ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

​លោក​ អ៊ុយ វ៉ិត ​មេគយ​ច្រក​ភ្នំ​ដី​ហៅ​(​គី​ឡូ​១៣)​ដាក់​កុងត្រូលជជុះ​ជំរិត​យក​លុយ​ពី​អាជីវករ​ធើ្វ​ក្តៅក្រហាយ​

បាត់ដំបង ៖​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​លោក អ៊ុយ វ៉ិត​មេគយ​ច្រក​ភ្នំ​ដី​ហៅ​(​ច្រក​គីឡូ​១៣)​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ្ន​និង​អាជីវករ​កាន់​តែក្តៅក្រ​ហាយ​ចំពោះ​ការដាក់​កុងត្រូលជជុះ​ជំរិត​យក​លុយ​ពី​អ្នករកស៊ី​បន្តិចបន្តួច ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ខណៈ​ពួកគាត់​ទាំងនោះ​បាន​ត្អូញត្អែ​ថា លោក អ៊ុយ វ៉ិត ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​កំពុង​ប្រើ​អំណាច ធ្វើបាប​គាបសង្កត់ ទៅ​លើ​ប្រជាពលរដ្ឋ ដែល​បង្ក​ភាពលំបាក​ក្នុង​ការរកស៊ី​ដោយសារតែ​លោក​អ៊ុយ វ៉ិត បាន​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម ឱវាទ​របស់​ខ្លួន ដាក់​កុង ត្រូល ជជុះ​ចាំ​ជំរិត​យក​លុយ​ពី អ្នក​រត់​តាក់ស៊ី អ្នកបើករថយន្ត​ដឹកជញ្ជូន​ទំនិញ និង​ពី​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ ដោយ​គ្មាន​វិកិយប័ត្រ​ត្រឹមត្រូវ នោះឡើយ​។

​ហើយ​សូម្បី​តែ​អ្នក​អូស​រទេះ​បន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ិកកំប៉ុក និង​រទេះ​អេតចាយ ក៏​ក្រុម​មន្ត្រី​គយ​កូនចៅ​លោក​អ៊ុយ វ៉ិត មិន​លើកលែង​ដែរ​។ ទោះបីជា​ដឹងថា ពួកគាត់រ​ក​មួយ​ថ្ងៃ​រស់ មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ ប៉ុន្តែ​កុងត្រូលជជុះ​របស់​មន្ត្រី​គយ​ក្រោម​ឱវាទ​លោក អ៊ុយ វ៉ិត ដែល​ស្ថិតនៅ ត្រង់​ចំណុច​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ ដំបង ដោយ​មាន​មន្ត្រី​គយ​៤ ទៅ​៥​នាក់​ចាំ​ស្ទាក់​ជំរិត​យកលុយ​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ប្រភព​បានឲ្យដឹងថា នៅ​រាល់ពេល​ដឹក​ឥ​វ៉ាន់​ចេញចូល​ម្តងៗ ត្រូវ​បង់លុយ​ឲ្យទៅ​ការិយាល័យ​គយ នៅ​ច្រក​នេះ​រួច​ហើយ ទើប​បាន​យក​ឥ​វ៉ាន់ ទៅ​ដាក់​លើ​រថយន្ត​បាន​អាច​ចេញ​ចូល​តាម​ធម្មតា ចំណែកឯ​កុងត្រូលជជុះ របស់​មន្ត្រី​គយ ដែល​ជា​កូនចៅ​រប ស់​លោក អ៊ុយ វ៉ិត នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​វិញ គឺ​មាន​មន្ត្រី​គយ​ប្រចាំការ​ជានិច្ច ពី​បួន​ទៅ​ប្រាំ​នាក់​ស្ទាក់​ចាំ​កាក់​ឡាន រទេះ​ប្រជាពលរដ្ឋ ឲ្យចូល​បង់​លុយ​តាម​ផ្លូវ​ថែម​ទៀត​។

