការគ្រប់គ្រងរ​ប​ស់បុ​គ្គល កែវ វ​ន្នី ដែល​ជា​ប្រធា​សាខាគយ និង​រដ្ឋ​ករគ​យ ខេត្តតាកែវ នោះ​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!