ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

សម្ដេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ កម្ពុជា​-​វៀតណាម ស្ដីពី​ការ​ជម្រុញ​វិនិយោគ និង​ពាណិជ្ជកម្ម​

នៅ​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ ​សន្និសីទ​កម្ពុជា​-​វៀតណាម ស្ដីពី​ការ​ជម្រុញ​វិនិយោគ និង​ពាណិជ្ជកម្ម​។ សន្និសីទ​នេះ​ផងដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម ធុរជន និង​អ្នកវិនិយោគ​សំខាន់ៗ​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​នៅក្នុង​សន្និសីទ​នេះ​ផង​ដែរ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ជាពិសេស​លើ​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​បាន​បង្ហាញ​អំពី​សក្កា​នុព​ល​ប្រទេស​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យមាន​ការវិនិយោ​គ​ទៅវិញទៅមក ក្នុង​គោលដៅ​ដើម្បី​ទាក់ទាញ​ក៏ដូចជា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ទៅ​អនាគត​។ ក្នុងឱកាស​នោះ​ផងដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​មាន​ប្រសា​ន៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ត​ចំពោះ​ធុរជន​និង​អ្នកវិនិយោគ​វៀតណាម​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​នេះ ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ពី​ការរីកចម្រើន​ផ្នែក​សង្គមកិច្ច ផ្នែក​សេដ្ឋកិច្ច​សង្គម កាលានុវត្តភាព​និង សក្តានុពល វិនិយោគ​ក៏ដូចជា​ជ្រាប​អំពី​ការដាក់ចេញ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សំដៅ​ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកា​សធុរកិច្ច​និង​វិនិយោគ​នៅ​កម្ពុជា​។​

​សម្ដេច​តេជោ​ក៏បានកោតសរសើរ​ចំពោះ​ប្រជាជន​និង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​វៀតណាម​ដែល​បាន​ខិតខំ​រួម​គ្នា​សម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​គួរ​ជាទី​មោទនៈ ទាក់ទាញ​បាន​នូវ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​យ៉ាង​សន្ធឹកសន្ធាប់​ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​មាន​សន្ទុះ​កើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាព​កាន់តែ​ប្រសើរ​។

​សម្តេច​តេជោ បាន​មានប្រសាសន៍​បន្ត​ថា​កម្ពុ​ជា និង​វៀតណាម​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរលង់​ណាស់​មកហើយ​។​កម្ពុជា​នៅ​ចងចាំ​ជា​ដរាប និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជំនួយ​ឧបត្ថម្ភ​គ្រប់បែប​យ៉ាង​ពី​សំណាក់​ប្រជាជន​និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ក្នុង​ការជួយ​រំដោះ​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ការចូលរួម​ស្តារ និង​ការកសាង​កម្ពុជា​ពី​គំនរ​ផេះផង់​ឡើងវិញ​។ ជាមួយគ្នានេះ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ទំនាក់ទំនង​ជា​ប្រចាំ​នៃ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​យ៉ាង​ប្រត្យក្ស​ពី​ភាព​អ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង ដោយ​ឈរ​លើ​គោលការណ៍​ជឿទុកចិត្ត​គ្នា​និង​គោរព​គ្នា​ទៅវិញទៅមក មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​សេដ្ឋកិច្ច​សង្គម​នយោបាយ​និង​ការទូត​។​

​សម្តេច​តេជោ​បន្តថា ក្នុង​វិស័យ​ពាណិជ្ជកម្ម សម្តេច​ពិតជា​មានក្តី​មោទនភាព ចំពោះ​ការកើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​កាលពី​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​វៀតណាម​សម្រេចបាន​ចំនួន​ប្រមាណ​ជាង​៤,៧​ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​កើនឡើង​ប្រមាណ​ជា​២៤% ធៀប​នឹង​ឆ្នាំ​២០១៧​។ ដោយឡែក​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ​សម្រេចបាន​ចំនួន​២,៧២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​យើង​រំពឹងថា​នឹង​សម្រេច​ដល់​ប្រមាណ​ជា​៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ឆ្នាំ​នេះ​។ ក្នុង​វិស័យ​វិនិយោគ​វិញ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអោយដឹងថា គិត​ចាប់ពី​ឆ្នាំ ១៩៩៤ រហូតដល់​ខែ​សីហា​ឆ្នាំ​២០១៩ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​៨៤​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជា​២,៥ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​វិស័យ​កសិកម្ម​មាន​ចំនួន​ប្រមាណ​២​ភាគ​៣ នៃ​គម្រោង​វិនិយោគ​ទាំងអស់​។ ក្រោយ​ពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​មាន​វត្តមាន​នៃ​ការវិនិយោគ​ក្រុមហ៊ុន​វៀតណាម​ក្នុង​វិស័យ​នានា​ដូចជា វិស័យ​ធនាគារ ធានារ៉ាប់រង សេវាកម្ម និង​ការលក់ដុំ លក់រាយ​ជាដើម​។​