​បើ​មិន​ចូល​បង់​ឲ្យ​កុងត្រូល​ជជុះ​នោះ​ទេ ច្បាស់​ជា​គយ​គំរាម​ចាប់ យក​ទៅ​កន្លែង ហើយ​ក្នុង​ឡាន​និមួយៗ ត្រូវ​បង់ប្រាក់​ចាប់ ពី​៥០០០០​រៀល ទៅ​២០.០០០០​រៀល រហូតដល់​៥០.០០០០​រៀល បើ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បង់លុយ​ឲ្យ​មន្ត្រី​គយ​ទាំង​នោះ​ទេ គឺ​ក្រុម​គយ​ចោទប្រកាន់​ពួកគាត់ ដូចជា​ឥ​វ៉ាន់ បន្លែ ផ្លែ​ឈើ​ទាំង​អស់ហ្នឹង​! សុទ្ធ​តែ​អត់​មាន​ពន្ធ​ត្រូវ​តែ​បង់លុយ​ឲ្យ ទើប​បាន​ឲ្យ​ឡាន​ទៅ ហើយ​ប្រជាពលរដ្ឋ​ខ្លះ ទៀត​គាត់​បាន​តវ៉ា​ថា គាត់​បាន​បង់លុយ​ឲ្យ ការិយាល័យ​គយ​នៅ​ច្រក​រួចហើយ ម៉េច​បាន​ជា​មក​កាក់​តាមផ្លូវ​ទៀត ទោះ បី​ជា​គាត់​ពុំ​មាន​លុយ​បង់ ឲ្យ​ក៏​ក្រុម​គយ​មិន​ព្រម​ឲ្យ​ដឹក​ទំនិញ​ចេញ​ចូល​បានឡើយ​។​

​ប្រភព​បាន​បន្ថែម​ឲ្យដឹង​ទៀតថា សូម្បី​តែ​ជី​មួយ​កា​រ៉ុង​យកទៅ​ចំការ​ក៏​បង់​ឲ្យ​ការិយាល័យ​គយ​ក្នុង​មួយ​កា​រ៉ុង​២០​បាត​(​ប្រាក់​ថៃ​) បាន​គយ​ឲ្យទៅ​ហើយ​ពេល​ទៅដល់​កន្លែង​កុងត្រូលជជុះ​ត្រ​វ​បាន​គយ​ទារ​លុយ​បន្ថែមទៀត ដែល​ទង្វើ​របស់​លោក​មេ​គយ​រូបនេះ​កំពុង​ជាន់ក​ប្រជាពលរដ្ឋ​ឲ្យ​រង​ទុក្ខ​លំបាក​នឹង​ភាពក្រីក្រ​នៅតែ​បន្ត​រហូត​មិនចេះចប់​ទេ បើសិន​ជា​ក្រុម​មន្ត្រី​គយ​ដែល​ពុករលួយ តាំងពី​កូនចៅ​រហូត​ដល់​មេ​បែបនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​កាន់តែ​ក្តៅក្រហា​យ ដែល​អាច​ខឹង​គោ​ទៅ​វាយរ​ទេះ​ជា​ក់​ជាមិនខាន ក្រោម​ស្នាដៃ​ពុករលួយ​របស់លោក អ៊ុយ វ៉ិត ប្រធាន​គយ​ប្រចាំ​ច្រក​ភ្នំ​ដី​(​គី​ឡូ​១៣) ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ។​

​លោក អ៊ុយ វ៉ិត បាន​បើកដៃ​ឲ្យ​ឈ្មូញ​នាំ​ចូល​ម៉ូតូ គេច​ពន្ធ​រាប់រយ​គ្រឿង​សុទ្ធតែ​ស៊េរី​ទំនើប​ប្រភេទ​អូ​តូ ដែល​គេ​សង្ស័យថា​មាន​ការឃុបឃិត​គ្នា​ទាក់ទង​នឹង​ផលប្រយោជន៍​ចែក​ភាគហ៊ុន​ជាមួយ​មេៗ ខាង​លើ​ផង​ដែរ​។ ទើប​លោក អ៊ុយ វ៉ិត បាន​ធ្វើ​ការលាក់លៀម​មិន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ពី​ការនាំ​ចូល​អត់​ច្បាប់​នោះឡើយ ហើយ​ដែល​អាច​ងាយស្រួល​ក្នុងការ​សម្រួល​គ្នា​ស្ងាត់ៗ ជាមួយ​មេ​ឈ្មួញ​ដើម្បី​ឲ្យ​ម៉ូតូ​ទាំងអស់នោះ​ទៅ​ជា​ស្របច្បាប់​វិញ​។​បើ​តាម​អ្នករកស៊ី​ត្រឹមត្រូវ​ធម្មតា​វិញ​បានឲ្យដឹងថា ការដឹកនាំ​របស់​លោក អ៊ុយ វ៉ិត ដែល​ចាប់​តាំងពី​បាន​មក​កាន់​តំណែង ជា​មេ​គយ​ច្រក​ភ្នំ​ដី​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ គឺ​គ្មាន​អ្វី​ប្រែប្រួល​ក្នុង​ការបង្កើន​ចំណូល​ពន្ធគយ​នៅឡើយ​ទេ​ពោល​គឺ​លោក អ៊ុយ វ៉ិត​កំពុងប​ន្តអនុវត្តន៍​តាម​គន្លង​មេគយ​ជំនាន់​មុន ក្នុងការ​រក្សាទុក​មេ​ឈ្មួញ​ធំៗ នៅក្នុង​ដៃ​របស់​ខ្លួន​ឲ្យ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ឆ្លងកាត់​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន ដោយ​បង់ពន្ធ​មិន​គ្រប់​សំរាប់​ទុក​ស៊ី​ក្រៅ​ដដែល ហើយ​ម្យ៉ាងវិញទៀត ការប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​ការទទួល​សំណូក​ពី​ឈ្មួញ​ធំៗ ជា​មុខសញ្ញា​បង់ពន្ធ​មិន​គ្រប់​នេះ​បាន​ធ្វើឲ្យ​លោក អ៊ុយ វ៉ិត មាន​អំណាច​ជិះសេះ​លែងដៃ​ឃុបឃិត​ជាមួយ​ឈ្មួញ​ឲ្យ​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​បង្កប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញទំហឹង​តែ​ម្តង រួច​ចាំ​ទទួល​ផលប្រយោជន៍​ពី​ពួក​ឈ្មួញ​ទាំងនោះ ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​រួចជាស្រេច​ហើយ​ដែរ ទើប​អាច​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចូលមក​យ៉ាង​រលូន​។​

