ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

មន្ត្រីរដ្ឋបាល​សាធារណៈ​ត្រូវ​យក​ប្រជាជន​ធ្វើ​ជា​ស្នូល​ដើម្បី​បង្កើន​ល្បឿន​នៃ​ការកែទម្រង់ អភិបាលកិច្ច​

មន្ត្រីរដ្ឋបាល​សាធារណៈ​ត្រូវ​យក​ប្រជាជន​ធ្វើ​ជា​ស្នូល​ដើម្បី​បង្កើន​ល្បឿន​នៃ​ការកែទម្រង់ អភិបាលកិច្ច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​បាន​លើកឡើង​ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គឺ​ការ​បង្កើនល្បឿន​នៃ​ការកែ​ទម្រ​ង​អភិបាលកិច្ច ដោយ​យក​ប្រជាជន​ធ្វើ​ជា​ស្នូល ដូច្នេះ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ត្រូវ​ផ្តល់​សេវា​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​តម្រូវឲ្យ​មាន​ការចូល​រួម​របស់​ពលរដ្ឋ​ក្នុង​ដំណាក់​ការ រៀបចំ ការអនុវត្ត ការផ្តល់ ការត្រួតពិនិត្យ ការវាយតម្លៃ​។

​នេះ​ជា​លើកឡើង​របស់ លោក ថោ សេដ្ឋា​ណា រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​លេខ ២៤០ អនក្រ​.​បក សេចក្តីណែនាំ​លេខ ៧៨៨​ម​ស​.​ស​ណន និង​លេខ ៧៨៩​ម​ស​. ស​ណន និង​លិខិត​បទដ្ឋាន​គតិយុត្តិ​សំខាន់ៗ ជូន​មន្ត្រីរាជការ​ស៊ីវិល​នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក​ក្នុង​ខេត្ត​កំពត​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ ២០១៩ នៅ​សាលាខេត្ត​កំពត ដោយ​សិក្ខាសាលា​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់ ពី​សំណាក់​លោក​ស្រី យូ សុគន្ធ អភិបាលរង​ខេត្ត​កំពត​ផងដែរ​។​

​លោក ថោ សេដ្ឋា​ណា បាន​គូសបញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​បាន​កំណត់​ចក្ខុវិស័យ​យ៉ាង​ច្បាស់លាស់ ថា​នឹង​ប្រែក្លាយ​ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដើម្បី​ឈានឆ្លោះ​ទៅ​សម្រេ​ចចក្ខុវិស័យ​នេះ គឺ​ត្រូវ​លើក​ទិសដៅ​នេះ ធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ ការធានា​និរន្តរភាព តួនាទី និង​ដំណើរការ​រដ្ឋបាល​សាធារណៈ​។ នៅក្នុង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​១​ដល់​ទី​៣ គឺ​កំណត់​យក​”​អភិបាលកិច្ច​ល្អ​” ជា​ស្នូល ប៉ុន្តែ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នេះ គឺ​ការ​បង្កើនល្បឿន​នៃ​ការកែទម្រង់​អភិបាលកិច្ច កំណត់​យក​ប្រជាពលរដ្ឋ​ជា​ស្នូល ដូច្នេះ​ហើយ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ពន្លឿន​ការផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ និង​បំពេញ​ការងារ​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ដោយ​ផ្អែក​លើ​គោលការណ៍​បី គឺ​រដ្ឋបាល​ស្អាតស្អំ រដ្ឋបាល​ឆ្លាត​វៃ និង​រដ្ឋបាល​ខ្លាំង​។

​លោក​រដ្ឋលេខាធិកា​របា​ន​បន្តថា មន្ត្រី​រដ្ឋបាល​ត្រូវ​យក​ប្រជាពលរដ្ឋ​ជា​ស្នូល ក្នុង​ការផ្តល់​សេវា​សាធារណៈ ដោយ​ឈរ​លើ​ព្រហ្មវិហារ​ធម៌​ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ដំណាក់កាល​រៀបចំ ការអនុវត្ត ការផ្តល់ ការត្រួតពិនិត្យ ការវាយតម្លៃ​ជាដើម ព្រោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​ស្នូល​គន្លឹះ​នៃ​ជ័យជម្នះ បើ​គ្មាន​ការចូលរួម​ពី​ពួកគេ​ទេ រដ្ឋបាល​មិន​រឹងមាំ​ឡើយ​។​ដូច្នេះ​អ្នក​ដែល​ចុះ​មូលដ្ឋាន​ត្រូវតែ​ដាក់ចិត្ត ដាក់​កាយ​សប្បាយចិត្ត ស្តាប់​សំណើរ សំណូមពរ កង្វល់ ជា​អនុសាសន៍​របស់​ពលរដ្ឋ ហើយ​ត្រូវ​សង្កេតមើល ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត បានន័យថា ការងារ​ផ្តល់​សេវា​របស់​រដ្ឋបាល​សាធារណៈ ធ្វើ​មិន​បាន​ជោគជ័យ​ទេ​។​

​ជាមួយគ្នានេះ លោក​បាន​ស្នើ​ឲ្យ​មន្ត្រីរាជការ បំពេញ​មុខងារ រដ្ឋបាល​សាធារណៈ​ត្រូវធ្វើ​ឲ្យបាន​តាម​គោលការណ៍​កំណត់​របស់​រាជរដ្ឋាភិបាល ទី​១. ស្អាតស្អំ​៖​មន្ត្រីរាជការ ធ្វើការ​ដោយ តម្លាភាព សមធម៌ សុច្ចរិត​ធម៌ និង​ទទួលខុសត្រូវ​ខ្ពស់ , ទី​២ (​រដ្ឋបាល​ឆ្លាត​វៃ​)៖​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទាន់សម័យ ដើម្បី​ផ្តល់​សេវា​ឲ្យបាន​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​) និង​ទី​៣ (​រដ្ឋបាល​ខ្លាំង​)៖ ជា​រដ្ឋបាល​ដែល​មាន​សមត្ថភាព​រឹងមាំ មាន​របៀបរបប ដំណើរការ​អាច​បទ​បែន ដើម្បី​ឆ្លើយតប​ទៅ​នឹង​បរិបទ​សង្គម​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​។​

​លោក ថោ សេដ្ឋា​ណា បានបញ្ជាក់​ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នេះ ជ្រុង​ទី​១ ការអភិវឌ្ឍន៍​ធនធានមនុស្ស ជ្រុង​ទី​២ ការធ្វើ​វិក្រិត្យការ​សេដ្ឋ​កិច្ច ជ្រុង​ទី​៣ ការអភិវឌ្ឍន៍​វិស័យ​ឯកជន​និង​ការងារ និង​ជ្រុង​ទី​៤ ការអភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព និង​បរិ​យាប័ន​ដែល​មាន​ប្រជាពលរដ្ឋ​ជា​ស្នូល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.