​ចំពោះ​វិស័យ​ទេសចរណ៍​វិញ វៀតណាម​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២​នៅ​ឆ្នាំ​២០១៧ និង​២០១៨​។ ក្នុង​រយៈពេល​៧​ខែ នៃ​ឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវទេសចរ​វៀតណាម​មក​កម្ពុជា មាន​ចំនួន​ប្រមាណ​ជាង​៤៧​ម៉ឺន​នាក់ ដែល​តួលេខ​នេះ​មាន​ការកើនឡើង​ប្រមាណ​ជា​៤,៦% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​។ ចំនួន​ភ្ញៀវទេសចរ​ប្រទេស​ទាំង​ពីរ រំពឹងថា​នឹង​មាន​កំណើន​បន្ថែមទៀត​តាមរយៈ​ការ​ពន្លឿ​នសកម្មភាព​ផ្សព្វផ្សាយ និង​ការបង្កើន​ការតភ្ជាប់​ក្នុងចំណោម​គោលដៅ​និង​ផលិតផល​ទេសចរណ៍ ជាក់ស្ដែង​ជើងហោះហើរ​ត្រង់ ភ្នំពេញ​-​ដា​ណាំង និង​ចាប់ផ្ដើម​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​បន្ថែម​លើ​ជើងហោះហើរ​កម្ពុជា​វៀតណាម​ដែល​មាន​ស្រាប់​ចំនួន​១១២​ជើង​ក្នុង​មួយ​សប្តាហ៍​។​

​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សម្រួល​ការដឹកជញ្ជូន​ផ្លូវគោក​និង​ឡូ​ជី​ស្ទិកប្រទេស​ទាំងពីរ​បាន​ឯកភាព​អនុញ្ញាតឲ្យ​យានយន្ត​ចំនួន​៥០០​គ្រឿង​ឆ្លងកាត់​តាម​ច្រកព្រំដែន​ចំនួន​៩ ហើយ​ប្រទេស​ទាំង​ពីរ​បាន និង​កំពុង​ពិភាក្សា​លើ​ការបន្ថែម​ចំនួន​យានយន្ត​និង​ជំនួញ​ច្រក​ឆ្លងកាត់​ដែរ​។ សម្ដេច​តេជោ ក៏​សូម​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ធ្វើការ​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ដាក់ចេញ​នូវ​យន្តការ​ពិសេស​ដើម្បី​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម និង​ផ្នែក​ឡូ​ជី​ស្ទីក​នៅតាម​ជាយដែន​ជាពិសេស​ដើម្បី​ត្រៀម​លក្ខណៈ​ឆ្លើយតប​ទៅនឹង​កំណើន​យ៉ា​កំហុស​នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​បន្ទាប់ពី​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ មក​ប្រសព្វ​គ្នា​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ដែល​ជា​ចំណុច​ប្រមូលផ្ដុំ​ដ៏​សំខាន់​មួយ​នៅក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​អ្នកវិនិយោ​គ​វៀតណាម​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែមទៀត​លើ​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក វិស័យ​សំណង់ ផលិត​សម្ភារៈ​បរិក្ខា​សំណង់ និង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ ដែល​សុទ្ធសឹង​ជា​វិស័យ​សក្កា​នុព​ល​របស់​កម្ពុជា ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយទៅជា​ផ្នែក​មួយ​សំខាន់​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​តំបន់ និង​សកល​ព្រមទាំង​ពង្រឹង​ភាព​ប្រកួតប្រជែង​និង​ធ្វើឲ្យ​បរិយាកា​សធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​។ ក្នុងឱកាស​នោះ សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍អំ​ពី​ការធ្វើកំ​ណែ​ទម្រង់​ផ្ទៃក្នុង​នៃ​ការវិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ដែល​សម្ដេច​បាន​ដឹកនាំ​កិច្ចប្រជុំ​ពីរ​ថ្ងៃ ទី​២៩ ខែ​មីនា​ឆ្នាំ​២០១៩
​កន្លងទៅ ដែល​បាន​ផ្ដល់​ដល់​ផ្នែក​វិស័យ​ឯកជន​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​និង​សំណូមពរ​ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​និង​មាន​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ និង​ដើម្បី​ធ្វើ​ឲ្យ​វិនិយោគិន​ដែល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​ភាពងាយស្រួល​។​

​សម្ដេច​តេជោ បាន​ស្វាគមន៍​រាល់​ការសម្រេចចិត្ត​របស់​អ្នកវិនិយោគ​ទាំងអស់​ជាពិសេស​អ្នកវិនិយោគ​វៀតណាម ដែល​បាន​ជ្រើសរើស នឹង​មាន​បំណង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សម្ដេច​ក៏​បាន​អំពាវនាវ​ដល់​ធុរជន និង​អ្នកវិនិយោគ​វៀតណាម​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​បន្ថែម​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ឬ​សហការ​វិនិយោគ​រួមគ្នា​ជាមួយ​អ្នកវិនិយោគ​កម្ពុជា​ដើម្បី​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​។ សម្ដេច​ក៏​សូម​ធានា​ជូន​ដល់​អ្នកវិនិយោគ​គ្រប់​រូប​នូវ​បរិស្ថាន​ប្រកប​ដោយ​អំណោយផល​ជាពិសេស​គឺ​សន្តិភាព​សន្តិសុខ​និង​ស្ថិរភាព​នយោបាយ​ក៏​ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!