​តាម​ការអះអាង​ពី​មន្ត្រី​តូចតា​ចឲ្យដឹងថា សព្វថ្ងៃនេះ​លោក អ៊ុយ វ៉ិត កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញ​គេច​ពន្ធ ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​ខ្មែរ តាម​ច្រក​ភ្នំ​ដី​ក្នុង​មួយ​ខែៗ មាន​រថយន្ត​ធំៗ​រាប់រយ​គ្រឿង ដែល​គេ​ដឹងថា ជា​របស់​ក្រុមហ៊ុន ហើយ​ថៅកែ​ជា​អ្នកមាន​អំណាច​ដ៏​ល្បីល្បាញ​រាប់​ឆ្នាំ​មកហើយ បាន​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​រថយន្ត​យី​ឌុប​និង​កុងតឺន័រ​ភាគច្រើន​ជា​ប្រភេទ​ទំនិញ​ខុសច្បាប់ ដែល​ត្រូវ​បង់ពន្ធ​តម្លៃ​ខ្ពស់​។ ប៉ុន្តែ​ដោយសារ​ការឃុបឃិត​គ្នា​បង់ពន្ធ​ត្រឹមតែ​៣០%​ទៅ​៤០%​ប៉ុណ្ណោះ និង​បង់​ត្រឹមតែ​ជា​ទំនិញ​ចម្រុះ ដូចជា​គ្រឿងបន្លាស់​ដែល​នាំ​ចូល​មក​មិន​បាន​បង់ពន្ធ​នោះ ធ្វើឲ្យ​បាត់បង់​ចំណូល​ពន្ធរ​ដ្ឋ​រាប់សិ​ប​លាន​រៀល​ក្នុង​មួយ​ខែៗ​ទៀតផង​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​ខុសច្បាប់ និង​ជំរុញ​ដល់​ការប្រមូល​ពន្ធគយ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ផ្ទុយ​ទៅ​វិញ​លោក អ៊ុយ វ៉ិត មេ​គយ​ច្រក​ភ្នំ​ដី​គិតតែ​ពី​ច្បាម​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ស្រង់ដើម​ក្នុងការ​តូ​យក​តំណែង ដែល​បាន​ធ្វើ​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី​នេះ ទោះ​ជា​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក៏ដោយ​ក៏​លោក អ៊ុយ វ៉ិត ខំប្រឹង​ប្រមូល​លុយ​ចូល​ហោប៉ៅ​ឯកជន​ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​មិន​ញញើត​កោតខ្លាច​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​ដែល​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​មាន​ចំណាត់ការ​ដ៏​តឹងរឹង​ក្នុងការ​កំចាត់​អំពើ​ពុករលួយ​យ៉ាង​ក្តៅគគុក​នេះ​ក្តី គឺ​បាន​ជ​រុញ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ជាបន្ទាន់ ទៅលើ​មន្ត្រី​នៅ​គ្រប់​ស្ថាប័នរដ្ឋ ជាពិសេស​លោក អ៊ុយ វ៉ិត ប្រធាន​គយ​ច្រក​ភ្នំ​ដី​នេះ​តែម្តង ពីព្រោះ​លោក អ៊ុយ វ៉ិត កំពុង​ល្បីល្បាញ​ថា បាន​យក​អំណាច​ខ្លួន​ក្តោប​ក្តាប់​ផ្តាច់មុខ​ក្នុងការ​ជំរិត​ទារលុយ​ពី​ប្រជាពលរដ្ឋ​និង​ថែមទាំង​មិន​ឲ្យ​មន្ត្រី​ជំនាញ​របស់​ស្ថាប័ន​ផ្សេង​ដែល​នៅ​ប្រចាំ​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ដូច​គ្នា​នោះ លូកលាន់​កា​ងារ​ជា​មួយ​គយ​ជាដាច់ខាត​។​ពាក់ព័ន្ធ​នឹង​ករណី​លោក អ៊ុយ វ៉ិត ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​បាន​យក​លុយ​ពី​ថៅកែ​ធំៗ​ដឹកជញ្ជូន​ទំនិញ ដោយ​រថយន្ត​យី​ឌុប រថយន្ត​កុងតឺន័រ បាន​ដឹក​រថយន្ត​ចូល​ថា ជា​គ្រឿងបន្លាស់​មក​នោះ ភាគច្រើន​ជា​ប្រភេទ​រថយន្ត​ទំនើបៗ​កាត់ត ដែល​គេ​បង់ពន្ធ ជា​គ្រឿងបន្លាស់​និង​មួយចំនួនទៀត​ជា​ស្រា ភេសជ្ជ​: ទំនិញ​ចាប់ហួយ ហើយ​រាល់​ទំនិញគេចពន្ធ​ឆ្លងកាត់​តាម​ច្រក​ភ្នំ​ដី​(​គី​ឡូ​១៣)​ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដែល​គេ​ជឿថា បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បាត់ដំបង​ផងដែរ ទើប​លោក អ៊ុយ វ៉ិត ហ៊ាន​ឲ្យ​បើកដៃ​ឲ្យ​ឈ្មួញ​ដំណើរការ​ដឹកជញ្ជូន​យ៉ាង​រលូន ដោយ​គ្មាន​ការត្រួតពិនិត្យ​បែបនេះ គួរតែ​លោក​អូន ព័ន្ធ​មុនីរ័ត្ឋ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ទូទាំងប្រទេស សូមមេត្តា​ចាត់វិធានការ​ជាបន្ទាន់ ទៅលើ​មន្ត្រី​ក្រោម​ឱវាទ​ដែល​នាំ​គ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពន្ធរ​ដ្ឋ ក្នុងពេល​កាន់តំណែង ហើយ​ធ្វើឲ្យ​រាជរដ្ឋាភិបាលខកបំណ​ង ព្រោះ​តែ​មន្ត្រី​ពុករលួយ ។​

​ជាងនេះទៅទៀត ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជា​ឲ្យ​លុបបំបាត់​ចោល​ទាំងអស់​ចំពោះ​ការដាក់​កុងត្រូល​ទាំង​ជជុះ​ឬ​មិន​ជជុះ រួម​ទាំង​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ​ផងដែរ​។

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​បន្ទាយមានជ័យ សម្តេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ផងដែរ​ចំពោះ​ការដាក់​កុងត្រូល​ទាំង​ជជុះ​ឬ​មិន​ជជុះ​គឺ​ត្រូវ​លុបបំបាត់ឲ្យអ​ស់​រួម​ទាំង​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ អាជ្ញាធរខេត្ត ត្រូវ​ចេះ​ពិនិត្យ​និង​កែលម្អ​ឡើងវិញ​បើ​មាន​អ្វី​មិន​ល្អ ឬ​មិន​ប្រក្រតី មន្ត្រីរាជការ និង​កង​ប្រដាប់អាវុធ ត្រូវ​ចូលរួម​គាំទ្រ​សមត្ថកិច្ច​គយ និង​ពន្ធដារ​ក្នុង​ការប្រមូល​ចំណូល​ចូល​រដ្ឋ​។

​ទន្ទឹម​គ្នា​នោះ សម្តេច ហ៊ុន សែន បាន​ជំរុញ​ដល់​មន្ត្រីរាជការ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ដោះស្រាយ​សេវា​តម្រូវ ការ​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ត្រូវតែ​លុបបំបាត់​រាល់​កំហុសឆ្គង​ការ ថ្នាំងថ្នាក់​ភាព​អសកម្ម​ទាំងឡាយ ហើយ​ត្រូវ​ខិតខំ​កសាង​អំពើ​ល្អ​ឲ្យបាន​ច្រើន មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​នីមួយៗ​របស់​ខ្លួន​ឲ្យ បាន​ល្អ​និង​មាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!